• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រជាពលរដ្ឋភូមិស្រែតាជៃ រងគ្រោះព្រោះ «ខ្យងក្រហម ឬខ្យងថៃ» កាត់បំផ្លាញស្រូវសន្ទូង ស្នើសុំមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ជួយមានវិធានការណ៍
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 July, 2017  ម៉ោង 09:24 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស សព្វថ្ងៃនេះ​កំពុង​រងគ្រោះ ដោយសារខ្យង​ក្រហម​កាត់​បំផ្លាញ​ស្រូវ​សន្ទូង​នៅតាម​ស្រែ​ជាច្រើន​កន្លែង គឺ​ពួកគាត់​គ្មាន​វិធី​ទប់ស្កាត់​សត្វ​ខ្យង​នេះ​បាន​ឡើ យ ដោយ​មានតែ​វិធី​ម្យ៉ាង​គត់​គឺ​ជួល​ក្មេងៗ​អោយ​ដើរ​រើស​ខ្យង​ទាំងនោះ យកមក​កំទេចចោល​តែប៉ុណ្ណោះ​។ ហេតុនេះហើយ ពួកគាត់​បានស្នើ​សុំ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មេត្តាជួយ​មាន​វិធានការណ៍​ទប់ស្កាត់ និង​បំផ្លាញ​សត្វ​ខ្យង​ចង្រៃ​នេះ​ផង​។

    ​ស្ត្រី​ឈ្មោះ សាន ស្រី​ពៅ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​បានអោយដឹងថា​៖ គាត់​មាន​ស្រែ​ចំនួន​៦​កន្លែង មាន​ទំហំ​ប្រមាណ​១​ហិកតា មកដល់ពេលនេះ​ត្រូវ​ខ្យង​ថៃ ឬ​ខ្យង​ក្រហម​កាត់​បំផ្លាញ អស់​ជាង​ពាក់កណ្តាល ។ កន្លងមក​គាត់​គ្មាន​វិធី​អ្វី​កំចាត់​ខ្យង​នេះ​បានទេ ទើប​គាត់​ជួល​ក្មេងៗ​នៅក្នុង​ភូមិ​ដើរ​រើស​ខ្យង​ទាំងនោះ​យកទៅ​បំផ្លាញចោល ដោយ​ក្នុង​មួយថ្ងៃៗ​ក្មេងៗ​រើស​ខ្យង​បាន​ពី​១០០​ទៅ​២០០​គីឡូ និង​ក្នុង​មួយ​គីឡូ​គាត់​អោយ​ថ្លៃ​២០០​រៀល ។ នៅក្នុង​អាទិត្យ​មុននេះ​គ្រាន់តែ​ជួល​ក្មេងៗ​ដើរ​រើស​ខ្យង គាត់​បាន​ចំណាយ​ប្រា​ក់ជាង​១០​ម៉ឺន​រៀល ។

    ​យុវជន​ម្នាក់​កំពុង​ដកសំណាប នៅ​ជិត​នោះដែរ​បាន​និយាយ​អោយដឹងថា​៖ រឿង​ខ្យង​ថៃ​កាត់​ស្រូវ​ក្នុង​ស្រែ​នេះ​គឺ​លំបាក​កំចាត់​វា​ណាស់ បើ​ស្រែ​ណា​គោក​អត់​ទឹក​វាស​ម្ងំ​ក្នុង​ដី ពេល​មានទឹក​វា​ឡើងមក​កាត់​ស៊ី​បណ្តូល​ដើមស្រូវ​អណ្តែត​ពេញ​ទឹក ចំណែក​ពង​វា​ក្នុង​មួយ​សំបុកៗ មាន​ពី​៤០០​ទៅ​៥០០​ពង​ឯណោះ គឺ​វា​កើត​លឿន​ណាស់ ហើយ​កន្លងមក​អ្នកស្រុក​គ្មាន​វិធី​ណា​ក្រៅពី​នាំគ្នា​ដើរ​រើស​យកទៅ​បំផ្លាញចោល​នោះទេ ។

    ​ដោយឡែក លោក ឡាំ ស្រិ​ន មេភូមិ​ស្រែ​តា​ជៃ បានអោយដឹងថា​៖ បញ្ហា​ខ្យង​កាត់​ស្រូវ​នេះ​បានកើត​ឡើងមក​ល់​ស្រែ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រមាណ​ជាង​១០​ភាគរយ គឺ​កើតឡើង​ក្នុង​ស្រែ​ណា​មានទឹក​ដក់​ជាប់ ដូចជា​ស្រែ​នៅតាម​មាត់​អូរ​ជាដើម ។ ក្នុងនាម​លោក​ជា​មេ​ភួ​មិ ស្នើសុំ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​ជំ នា​ញ​ផ្សេងៗ ដែល​ដឹង​ពី​វិធី​ទប់ស្កាត់​សត្វ​ចង្រៃ​នេះ សូមមេត្តា​ចុះមក​ជួយ​ប្រជាពលរដ្ឋ​គាត់​ផង ។

    ​ទាក់ទង​និង​បញ្ហា​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ កន្លងមក​មន្ត្រី​ជំនាញ​បានផ្តល់​វិធី​កំចាត់​ខ្យង​នេះ​ដល់​ប្រជាពលរដ្ឋ ដោយ​ទទួលបាន​ល​ទ្ឋ​ផល គ្រាន់បើ គឺ​អោយ​ពួកគាត់​ម្ចាស់​ស្រែ ជីក​ជា​ប្រឡាយ​ព័​ទ្ឋ​តាម​ភ្លឺស្រែ​នៅ​ជុំវិញ​ស្រែ គឺ​ខ្យង​ទាំងនោះ​វា នឹង​វា​មក​នៅតាម​ក្រឡុក​ប្រឡាយ​នោះ ហើយ​ម្ចាស់​ស្រែ​ងាយ​នឹង​ប្រមូល​យកទៅ​កំទេចចោល​ដោយ​មិន​ពិបាក​ដើរ​រើស​ក្នុង​ស្រែ​ឡើយ ។​ ចំណែក​ពង​របស់​វា​គឺ​ត្រូវ​បេះ​ទម្លាក់ចោល​ក្នុង​ទឹក គឺ​វា​មិនអាច​ញាស់​កូន​បានឡើយ​។ ប៉ុន្តែ​បើ​ខ្យង​ក្រហម​នោះ​មាន​ច្រើន​ពិតមែន លោក​នឹង​ចាត់​វិធានការណ៍​អោយ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ចុះទៅ​អោយដល់​ស្រែ​ជួយ​ប្រជាពលរដ្ឋ​៕ ( ឈៀង ថា​រិ​ទ្ធ )


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...