• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ទូក​ដឹកឈើ​លោតឆ័ត្រ​ត្រូវ​សមត្ថកិច្ច​ខេត្តក្រចេះ​បង្ក្រាបបាន​យ៉ាង​ជោគជ័យ​

    ​ខេត្តក្រចេះ​៖ ទូក​ដឹកឈើ​ជាច្រើន​ម៉ែត្រគុប​លោតឆ័ត្រ​មួយគ្រឿង​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​យ៉ាង​ជោគជ័យ​កាលពី​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៧ នៅក្នុង​ទន្លេ​ចំណុច​ភូមិ​សោ​ប​គ្រោម ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ​។ ការចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ​

    លោក ជា សុភ័ក្ត្រ បាន​បញ្ជាក់ថា មុន នឹង​ដល់​ឈាន​កា​រប​ង្គ្រា​ប​ទូក​ឈើ​១​គ្រឿង​នេះ ដោយសារ​លោក​ទទួលបាន​ព័​ត៍​មាន​ពីរ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​មាន​ទូក​កំពុង​ផ្ទុក​ឈើ​ក្នុង​ទន្លេ​។ ភ្លាមនោះ​លោក​បាន​ដឹកនាំ​កម្លាំង​ដល់​ចំណុច​នោះបាន​ឃើញ​ទូក​ដូច​ការរាយការណ៍​មែន​ក៏​ធ្វើការ​ប​ង្គ្រា​ប​តែម្ដង​ឃាត់​មនុស្ស​ចំនួន​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នាំយកមក​សួរនាំ​ពី​ករណី​ទូក​ឈើ​ខុសច្បាប់​នេះ និង​បានប្រគល់​ទូក​ឈើ​នេះ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

    ជាមួយគ្នានេះដែរ លោក អ៊ិន ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​លេខ​១ តែ​មិនទាន់​ដឹង​តួលេខ​ចំនួន​ឈើ​នោះទេ ព្រោះ​កម្លាំង​លោក​កំពុង​រឹបអូស​ទូក​មួយគ្រឿង​នោះ យកទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ដើម្បី​ធ្វើការ​វាសវែង និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​រដ្ឋបាល​ព្រៃឈើ​៕ បូ​រ៉េត​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...