• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លួចម៉ូតូគេបានមួយអាទិត្យយកមកជិះដើរលេងត្រូវសមត្ថកិច្ចចាប់ខ្លួន

    ​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​០១​ខែកក្កដា ឆ្នាំ​២០១៧​នេះ ដោយ​ជាប់ចោទ​ពីបទ​លួច​ម៉ូតូ​១​គ្រឿង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ នៅ​ចំណុច​មុខ​សួនច្បារ​នា​ងក​ង្រី នៅ​កណ្តាល​ក្រុង​កំពង់ឆ្នាំង និង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​អតីត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាស់ នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

    ​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឌី ចាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ភូមិគ​ល់គ​ប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដោយ​កាលពី​វេលា​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A 55-69 មក​អង្គុយលេង​នៅ​សួនច្បារ​នា​ងក​ង្រី ដែល​ស្ថិតនៅ​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ពេលដែល​ជន​រង​កំពុង​អង្គុយលេង​ភ្លេចខ្លួន ស្រាប់​បាត់​ម៉ូតូ​តែម្តង លុះ​ព្រឹក​ឡើង​ថ្ងៃទី​២២ ខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​។​

    ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅពេល​ជនសង្ស័យ​ទាំ​២​នាក់​ជិះ​ម៉ូតូ ដែល​លួចបាន​នោះមក​លេង​នៅ​សួនច្បារ​ដើម​ពោធិ​ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាស់ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​និង​ម៉ូតូ​បានតែ​ម្តង គឺ​ពួកគេ​មាន ១​ឈ្មោះ បូរ ពេជ្រ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស និង​២​ឈ្មោះ វឿន ភក្តី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ។
    ​ ​
    ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៧ ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ( ឈៀង ថា​រិ​ទ្ធ )


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...