• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ចន ច័ន្ទលក្ខិណា បង្ហាញក្តីស្រឡាញ់លោក ហេង ឡុង កាន់តែខ្លាំង ព្រោះតែចំណុចមួយនេះ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 21 July, 2017  ម៉ោង 14:53 | សិល្បៈកម្សាន្ត

    ការផ្តល់​ក្តី​ស្រឡាញ់ ថ្នាក់ថ្នម និង​ចេះ​យល់ចិត្ត ពី​បុរស​ជា​ស្វាមី ចំពោះ​ភរិយា​ជាទី​ស្រឡាញ់ គឺជា​ក្តី​ប្រាថ្នា​ធំធេង​បំផុត​ សំរាប់នារីៗ​គ្រប់រូប ។ ទាក់ទង​នឹង​រឿងនេះ​ផងដែរ ថ្មីៗ​នេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​សារ​គួរ​ឲ្យ​ច្រណែន ដែល​អ្នកនាង​ចង់បង្ហាញ​ពី​គុណសម្បត្តិ​ដ៏​ល្អ​មួយ របស់លោក ហេង ឡុង ស្វាមី​ទី​២​របស់​អ្នកនាង ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​កោតសរសើរ និង​ព្រមទាំង​ចូលរួម​ជូនពរ​អ្នក​ទាំងពីរ ឲ្យ​ជួបតែ​សុភមង្គល​ផងដែរ ។​

    ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អ្នកនាង ច​ន ច័​ន្ធ​លក្ខិណា បាន​សរសេរ​បង្ហោះ​ឡើង​ថា «ស្រលាញ់ត្រង់ណឹងជាងគេ ហត់យ៉ាងណាក៏មិនដែលប្រើខ្ញុំអោយធ្វើអីអោយញាំដែរ. ស្អីក៏ធ្វើខ្លួនឯង. អាណិតឃើញគាត់ហត់ ខំទៅជួយ ដោយដឹងថាគាាត់រវល់តាំងពីព្រលឹមដល់សឹងពាក់កណ្តាលអាធ្រាត ហើយទើបពីខេត្តទៀត ឃ្លានតែមិនហ៊ានប្រើខ្ញុំទេ ដោយខ្លាចធុំក្លិនជាប់សក់ខ្ញុំដែលទើបនិងកក់ មិនព្រមអោយជួយទេ សុខចិត្តចៀនត្រីញាំខ្លួនឯង ( បុរសក្នុងក្តីស្រមៃរបស់ខ្ញុំ )» ។​

    ​គួរកត់សម្គាល់​ផងដែរ​ថា អ្នកនាង ច​ន ច័​ន្ធ លក្ខិណា បន្ទាប់ពី​បាន​ចែកផ្លូវ​ជាមួយ​អតីត​ស្វាមី​លោក យុ​ត្ថ​រ៉ា ឆា​នី និង​សាង​ស្នេហ៍​ថ្មី​ជាមួយ​លោក​លោក ហេង ឡុង មក ជារឿយៗ គេ​តែង​ឃើញ​អ្នក​ទាំង​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​នឹង​គ្នា​នៅលើ​បណ្តាញ​សង្គម និង​ចុង​ក្រោយនេះ នាង​បាន​បង្ហោះ​រូបភាព​ដ៏​ពេញចិត្ត ចំពោះ​សកម្មភាព​របស់លោក ហេង ឡុង ចេះ​ជួយ​ធ្វើ​កិច្ចការងារ​ផ្ទះ​ដោយ​មិន​ប្រកាន់​ថា​ការងារ​នោះ​ជា​តួនាទី​របស់​ស្ត្រី​ឡើយ ៕​

    Image may contain: 2 people, people smiling, wedding
    Image may contain: people standing, kitchen and indoor
    Image may contain: people standing, kitchen and indoor
    Image may contain: one or more people, people standing, kitchen and indoor
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...