• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ញាក់សាច់! គ្រាន់តែ​ប៉ុន្មានកំប្លេសម្លៀកបំពាក់ចឹងសោះរបស់តារាស្រីរូបនេះ តម្លៃ….ម៉ឺនដុល្លារ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 July, 2017  ម៉ោង 17:55 | សិល្បៈកម្សាន្ត

    តារាសម្តែងស្រីថៃដែលកំពុងទទួលបានការ​ចាប់អារម្មណ៍​យ៉ា​ងខ្លាំងពី​សំណា​ក់ទ​ស្សនិកជ​ន ទាំ​ងក្នុងស្រុកនិ​ងក្រៅ​ស្រុក ជា​ពិសេសគឺនៅ​​ប្រទេ​សកម្ពុជាយើងតែម្ត​ង កំពុង​ចា​ប់​អារម្មយ៉ាង​ខ្លាំងពី​សក​ម្មភាព ​ក៏ដូច​​ជា​ព័ត៌​មា​នទាក់​ទង់​​ទៅនឹង​កញ្ញា ​គីម​ ប៊ឺលី ​​។ ​​

    ពិត​ជា​រឿង​មិន​ធម្មតា​សម្រាប់​តារា​ស្រី​ថៃ ​គីម​ ប៊ឺលី នៅ​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​ បាន​លេងឈុត​សម្លៀកបំពាក់​ម៉ាក​ Chanel កាលីបៗ​អស់​ស្ទះ​ ហើយ​តម្លៃ​វិញ​មិន​ចេះ​តិច។ គូស្នេហ៍​របស់​ Mark Prin នាង​ Kimberly បាន​បង្ហាញ​ខ្លួន​ជាមួយ​សម្លៀកបំពាក់​ ដែល​ត្រូវ​បាន​ដឹង​ថា​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។

    បើ​តាម​គណនី​ Instagram មួយ​ដែល​មាន​ឈ្មោះ​ @kimberleystyle បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គ្រាន់​តែ​អាវ​ក្រៅ​ម៉ាក​ Chanel មាន​តម្លៃ​ ៦ ២០០​ដុល្លារ​ ហើយ​កាន់​តែ​ស្រស់​ស្អាត​ជាមួយ​វ៉ែនតា​ដែល​មាន​តម្លៃ​ ៥៧៥ ដុល្លារ​ ព្រម​ជាមួយ​កាបូប​ស្ពាយ​ចំហៀង​ “Chanels Gabrielle Hobo” ពណ៌​ទឹកប្រាក់​ថ្លៃ​ ៣ ៦០០​ដុល្លារ។ តួឯកក្នុងរឿង «សុំ​ជាបុរស​ម្នាក់​ក្នុង​ចិត្ត​អូន» កាន់​តែ​កាលីប​ ពេល​ស្លៀក​ខោខោវប៊យ​ ដែល​មាន​តម្លៃ​ ១៦៥ដុល្លារ​ បន្ថែម​ជាមួយ​ស្បែក​ជើង​ក​វែ​ង​ដ៏​ទាន់​សម័យ​ តម្លៃ​ ៤ ១១៤​ដុល្លារ។ អ្វី​កាន់​តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​នោះ​គឺ​ បូរ​សំណាញ់​ Gigi Violette មាន​តម្លៃ​ ១៨២ ដុល្លារ។

    គួបញ្ជាក់ថា តម្លៃសរុបនៃរបស់ប្រើប្រាស់ លើតួខ្លួនរបស់នាង ​គីម​ ប៊ឺលី នាពេលកំពុងជាន់នៅលើទឹកដីនៃប្រទេសបារាំងគឺមានសម្លៃរហូតដល់ទៅ ១៤,៨១៦ដុល្លារសហរដ្ឋអាមេរិក ឯណោះ នេះពិតជាតារាល្បី រស់និយមចូលចិត្តប្រើរបស់ប្រេនប្រេនពិតមែន ធ្វើឲ្យទស្សនិកជនផ្ញាក់ផ្អើលស្ទើរដាច់ផ្ងារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...