• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សិប្បកម្មកុលាភាថន៍ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ កំពុងអភិវឌ្ឍន៍ផលិតផលសេរ៉ាមិចរបស់ខ្លួន ដើម្បីរកទីផ្សារលក់ដូរនៅក្នុងស្រុក
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 22 June, 2017  ម៉ោង 13:13 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ផលិតផល​អំពី​សេ​រ៉ា​មិច មាន​របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ នៅក្នុង​ភោជនីយដ្ឋាន នៅក្នុង​សណ្ឋាគារ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​មុខ ត្រូវបាន​ម្ចាស់​សិប្បកម្ម​កុលា​ភាថ​ន៍​នៅក្នុង​ភូមិ​បាញ់​ឆ្គោ​ល​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​បាន​បង្កើតឡើង​រយះពេល​២​ឆ្នាំ​មកហើយ​នោះ បាន​ខិតខំ​កែឆ្នៃ​ផលិត​យ៉ាង​យកចិត្តទុកដាក់​ទៅតាម​ក្បួ​រ​ក្បាច់រចនា​ប្រពៃណី​ជាល​ក្ខ​ណះ​របស់​ខ្មែរ ដើម្បី​ទាក់ទាញ​រក​ទីផ្សារ និង​អតិថិជន​ជួយ​ទិញយក​ទៅប្រើ​ប្រាស់ ដែល​បច្ចុប្បន្ន​ក៏មាន​អាជីវករ មួយចំនួន​បាន​កម្មង់​យកទៅ​លក់ដូរ​បន្ត​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។​

    ​លោកស្រី យ៉ុង សុខា ប្រធាន​សិប្បកម្ម​កុលា​ភាថ​ន៍ នៅក្នុង​ភូមិ​បាញ់​ឆ្គោ​ល នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ បាន​និយាយ​អោយដឹងថា​៖ លោកស្រី​បាន​រៀន​ធ្វើ​តាមរយះ​អ្នកស្រុក​ក្នុងភូមិ តាមរយះ​អង្គការ​នានា ដោយ​ចេះ​ផលិត​របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ជាច្រើន​មុខ​អំពី​ដីឥដ្ឋ ជិត​១០​ឆ្នាំ​មកហើយ​។ ក្រោយមក​លោកស្រី និង​ស្វា​ម៉ី បាន​ខិតខំ​រៀនសូត្រ​បច្ចេកទេស​ផលិត​របស់​ប្រើប្រាស់​អំ​ពិ​សេ​រ៉ា​មិច ជាមួយ​អង្គការ​មួយចំនួន និង​សិប្បកម្ម​ធំៗ​មួយចំនួន នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ ក្រោយពី​មានចំណេះដឹង និង​បច្ចេកទេស​ហើយ​នៅក្នុង​ឆ្នាំ​២០១៥ លោកស្រី​និង​ស្វា​ម៉ី ក៏បាន​ស​ម្រ​ច​ចិត្ត​បើក​សិប្បកម្ម​ផលិត​របស់​ប្រើប្រាស់​អំពី​សេ​រ៉ា​មិច​ផ្ទាល់ខ្លួន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​បាញ់​ឆ្គោ​ល ដោយ​ប្រើប្រាស់​ដើម​ទន់​ជាង​២​ម៉ឺន​ដុល្លា​ដែល​បាន​ខ្ចី​ពី​ធនាគារឯកជន​។​

    ​លោកស្រី​បានបញ្ជាក់​អោយដឹងទៀតថា​៖ នៅក្នុង​សិប្បកម្ម​លោកស្រី​បាន​ប្រើប្រាស់​កម្មករ​ស្រី​ប្រុស​នៅក្នុង​ភូមិ​ចំនួន​១០​នាក់ ដែលមាន​បច្ចេកទេស​ផលិត​របស់​ប្រើប្រាស់​បានជា​ច្រើន​មុខ​ដែលមាន​ទម្រង់​ក្បួ​រ​ក្បាច់​ជា​ប្រពៃណី​ខ្មែរ ចំណែក​ប្រាក់ខែ​វិញ​កម្មករ​ម្នាក់ៗ​អាច​ទទួលបាន​ពី​១០០​ដុល្លា ទៅ​១៥០​ដុល្លា​ក្នុង​១​ខែ​។ ដោយឡែក​នៅក្នុង​១​ខែៗ សិប្បកម្ម​លោកស្រី​បាន​ផ​លិ​របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ នៅក្នុង​ផ្ទះបាយ នៅក្នុង​សណ្ឋាគារ និង​វត្ថុ​អនុស្សាវរីយ៍​បាន​ប្រមាណ​ពី​៤០០ ទៅ​៦០០​គ្រឿង ទៅតាម​ការ​កម្មង់​រប​ស់​អាជីវករ​នៅក្នុង​ទីផ្សារ ហើយ​អតិថិជន​ដែល​ទិញយក​ទៅប្រើ​ប្រាស់​ភាគច្រើន​គឺជា​ជនបរទេស​ដែល​គាំទ្រ​ផលិតផល សេ​រ៉ា​មិច​ដែលមាន​ទម្រង់​លក្ខ​ណះ​ជា​របស់​ខ្មែរ​។​

    ​លោកស្រី យ៉ុង សុខា បាន​លើកឡើងថា កន្លងមក​ក៏មាន​អង្គការ​មួយចំនួន​បាន​ជួយ​ជា​ថវិកា​តិចតួច​ផងដែរ​ក្នុង​ការជួយ​ធ្វើ​ដំបូល​រោង​សិប្បកម្ម ហើយ​ក្នុងពេល​ខាងមុខនេះ​លោកស្រី​មានបំណង​ពង្រីក​សិប្បកម្ម​អោយបាន​ធំ​ទូលាយ​ជាង​នេះ ដើម្បី​ជួយផ្តល់​ការងារ​អោយ​អ្នកស្រុក​ច្រើន​នាក់​ក្នុងភូមិ​មានការ ងារ​ធ្វើ បង្កើន​ប្រាក់ចំណូល​នៅក្នុង​គ្រួសារ ប្រសើរ​ជាង​ការធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅក្រៅ​ស្រុក​។​ដោយហេតុនេះ លោកស្រី​សំណូមពរ​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព​ន្ធ័ និង​អង្គការ​នានា មេត្តាជួយ​គាំទ្រ​ជា​សម្ភារៈ​ថវិការ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល​សេ​រ៉ា​មិច​នៅក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ជូន​សិប្បកម្ម​នាង​ផង​។​

    ​ដោយឡែក​កម្មករ កម្ម​ការ​នី​នៅក្នុង​សិប្បកម្ម ក៏បាន​សំណូមពរ​ដល់​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន អាជីវករ​តាម​ផ្សារ និង​អតិថិជន​នៅក្នុង​ស្រុក មេត្តាជួយ​កម្មង់​ជួយ​ទិញ​ផលិតផល​សេ​រ៉ា​មិច​ដែលជា​ស្នាដៃ​កូន​ខ្មែរ​នៅក្នុង​ស្រុក និង​ជួយផ្តល់​ជា​មតិ​រិះគន់​ស្ថាបនា ដើម្បីអោយ​កូន​ខ្មែរ​មានលទ្ធភាព មាន​សមត្ថភាព និង​មាន​បច្ចេកទេស ផលិត​របស់​ប្រើប្រាស់​អោយ​កាន់តែ​មានគុណ​ភាពល្អ​កាន់តែ​ប្រសើរឡើង កុំអោយ​ចាញ់​ផលិតផល​ប្រទេសជិតខាង​៕ ( ឈៀង ថា​រិ​ទ្ធ )


    ​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...