• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ចន ច័ន្ទលក្ខិណា ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៥
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 7 July, 2017  ម៉ោង 14:13 | សិល្បៈកម្សាន្ត

    ភ្នំពេញ​៖ សិល្បការិនី ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​បោះឆ្នោត​ជាប់​ជាប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ក្នុង​អាណត្តិ​ទី​៥ ដោយ​ប្រធាន​ចាស់​លោក សុះ ម៉ាច ផុត​អាណត្តិ​។ ការ​បោះឆ្នោះ​នេះ​ធ្វើ​ឡើ​​ងនា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភោជនីយ៍ដ្ឋាន​ស្ទឹង​មាស ស្ថិតក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ ជា​គណៈអធិបតី​។​

    ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​មិត្ត​រួម​អាជីព​បោះឆ្នោត​គាំទ្រ​២៥៤​សំឡេង ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​ចំនួន​៣​រូប រួមមាន អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លោក អៀង ស៊ី​ធុល ទទួលបាន ២៦​សំឡេង និង​លោក កុយ ស៊ី​ឌឿ​ន ទទួលបាន ១៨​សំឡេង ដើម្បី​បន្ត​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ក្នុង​អាណត្តិ​ទី​៥ ឆ្នាំ​២០១៧ ជា​បន្តទៀត ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...