• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បិទបើកៗ Ronaldo បន្ថែម«សមាជិកភ្លោះ»១គូ ក្លាយជាឪពុកនៃកូន៣នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 June, 2017  ម៉ោង 12:54 | សិល្បៈកម្សាន្ត

    ​កន្លងមកនេះ ទស្សនា​វ​ដ្តី​អ៊ីតាលី Chi បាន​ចុះផ្សាយ​ថា កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក Cristiano Ronaldo និង​មិត្តស្រី​របស់គាត់​នាង Georgina Rodriguez ដែល​ត្រូវបាន​រំពឹង​នឹង​ទទួលបាន​កូន
    ភ្លោះ​នោះ ឥឡូវនេះ Ronaldo បានប្រកាស​ឲ្យ​អ្នកគាំទ្រ​បានដឹង​បានឃើញ​ហើយ ពី​ការ «​មកដល់​» នៃ​កូនភ្លោះ​ស្រី​ប្រុស​របស់​ពួកគាត់ ដែល​ត្រូវបាន​ដាក់ឈ្មោះថា Mateo និង Eva ។​

    ​តារាបាល់ទាត់​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣២ ឆ្នាំ រូបនេះ ដែល​ស្វាគមន៍​កូនប្រុស​ដំបូង​របស់គាត់​មាន​ឈ្មោះថា Cristianninho នៅក្នុង​ខែកក្កដា ឆ្នាំ​២០១០ ឥឡូវនេះ បាន​មាន​មោទនៈភាព​យ៉ាង​ក្រៃលែង​ក្នុងនាម​ជា​ឪពុក​នៃ​កូន​៣​នាក់ ។​

    ​យ៉ាងណាមិញ ទន្ទឹមនឹង​ការចែករំលែក​រូបភាព​នេះ​ផងដែរ នៅលើ​ទំព័រ Instagram ផ្លូវការ​របស់គាត់​ផងដែរ​, កំពូល​កីឡាក​សញ្ជាតិ​អង់គ្លេស​លោក David Beckham បាន​ចូលរួម​សរសេរថា​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់ និង​សូម​អបអរសាទរ​ពី​ចំងាយ​ផង​!» ។​

    ​គួរបញ្ជាក់​ផងដែរ​ថា រូបភាព​កូនភ្លោះ​របស់ Ronaldo ដែល​ត្រូវបាន​បង្ហោះ​ឡើង​នេះ ទទួល​បានការ «Like» ជាង ១.៨ លាន និង​ចែករំលែក​ជាង ៨០០ ក្នុង​រយៈពេល​១​ម៉ោង ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...