• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ទេវរូបស្រីមួយអង្គផុសនៅក្នុងស្រែត្រូវបានប្រជាពលរដ្ឋរកឃើញនៅក្នុងភូមិប្រាសាទ ឃុំដា ប៉ុន្តែពួកគាត់មិនព្រមប្រគល់អោយមន្ទីរវប្បធម៌ខេត្តយកមករក្សាទុកឡើយ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 July, 2017  ម៉ោង 08:23 | វប្បធម៌, អន្តរជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ទេវរូប​ស្រី​មួយអង្គ​មាន​ទំងន់​៣៩,៥០​គីឡូ បាន​ផុស​នៅក្នុង​ស្រែ ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ប្រទះឃើញ​នៅ​ម៉ោង​៣​ល្ងាច ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​ពួគគាត់​បាន​យកមក​រក្សាទុក​នៅក្នុង​វត្ត​ប្រាសាទ ភូមិ​ប្រាសាទ ដើម្បី​បាន​គោរពបូជា​ទៅតាម​ជំនឿ​។ ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែកក្កដា​នេះ លោក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត បាន​ចុះទៅ​ពិនិត្យមើល និង​ស្នើសុំ​យកមក​រក្សាទុក​នៅក្នុង​សារៈមន្ទីរ​របស់​ខេត្ត តែ​ត្រូវ​ប្រជាពលរដ្ឋ​តវ៉ា​មិន​ព្រម​ប្រគ ល់​ទេវរូប​ដ៏​មានតម្លៃ ខាងលើ​អោយ​នោះឡើយ​។​

    ​កុមារី​ឈ្មោះ យ៉ាន វ៉ាន់ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ប្រា​សទ ឃុំ​ដា បាន​និយាយ​អោយដឹងថា​៖ នៅ​ល្ងា ច​ថ្ងៃទី​០៤ ខែកក្កដា នាង​បាន​ទៅ​ឃ្វាលគោ ជាមួយ​កុមារី​ឈ្មោះ សល់ ចិន្តា អាយុ​១៣​ឆ្នាំ នៅ​វាលស្រែ​ខាងកើត​ភូមិ ពេលនោះ​ក៏បាន​ប្រទះឃើញ​រូបចម្លាក់​( ទេវរូប ) នេះ​មួយ​ចំហៀង​ខ្លួន​កប់​នៅក្នុង​ដីស្រែ​ដែ ល​គេ​ភ្ជួរ​ហើយ​២​ទៅ​៣​ថ្ងៃ នៅក្បែរ​ដី​ទួល​មួយកន្លែង ក្នុងពេលនោះ​នាង​ក៏បាន​រត់​ទៅប្រាប់​បងស្រី​ឈ្មោះ នឿន ស៊ី​នៀង អាយុ​១៨​ឆ្នាំ និង​ជីដូន​នាង​ឈ្មោះ សុខ សំអុល អាយុ​៥៨​ឆ្នាំ នៅក្នុង​ភូមិ​អោយ​បានដឹង បន្ទាប់មក​បងស្រី​និង​ជីដូន​របស់​នាង​ក៏បាន​ដឹកយក​រូបចម្លាក់​នោះ យកមក​រក្សាទុក​នៅក្នុង​វត្ត​ប្រាសាទ ដើម្បី​បាន​អ្នកស្រុក​ក្នុងភូមិ​គោរពបូជា​ទៅតាម​ជំនឿ​របស់​ពួកគាត់​។​
    ​ ​
    ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តកំពង់ឆ្នាំង ក្នុងពេល​ចុះទៅ​ពិនិត្យមើល​ទេវរូប​ខាងលើ​នៅ​នៅក្នុង​វត្ត​ប្រាសាទ​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែកក្កដា នេះ​បានអោយដឹងថា​៖ ទេវរូប​ភេទ​ស្រី​ខាងលើនេះ​មាន​ទម្ងន់​៣៩,៥០​គីឡូ និង​មាន​កំពស់​០,៨០​ម៉ែត្រ កសាង​ពី​ថ្មភក់​នៅក្នុង​ស​ត្ស​វត្ស​ទី​១១ រចនាបថ​បាពួន​មុន​សម័យអង្គរ​គឺជា​ប​តិក​ភ​ណ័​ជាតិ​ដ៏​មានតម្លៃ ។ ដោយឡែក​តាម​ការសួរនាំ កន្លែង​ដែល​ប្រជាពលរដ្ឋ​ឃើញ​ទេវរូប​នេះ​គឺ​នៅក្បែរ​ទីទួល​ថ្ម​គ្រួស​បាយក្រៀម​មួយកន្លែង ដែល​សង្ស័យថា​ទួលប្រាសាទ​ចាស់​ពី​បូរាណ​។​
