• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • Conor McGregor ថាវ៉ៃ Floy ឲ្យសន្លប់ទឹកទី៤ នៅក្នុងជំនួបឌឺដងដាក់គ្នាស្ទើរស៊ីសាច់លើកដំបូង (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 July, 2017  ម៉ោង 11:48 | កីឡា

    នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ពាន់នាក់ ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ថ្មីៗ​នេះ ម្ចាស់​ជើងឯក​ប្រយុទ្ធ​ក្នុង​ទ្រុង UFC កីឡាករ Conor McGregor បាន​និយាយ​យ៉ាង​ក្តែ​ងៗ​ថា លោក​នឹង​ប្តេជ្ញាចិត្ត​វាយ Floy Maywheather ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ តែម្តង នៅពេល​ពួកគេ​ទាំងពីរ នឹង​ប្រឈមមុខ​ដាក់គ្នា​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ខាងមុខនេះ ។​

    ​ចំណែក​កីឡាករ​អ​តី​ជើងឯក​ទម្ងន់​ស្រា​លវ័យ ៤០ ឆ្នាំ Mayweather បាន​និយាយថា គាត់​ជា​មនុស្ស​ចាស់​ម្នាក់​ក៏ពិតមែន ប៉ុន្តែ នៅតែមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​វាយ McGregor អាយុ ២៨ ឆ្នាំ ដែល​មិនមែនជា​កីឡាករ​ប្រដាល់​អាជីព​មួយ​នេះ ។​

    Floy ក៏បាន​និយាយ​ចំអក​ទៅ McGregor ដោយ​អះអាងថា គាត់​គ្រាន់តែ​អាច​រកលុយ​បាន ៣ លាន​ដុល្លារ ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ចុងក្រោយ​របស់គាត់ ។​

    ​ជាការ​ពិតណាស់ សកម្មភាព​ឌឺដង​ដាក់គ្នា​ឡើង​កក្រើក​នេះ បានធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ អន្ទះសារ​យ៉ាងខ្លាំង ដែល​សឹងតែ​ពុំ​អាច​រង់​ចាំបាន ចំពោះ​ការ​ប៉ះគ្នា​ជា​លើកដំបូង​របស់​ជើង​ខ្លាំង​ទាំងពីរ​នេះ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...