• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • អាត្រាជម្ងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំងដើមឆ្នាំ២០១៧មាន៣៣ករណី ថយចុះជាងដើមឆ្នាំ២០១៦ដែលកើតមាន១៤៤ករណី
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 16 June, 2017  ម៉ោង 11:28 | សុខភាព

    ​ខេត្តកំពង់ឆ្នាំង​៖ ក្នុងពេល​ចុះ​ផ្សព្វផ្សាយ​ពី​វិធាន​ការបង្ការ​ទប់ស្កាត់​ជម្ងឺគ្រុនឈាម​នៅក្នុង​ស្រុក​បរិបូណ៌ នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានបញ្ជាក់​អោយដឹងថា​៖ ជម្ងឺគ្រុនឈាម​នៅក្នុង​ខេត្ត​ដើមឆ្នាំ​២០១៧​នេះ បាន​ថយចុះ​គួរអោយកត់សម្គាល់ បើ​ប្រៀបធៀប​ពេលវេលា​ដូចគ្នា​ទៅនឹង​ដើមឆ្នាំ​២០១៦ ព្រោះថា​ក្នុង​រយៈពេល​២៤​សប្តាហ៍ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​រកឃើញ​អ្នក​ជម្ងឺគ្រុនឈាម​មានតែ​៣៣​ករណី​តែប៉ុណ្ណោះ និង​មិនទាន់មាន​កុមា​រណា​ម្នាក់​ស្លាប់​ដោយសារ​ជម្ងឺ​នេះ​នៅឡើយ​ទេ ខុសគ្នា​កាលពី​ឆ្នាំ​២០១៦ ក្នុង​រយៈពេល​២៤​សប្តាហ៍​ដូចគ្នា គឺ​ក្នុង​ខេត្ត​បាន​ផ្ទុះ​ជម្ងឺគ្រុនឈាម​រហូតដល់​១៤៤​ករណី និង​មាន​កុមារ​ស្លាប់​ចំនួន​៦​នាក់​។​

    ​លោក ប្រាក់ វ៉ុ​ន បាន​បន្ត​អោយដឹងថា​៖ ជម្ងឺគ្រុនឈាម​ជា​ជម្ងឺ​គ្រុនក្តៅ​មួយ ដែល​បង្កឡើង​ដោយ​ពពួក​វីរុស​ដាំង មាន​៤​ប្រភេទ ដែល​ពពួក​មូស​ខ្លា​ជា​ភ្នា​ក់​ចម្លង​នៃ​ជម្ងឺ​នេះ គិត​ត្រឹម​រយះពេល​៥​ខែ​ដើមឆ្នាំ​២០១៧​នេះ ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ​ជម្ងឺ​នេះ​នៅឡើយ​ទេ​។ វិធានការណ៍​សំខាន់ៗ​ក្នុងការ​បង្ការ​ការចម្លង​វីរុស​ជម្ងឺគ្រុនឈាម​នេះ គឺ​ការប្រយុទ្ធ​ទៅនឹង​ភ្នាក់ងារ​ចម្លង​តាមរយៈ ការអប់រំ​សុខភាព​ស្តីពី​ការបង្ការ​ខ្លួន​ពី​ជម្ងឺគ្រុនឈាម ដោយ​ត្រូវ​ចូលរួម​ធ្វើ​អនាម័យ​រក្សា​បរិស្ថាន​ល្អ ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា​, ការផ្សព្វផ្សាយ​តាម​បា​ណូ​, ការដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក​, ការពង្រឹង​រោគវិនិច្ឆ័យ និង​ព្យាបាល​, បន្ត​ចុះ​តាមដាន​អង្កេត និង​ស្រាវជ្រាវ​ក្នុង​សហគមន៍ ដើម្បីអោយ​ក្រុមការងារ​ចុះ​បាញ់ថ្នាំ​, ត្រៀម​សេរ៉ូម ថ្នាំ​បាញ់​អា​បែ​ត សម្ភារៈ​អប់រំ​សុខភាព និង​ធនធានមនុស្ស​។​

    ​លោក ប្រាក់ វ៉ុ​ន បាន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​អនាម័យ​ដើម្បី​បរិស្ថាន​ល្អ លុបបំបាត់​ជម្រក និង​ប្រភព​កើត​មូស​ខ្លា ដូចជា​លាង​សំអាត​ពាង​អាង​អោយបាន​ម្តង​ក្នុង​១​សប្តាហ៍ ដាក់​ថ្នាំ​អា​បែ​ត​ចូលក្នុង​ពាង​អាង និង​ត្រូវ​លុបបំបាត់​ឬ​ត្រូវ​បំផ្លាញចោល​នូវ​សំភារៈ​ដក់​ទឹក​ដែល​មិន​ប្រើប្រាស់​រួមមាន ពាង អាង ក្រឡ ចាន កំប៉ុង សំបក​កង់ ម៉ូតូ ឡាន និង​សំបក​ដូង​ជាដើម​។ អនុវត្ត​វិធានការ​ការពារ​នៅក្នុង​គ្រួសារ​ដោយ​បើក​បង្អួច​លំនៅដ្ឋាន​អោយ​ភ្លឺ​នៅពេល​ថ្ងៃ ស្លៀកពាក់​ខោ​អាវដៃវែង​ជើងវែង​ដល់​កូនចៅ​។ ក្នុងករណី​មានកូន​ក្តៅខ្លួន សង្ស័យថា​ជា​ជម្ងឺគ្រុនឈាម ត្រូវ​ប្រញាប់​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត មិនត្រូវ​ប្រើ​ឱសថ​ផ្សំ ឬ​ព្យាបាល​នៅ​សេវា​ពេទ្យ​ឯកជន ដែល​មិនមាន​ជំនាញ​ព្យាបាល​ច្បាស់លាស់​នោះឡើយ​៕ ( ឈៀង ថា​រិ​ទ្ទ )


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...