    ​ ​
    ​លោក សុខ ធួ​ក បានបញ្ជាក់​អោយដឹងថា​៖ តាមច្បាប់ ប​តិក​ភ​ណ័​ដ៏​មានតម្លៃ​របស់​ជាតិ​មិនអាច​រក្សាទុក​នៅក្នុង​វត្ត​អារាម ឬ​ផ្ទះ​ឯកជន​បានឡើយ គឺ​ត្រូវតែ​យកមក​រក្សាទុក​នៅក្នុង​សារៈ​របស់​មន្ទីរ​ជាតិ​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​០៥​នោះដែរ ក្រោយពី​លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត លោក​មេ​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​ដា​បាន​ពន្យល់​ប្រជាពលរដ្ឋ​អំពី​ផ្លូវច្បាប់​មក ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែលមាន​ជំនឿ​មកសុំ​ទឹកមន្ត​ពី​ទេវរូប​យកទៅ​មុជ​ឬ​ព្យា​ល​ជម្ងឺ​សំ​សេចក្តីសុខ បាននាំគ្នា​ប្រឆាំង​តវ៉ា​មិន​ព្រម​ប្រគល់​ទេវរូប​នេះ អោយ​មន្ទីរ​វប្បធម៌​ខេត្ត​យកមក​រក្សាទុក​ឡើយ​។ ដោយ​ពួកគាត់​បានលើកឡើង​ថា​៖ បើ​គណៈកម្មការ​វត្ត​ប្រាសាទ​មិន​ទទួល​រក្សាទុក​ទេវរូប​នេះ​ក្នុង​វត្ត​ទេ គឺ​ប្រជាពលរដ្ឋ​សុំអោយ ស្ត្រី ឈ្មោះ សុខ សំអុល យកទៅ​រក្សាទុក​នៅផ្ទះរ​បស់​គាត់ ព្រោះ​គាត់​និង​កូនចៅ​គាត់​ជា​អ្នក​រកឃើញ គួរតែ​ទ្រព្យ​របស់គាត់ និង​សុំ​ទុក​គ្រាន់​អោយ​អ្នកភូមិ​បាន​គោរពបូជា​សុំ​សេចក្តីសុខ​ផង​។​
    ​ ​
    ​ក្រោយពី​ព្យាយាម​យក​ទេវរូប​មក​រក្សាទុក​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​មិនបាន​សម្រេច ក្រុមការងារ​ក៏បាន​ប្រគល់អោយ​លោកនាយ​នគរបាល​ប៉ុ​ស្ត​រដ្ឋបាល​ឃុំ​ដា ដាក់​កងកម្លាំង​នគរបាល​ប៉ុស្តិ​បន្ថែម​មក​ការពារ ទេវ​រូបនេះ​នៅក្នុង​វត្ត​ប្រាសាទ​មួយ​រយះ​សិន ដើម្បី​រាយការណ៍​សុំ​យោបល់​ថ្នាក់លើ​ជួយ​អន្តរាគមន៍​យក​ទេវរូប​ដ៏​មានតម្លៃ​នេះ មក​រក្សាទុក​នៅ​សារៈមន្ទីរ​របស់​ខេត្ត នៅពេល​ក្រោយ​ឆាប់ៗ​ខាងមុខនេះ​។
    ​ ​
    ​លោកនាយ​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​ដា បានបញ្ជាក់​អោយដឹងថា​៖ នៅ​ឆ្នាំ​២០១៣ ទេវរូប​បែកបាក់​មួយអង្គ​ដែល​ប្រជាពលរដ្ឋ​រកឃើញ ក៏បាន​យកមក​ទុក​នៅ​វត្ត​ប្រាសាទ​ម្តង​ហើយ គឺ​ទុក​បានតែ​មួយអាទិត្យ​ក៏ត្រូវ​ចោរលួច​បាត់ ហេតុនេះហើយ​ទើប​ពេលនេះ​គណៈកម្មការ​វត្ត​មិន​ហ៊ាន​ទទួល​រក្សាទុក​ទេវរូប​ដ៏​មានតម្លៃ​ខាងលើ​នេះឡើយ ព្រោះ​ខ្លាច​បាត់បង់​និង​មាន​គ្រោះថ្នាក់​៕ ( ឈៀង ថា​រិ​ទ្ធ )


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...