• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • អ្នកស្រុកភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ធ្វើបុណ្យឡើងអ្នកតាជាប្រពៃណីដូនតាពីបុរាណកាលបន្តទុកអោយកូនចៅជំនាន់ក្រោយ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 20 June, 2017  ម៉ោង 09:13 | វប្បធម៌

    ខេត្តកំពង់ឆ្នាំង​៖ បុណ្យ​ឡើងអ្នកតា​គឺជា​បុណ្យប្រពៃណី​នៅតាម​ភូមិ​មួយចំនួន ដែល​អ្នកស្រុក​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ទៅតាម​ពេលវេលា​និង​ទំនៀមទម្លាប់​ដែល​អ្នកភូមិ​និ​មួយៗ​បានកំណត់​ទុក ។​ ជាក់ស្តែង​នៅក្នុង​រយះពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១៧ ដល់​១៩ ខែមិថុនា​នេះ អ្នក​ស្រុកភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាននាំគ្នា​ធ្វើបុណ្យ​ឡើងអ្នកតា ដោយមាន​ប្រជាពលរដ្ឋ មកពី​គ្រប់​ទីជិត​ឆ្ងាយ​ចូលរួម​យ៉ាងច្រើន​កុះករ ។

    ​លោកតា នង តួ ជា​ប្រធាន​គណៈកម្មការ​បុណ្យ និង​ជា​អាចារ្យ​ប្រចាំ​ភូមិ បាន​និយាយ​អោយដឹងថាៈ បុណ្យ​ឡើងអ្នកតា​ក្នុងភូមិ​នេះ គឺមាន​ពី​ដូនតា​យូរយា​មកហើយ ប៉ុន្តែ​បច្ចុប្បន្ន​បាន​កែ​ហៅថា បុណ្យ​ទ​ក្ខិ​ណា នុប្ប​ទាន ពូន​ភ្នំខ្សាច់ ទោះ​យ៉ាងនេះ​ក្តី ពី​ធី​ឡើងអ្នកតា នៅតែ​ប្រារព្វ​ធ្វើ មិន​បោះបង់ចោល​ឡើយ​។ នៅក្នុង​ឆ្នាំនេះ​ពី​ធី​បុណ្យ​បានធ្វើ​ពីថ្ងៃ​ទី​១៧ -១៨- ១៩ ខែមិថុនា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ ៨-៩-១០​រោជ ខែជេស្ឋ ។

    នៅក្នុង​រយៈពេល​បុណ្យ​៣​ថ្ងៃនេះ អ្នកភូមិ​បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត ប​ង្ស័​កូ​ល ទាំង​៣​ថ្ងៃ ដោយបាន​រៀប​ច​ង្ហា ន់​សង្ឃ​ពេលព្រឹក និង​ថ្ងៃត្រង់​រាល់ថ្ងៃ ដើម្បី​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ​ជូន​បុព្វការី​ជន មាន​មាតាបិតា ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​រំលាយ​ខ​ន្ត័​ទៅកាន់​បរិ​លោក និង​សុំអោយ​លោក​ជួយ​កូនចៅ​អោយបាន​សេចក្តីសុខ​ទាំងអស់គ្នា​។ ដោយឡែក​នៅក្នុង​ពិធីបុណ្យ​នេះ អ្នកភូមិ​ក៏បាន​រៀបចំ​សែន​ព្រែ​ន​បាយ​សម្ល​នំចំណី​ទៅតាម​ទំនៀមទម្លាប់​ជូន​លោកយាយ​ព្រីង (​អ្នកតា​ស្រី​) ដែលជា​អ្នកតា​ថែរក្សា​ទឹកដី​នៅក្នុង​ភូមិ​ស្រុក​ផងដែរ ដើម្បី​សុំអោយ​អ្នកភូមិ​បាន​សេចក្តីសុខ កុំអោយ​មាន​ជម្ងឺ​ដ​ង្កា​ត់​មក​បៀតបៀន និង​សុំអោយ​ការធ្វើ​ស្រែចំការ​នៅក្នុង​ភូមិ​ស្រុក​ទទួលបាន​ភោគផល​ល្អ​។

    ចំណែក​ថវិការ​រៀបចំ​បុណ្យ​នេះ គឺ​បានមក​ពីស​ទ្ឋា​ជ្រះថ្លា​របស់​បងប្អូន​ក្នុងភូមិ ដោយ​ក្នុង​១​គ្រួសារ​ចំនួន​១​ម៉ឺន​រៀល និង​អង្ករ​២​កំប៉ុង ប្រាក់​និង​អង្ករ​ទាំងនេះ​សម្រាប់​យកមក​រៀបចំ​ចង្ហាន់​ប្រគេន ព្រះសង្ឃ ថ្លៃ​ភ្លេងពិណពាទ្យ​និង​ថ្លៃ​ជួល​ធុងបាស់​រាំលេង ជាដើម ។

    ​លោកតា​ប្រធាន​គណៈកម្មការ​បុណ្យ​បាន​អោយដឹងទៀតថា​៖ ក្រៅពី​ពិធីបុណ្យ​ខាងលើ នៅពេល​រសៀល​ក្នុង​ថ្ងៃ​ទាំង​៣ មាន​រៀបចំ​ពី​ធី​ល្បែង​ប្រជាប្រិយ៍​ខ្មែរ វាយ​ឆ្នាំង រត់ប្រណាំង រាំវង់ សំរាប់​កុមារៗ​មាន​កន្លែង​ជិៈ​សេះ​វិល ជិៈ​ពោង និង​លោត​គ្រែ រឺ​ស័​រ នៅក្នុង​នោះដែរ​ក៏មាន​ការប្រកួត​កីឡាបាល់ទាត់​មហាជន មកពី​ស្រុក​នានា​ក្នុង​ខេត្ត សរុប​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​មាន​ចំនួន​២០​ប្រកួត​ផងដែរ ។

    ​ចំពោះ​គោលបំណង​នេះ​ការរៀបចំ​បុណ្យ​នេះ​ជា​រៀងរាល់ឆ្នាំ គឺ​ចង់​រក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ ក៍​ដូចជា​ទំនៀមទម្លាប់​ដូនតា របស់​អ្នកភូមិ​ត្រពាំង​អញ្ចាញ ដែលមាន​តាំងពី​បុរាណកាល​មក ដើម្បី​បន្តវេន​ដល់​កូនចៅ​ក្នុងភូមិ​ជំនាន់​ក្រោយៗ​ទៀត កុំអោយ​បាត់បង់ ។ លោកតា​បញ្ជាក់ថា បើ​និយាយ​បុណ្យ​ភូមិ និង​បុណ្យ​ឡើងអ្នកតា​ក្នុង​ឃុំ​ស្វាយជ្រុំ​នេះ គ្មាន​បុណ្យ​ណា​ធំដុំ និង​សប្បាយ​ជាង​បុណ្យ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​ឡើយ ។ ចំណែ​ក​អ្នក​ដែល​បានមក​ចូលរួម​យ៉ាងច្រើន​កុះករ សុ​ទ្ឋ​តែ​បាន​សរសើរ​ថា មានការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​បានល្អ ពុំមាន​អសន្តិសុខ​អ្វី​កើតឡើង​ឡើយ ៕ ( ឈៀង ថា​រិ​ទ្ធ )


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...