• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុរសម្នាក់តែងខ្លួនធ្វើមនុស្សស្រីអស់រយៈពេល២០ឆ្នាំ ដើម្បីមើលថែទាំម្តាយមានជំងឺដោយសារមូលហេតុ…..
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 July, 2017  ម៉ោង 17:59 | ប្លែកៗ

    ជាកាពិតណាស់ ​សេចក្តីស្រឡាញ់​របស់​មា​តា​ចំពោះ​កូន គឺ​មិនអាច​គណនា​បាន និង​មាន​អត្ថន័យធំធេងណាស់ ក្នុង​ជីវិត​មនុស្ស​ស្រី​ម្នាក់ៗ ។ មាតា​ពុំ​ប្រាថ្នា​ទ្រព្យសម្បត្តិ​មានតម្លៃ​អ្វី​ពី​កូន​ឡើយ គឺ​គ្រាន់តែ​ចង់​មានកូន​ម្នាក់​ដែល​កតញ្ញូ យល់​សុខទុក្ខ​ក្នុង​ជីវិត​របស់គាត់ ។ ដូចជា​មាតា​ក្នុង​រឿង​ខាងក្រោម​នេះ ទោះបី​មាន​ជំងឺ​គេង​មួយកន្លែង​ក្រោក​ពុំរួច តែ​គាត់​ក៏​ស្ងប់ចិត្ត​ពេល​ដឹង​ពី​មនោសញ្ចេតនា​របស់​កូនប្រុស​ដែលមាន​ចំពោះ​គាត់ ។​

    ​នៅ​ខេត្ត ក្វាង​ស៊ី ប្រទេស​ចិន មានគ្រួសារ​មួយ​មាន​គ្នា ៣ នាក់ គឺ​ម្តាយ និង​កូនប្រុស​ស្រី ។ ប្រមាណ​ជា ២០ ឆ្នាំ មុន ពេលដែល​កូនស្រី​ស្លាប់​ដោយ​ចៃដន្យ​, ស្ត្រី​ជា​ម្តាយ​កើតទុក្ខ​ក្រែ​លែង រៀងរាល់​យប់​ថ្ងៃ គាត់​យំ​នឹករលឹក​ទៅដល់​កូនស្រី ។ ផ្ទះ​ដែលមាន​គ្នា​តិច​ស្រាប់ កាន់តែ​កណ្តោចកណ្តែង​ទៅទៀត ។ ២-៣ ឆ្នាំ ក្រោយ​ម្តាយ​ចាប់ផ្តើម​មាន​សញ្ញា​របស់​ជំងឺ​ចាស់ជរា ។

    ដោយ​ឃើញ​ម្តាយ​ឈឺ​ធ្ងន់ ហើយ​នៅតែ​នឹករលឹក​ដល់​កូនស្រី​គ្មាន​ថ្ងៃ​ភ្លេច កូនប្រុស​របស់គាត់​បា​នស​ម្រេច​ត្រូវធ្វើ​អ្វីមួយ ដើម្បី​ជួយ​ម្តាយ ។ ដោយ​មិន​ខ្វល់​នឹង​ពាក្យរិះគន់ សើចចំអក របស់​អ្នកជិតខាង គាត់​សម្រេច​ប្តូ​ទៅប្រើ​ខោអាវ​ស្រី​ដូចជា​បងស្រី​របស់ខ្លួន​ឧស្សាហ៍​ស្លៀកពាក់ និង​ទុក​សក់វែង ។ ដោយសារ​មានការ​ចងចាំ​មិនបាន​ល្អ ម្តាយ​របស់គាត់​បាន​ជឿថា នោះ​ជា​កូនស្រី​ត្រឡប់​មើលថែទាំ​ខ្លួន​វិញ ។​

    ​ឥឡូវនេះ ក្រោយ​រយៈពេល​ជាង ២០ ឆ្នាំ​, បុរស​រូបនេះ ឲ្យ​ដឹងថា គាត់​ពុំមាន​ខោអាវ​ប្រុស​មួយណា​សោះ​នៅក្នុង​ទូ ។​

    «​ម្តាយ​របស់ខ្ញុំ​សប្បាយចិត្ត​ណាស់ ហេតុនេះ ខ្ញុំ​នឹង​នៅតែ​បន្តធ្វើ​ដូចនេះ​ទៀត ។ ខ្ញុំ​ហាក់ដូច​មានជីវិត​ដូចជា​មនុស្ស​ស្រី​ម្នាក់ ចាប់តាំងពី​ពេលនោះ​», កូនប្រុស​និយាយ ។​

    ​ជូន​កាល លោកយាយ​ក៏​ដឹងថា នោះ​ជា​កូនប្រុស​ក្លែង​ធ្វើជា​ស្រី​ដែរ ។ ប៉ុន្តែ លោកយាយ​នៅតែ​សប្បាយចិត្ត មាន​សុភមង្គល ដោយ​សម្លឹងមើល​កូន​ក្នុង​ក្រសែភ្នែក​ពោរពេញ​ដោយ​ព្រហ្ម​វិហារធម៌ ។​

    ​កូនប្រុស​ឲ្យ​ដឹងថា គាត់​មិន​ចាប់អារម្មណ៍​ដល់​ការនិយាយ​ខ្សឹបខ្សៀវ សើចចំអក​របស់​អ្នកដទៃ ។ អ្វីៗ​ទាំងអស់​ដែល​គាត់​ធ្វើ គឺ​ដើម្បី​ម្តាយ​របស់គាត់ ។ ប្រសិន​មិន​ធ្វើ​ដូច្នេះ​ទេ អាច​ម្តាយ​គាត់​បាន​លាចាក​លោក តាំងពី​យូរ ដោយសារ​ការឈឺចាប់​ប​ណ្តា​លពី​ការ​នឹករលឹក​កូនស្រី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...