• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • អន្តរក្រសួងចុះដោះស្រាយទំនាស់ការសាងសង់ព្រះវិហារ លើទីទួលបុរាណ ជាមួយមន្ទីរប្បធម៌ខេត្តនៅឃុំកោះថ្កូវ ទទួលបានលទ្ធផល ក្រោយពីមានការដោះស្រាយជាច្រើនលើកមក
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 July, 2017  ម៉ោង 08:27 | វប្បធម៌

    ខេត្តកំពង់ឆ្នាំង​៖ ទំនាស់​នៃ​ការសាងសង់​វត្ត​ទួល​វិហារ លើ​ទីទួល​បុរាណ ស្ថិតនៅ​ក្នុងភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ខេត្តកំពង់ឆ្នាំង​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០ ១៧ នេះ ដោយមាន​ការសម្របសម្រួល​ពី ក្រុមការងារ​របស់​អគ្គ​នាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តកំពង់ឆ្នាំង មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត និង​អាជ្ញាធរ​ដែនដី ត្រូវបាន​ដោះស្រាយ​ចេញ​ជា​លទ្ធផល ដែល​អាច​ទទួលយកបាន​ទាំងសងខាង​ហើយ ក្រោយពី​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​ផលប៉ះពាល់ ការសាងសង់​សំណង់​រឹង នៅលើ​ទួល​គ្រឹះ​ចាស់​នៃ​ប្រាសាទព្រះវិហារ នៅ​ភូមិ ឃុំ​ខាងលើនេះ ។

    ​លោក សុខ​ធួ​ក ប្រធាន​មន្ទីរ វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា​៖ រឿង​ហេតុដែល​នាំអោយមាន​វិវាទ​នេះ គឺ​ដើមឡើយ​ចៅអធិការ​វត្ត​ទួល​វិហារ ក្នុងភូមិ ឃុំ ខាងលើនេះ​បាន​សុំច្បាប់ កែប្រែ​សា​ឡុ​ម​(​សាលា​បុណ្យ​)​ទៅជា​ព្រះវិហារ ប៉ុន្តែ​ពេល​ចាប់ផ្តើម​ធ្វើ​គឺ​សាងសង់​ព្រះវិហារ​តែម្តង ខុស​នឹង​ពាក្យសុំ​ដែល​ដាក់ថា​កែប្រែ​សា​ឡុ​ម ទៅជា​ព្រះវិហារ នេះ​ជា​បញ្ហា​មួយ​។ ចំណែក​បញ្ហា​មួយទៀត ពេល​សាងសង់​ព្រះវិហារ គឺ​សាងសង់​លើ​ទីទួល​បុរាណ ដែល​ទួល​បុរាណ​នេះ​ស្ថិតក្នុង​បញ្ជីសារពើភ័ណ្ឌ របស់​ក្រសួង​វប្បធម៌ ។ ដោយសារតែ​បញ្ហា​នេះហើយ​ទើប មន្ត្រី​ជំនាញ​ចុះទៅ​ហាមឃាត់ ចំនួន​ពីរលើក តែ​ចៅអធិការ និង​ប្រជា​ពល រដ្ឋ​មិន​យល់ព្រម ទើប​ធ្វើអោយ​មានការ​ទំនាស់​ថ្នាំងថ្នាក់​ជាមួយគ្នា ដោយសារតែ​មិន​យល់​ច្បាប់ ។

    ​កន្លងមក​លោក​ប្រធាន​មន្ទីរ​វ្ប​ធម៌​ខេត្ត បាន​ពន្យល់​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ថា ទីទួល​បុរាណ​ខាងលើ មានឈ្មោះ ទួល​វិហារ​ចាស់ គឺ​ស្ថិតក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​ក្រសួង​វប្បធម៌ ប្រសិនបើ​យើង​ធ្វើ​ព្រះវិហារ​ពីលើ​គ្រិះ​ចាស់​នេះ​វា​នឹង​បាត់បង់​ទួល​បុរាណ រួម​និង​វត្ថុ​បុរាណ​មួយចំនួនទៀត ដែល​នៅ​សេសសល់​កប់​ក្នុង​ដី និង​នៅ​រាយប៉ាយ​នៅទីនេះ ។ ប៉ុន្តែ ព្រះសង្ឃ​និង ប្រជា​ពលរ​ដ្ នៅតែ​អះអាងថាៈ បានធ្វើ​លិខិត​សុំច្បាប់​ត្រឹមត្រូវ​ហើយ ហេតុម្តេច​ត្រូវ​ហាមឃាត់ ។​តាមពិត​ការសុំច្បាប់​គឺ​សុំច្បាប់​កែប្រែ​សា​ឡុ​ម ទៅជា​ព្រះវិហារ គឺ​វា​ខុសគ្នា​និង​ពាក្យសុំ​សាងសង់​ព្រះវិហារ ។​តាម​ការបញ្ជាក់​ពី​លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​អោយដឹងថា​៖ ទួល​បុរាណ​ខាងលើនេះ​បាន​កសាង​ក្នុង​សតវត្ស​ទី​១១ មុន​សម័យអង្គរ នេះ​បើ​មើល​តាម​រចនាបទ​ដែល​សេសស់​លើ​រូបចម្លាក់​ផ្តែ និង​គ្រិៈ​សំណង់​ដែល​បន្សល់ទុក​នៅលើ​ទួល​បុរាណ​នេះ ។

    ​ហេតុនេះហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់ពី​មាន​ក្រុម​នាយកដ្ឋាន​អន្តរក្រសួង​មក​ពន្យល់​ដោះស្រាយ គឺ​បាន​ទទួលផល​ជា​វិជ្ជមាន​ហើយ ដោយ​ភាគី​ព្រះសង្ឃ​ព្រម​ផ្អាក​ការសាងសង់​ព្រះវិហារ​រយៈពេល​១​ខែ ដោយ​ទុកអោយ​មន្ត្រី​ជំនាញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ចុះ​សិក្សា​ស្រាវជ្រាវ រុករក​និង ប្រមូលយក​វត្ថុ​បុរាណ​ដែល​នៅសល់ មាន​សសរ​ពេ​ជ ចម្លាក់​ផ្តែ ថ្មបាយក្រៀម និង​វត្ថុ​បុរាណ​មួយចំនួនទៀត​យកទៅរ​ក្សា​រ​ទុក​រួចរាល់ ទើប​អនុញ្ញាតអោយ​សាងសង់​ព្រះវិហារ​បន្តទៀត ៕ ( ឈៀង ថា​រិ​ទ្ធ )


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...