• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សមាគមន៍ផលិតវត្ថុប្រើប្រាស់អំពីឬស្សី ឃុំជើងគ្រាវ កែទម្លាប់ពីធ្វើរបស់ធំៗលក់បានថោកមកកែឆ្នៃធ្វើរបស់តូចៗមានសោភណ័ភាពតែលក់បានថ្លៃ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 June, 2017  ម៉ោង 08:05 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ លោកស្រី ឡេង សុ​បូរ៉ា មន្ត្រីរដ្ឋបាល នៃ​មជ្ឈមណ្ឌល​ស្ត្រី​អភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង​​និង​ជា​អ្នកគ្រប់គ្រង​សមាគមន៍​ផលិត​វត្ថុ​ប្រើប្រាស់​អំពី​ឬ​ស្សី បាន​និយាយ​អោយដឹងថា​៖ សមាគមន៍​ផលិត​វត្ថុ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​អំពី​ឬ​ស្សី មាន​សមាជិក​ជាង​១០០​នាក់ មាន​ទីតាំង​នៅក្នុង​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មជ្ឈមណ្ឌល​អ ភិ​វឌ្ឍន៍​ស្ត្រី នៃ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ឆ្នាំង​។

    ​តាម​ទម្លាប់​ចាស់​ពី​បូរាណ​មក ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​តែងតែ​ផលិត​និង​កែឆ្នៃ​វត្ថុ​ប្រើប្រាស់​មាន​កញ្ជើ ល្អី កញ្ច្រែង ចង្អេរ កញ្ឆេរ​ធំៗ ។​ល​។ ដែល​ប្រើប្រាស់​ឬ​ស្សី​ច្រើន អស់​ដើមទុន​ច្រើន តែ​លក់បាន​ថោក​។ ប៉ុន្តែ​ក្រោយពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី មាន​គ្រូ​ជំនាញៗ​ជួយ​បង្ហា​ត់ប ង្រៀ​ន​បង្កើន​ការយល់ដឹង​មក សមាជិក​នៅក្នុង​សមាគមន៍​បាន​យល់ដឹង និង​បានធ្វើ​ការកែ​ទម្លាប់​ជា​បណ្តើរៗ ពី​ការផលិត​វត្ថុ​ប្រើប្រាស់​ធំៗ អស់​ឬ​ស្សី​ច្រើន ដើមទុន​ច្រើន តែ​លក់បាន​ថោក​នោះ មក​ផលិត​វត្ថុ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​តូចៗ​វិញ គឺ​អស់​ឬ​ស្សី​តិច អស់​ដើមទុន​តិច តែ​លក់បាន​ថ្លៃ អាច​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​បាន​ធូរធា​មួយកំរិត​។

    ​លោកស្រី ឡុង សុ​បូរ៉ា បានបញ្ជាក់​អោយដឹងថា​៖ ជាក់ស្តែង​កន្លងមក​ពួកគាត់​ធ្វើ​កញ្ច្រែង​ធំ​១​អស់​ឬ​ស្សី​ច្រើន អស់​លុយ​ច្រើន តែ​ដល់ពេល​លក់​១​បាន​ថ្លៃ​តែ​ពី​៣ ទៅ​៤​ពាន់​រៀល​តែប៉ុណ្ណោះ ប៉ុន្តែ​ដល់​មក​ឥឡូវ​គាត់​ផលិត​តែ​កំប៉ុង​ឬ​ស្សី​តូច​១​សំរាប់​ដាក់​ប៊ិច អស់​ឬ​ស្សី​តិចតួច តែ​អាច​លក់បាន​ថ្លៃ​៦​ពាន់​រៀល និង​ផលិត​ប្រអប់​អំពី​ឬ​ស្សី​តូច​មួយ​សំរាប់​ដាក់​ក្រដាស​ជូត​មាត់ ក៏​អាច​លក់បាន​ថ្លៃ​ពី​២​ម៉ឺន ទៅ​៣​ម៉ឺន​រៀល​ផងដែរ​។

    ​ដោយឡែក​សព្វថ្ងៃនេះ​សមាគមន៍ បាន​ផលិត​វត្ថុ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​បានជា​ច្រើ ន​យ៉ាង មានកូន​កញ្ជើ កូនកញ្ច្រែង កូន​កន្ត្រក ស្មុក ចានស្រាក់ ។​ល​។ ដែលមាន​ទ ម្រ​ង់​លក្ខណៈ​ជា​របស់​ខ្មែរ​ពិតៗ ហើយ​វត្ថុ​ប្រើប្រាស់​ដែល​ផលិត​បាន ត្រូវបាន​មជ្ឈមណ្ឌល​ទទួល​យកមក​ទុក​លក់​ជូន​សមាគមន៍​។ ចំណែក​អតិថិជន​ដែល​និយម​ចូលចិត្ត​ទិញ​វត្ថុ​ប្រើប្រាស់​ទាំងអស់នោះ​គឺ អ្នករស់នៅ​ទីក្រុង អង្គការ និង​ជនបរទេស ជាពិសេស​គឺ​បាន​លក់ដាច់​ច្រើន​ក្នុងពេល​តាំង​ពិ​ពណ៌​ពា ណិ​ជ្ជ​កម្ម​នានា​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀម​រាម​ជាដើម​។​

    ​លោកស្រី ម៉ែន អេ​ន ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី នៃ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ឆ្នាំង​
    ​សូម​អំពាវនាវ​ដល់​ស​មាគ​មន៍ ត្រូវ​បង្កើន​ការកែឆ្នៃ​ផលិត​វត្ថុ​ប្រើប្រាស់ និង​វត្ថុ​អន​ស្សាវ​រី​យ៍​អំពី​ឬ​ស្សី​អោយបាន​សំបូរបែប មាន​សោ​ភ​ណ័​ភាពល្អ និង​គុណ​ភាពល្អ ដើម្បី​ទាក់ទាញ​អតិថិជន ។ និង​ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ថ្នាក់ដឹកនាំ​ជាតិ និង​អង្គការ​នានា មេត្តាជួយ​លើកស្ទួយ និង​គាំទ្រ​ដល់​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ស្ត្រី ខេត្តកំពង់ឆ្នាំង និង​សមាគមន៍​ផលិត​វត្ថុ​ប្រើប្រាស់​អំពី​ឬ​ស្សី ដើម្បីអោយ​ពួកគាត់​បន្ត​ថែរក្សា​វប្បធម៌​ខ្មែរ​ស្នាដៃ​តម្បាញ ឬ​ផលិត​វត្ថុ​ប្រើប្រាស់ ដែលជា​កេ​រ្ត៍​មរតក​ពី​ដូនតា​អោយបាន​គង់វង្ស​សំរាប់​កូនចៅ​ជំនាន់​ក្រោយ ដូច​សុភាសិត​បានចែង​ថា​៖ វប្បធម៌​រលំ ជាតិ​រលា យ វប្បធម៌​ពណ្ណរាយ​ជាតិ​រុងរឿង​ថ្កើងថ្កាន ៕ ( ឈៀង ថា​រិ​ទ្ធ )

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...