• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រថយន្តមន្ត្រីនៃក្រសួងអប់រំបុកម៉ូតូរងរបួសធ្ងន់មនុស្ស៣នាក់នៅក្រុងព្រះសីហនុ

    ​ខេត្ត​ព្រះសីហនុៈ MC.​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនូ​ន​០៣​នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវបាន​រថយន្ត​របស់​ម​ន្ត្រី​នៃ​ក្រសួង​អប់រំ​បាន​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង ១៧​និង​០០ នាទី​ល្ងាច​ថ្ងៃទី​១៥​មិថុនា​ឆ្នាំ​២០១៧ នៅ​ចំនុច​ក្បែ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១​ក្រុងព្រះសីហនុ​។​

    ​ប្រភពពី​សមត្ថកិច្ច​ចរាចរ​ណ៏​បានអោយដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង បណ្តាលអោយ​មនុស្ស​ចំនួន​០៣​នាក់​រងរបួស​ធ្ងន់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផងដែរ​។​ ហេតុ​ការ​ណ៏​នេះ​បើ​យោងតាម​ការសន្និដ្ឋាន​ជំហាន​តំបូង បង្ក​ឡើង​រវាង​រថយន្ត​ម៉ាក ហា​ឡែ​ន​ឌឺ​ព​ណ៏​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2N 7019 បើកបរ​ដោយ​ឈ្មោះ​សុក រ៉ា​ម៉ា​នី​ភេទ ប្រុស​អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ រាជធានី​ភ្នំពេញ មានមុខរ​បរជា​មន្ត្រី​នៃ​ក្រសួង​អប់រំ​បើកបរ​ក្នុងទិសដៅ​ពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ​(​ពី​លិចទៅ​កើត​) បាន​បុក​ជាមួយម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ែ​ប្លែ​តព​ណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ចូល​ក្រុងព្រះសីហនុ​(​ពី​កើ​តទៅ​លិច​) ឌុប​គ្នា​ចំនួន​០៣​នាក់​បើកបរ​ដោយ​ឈ្មោះ ​ផាស់ ស៊ីថា​ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ (​បាក់ជើង​ឆ្វេង​និង​ដៃ​ខាងឆ្វេង​)​ រួម​ដំណើរ​ជាមួយ​មានឈ្មោះ លីន ភេទ​ស្រី អាយុ​៣២​ឆ្នាំ​និង ឈ្មោះ ភា ភេទ ប្រុស​អាយុ​២៥​ឆ្នាំ​ អ្នក​ទាំង​០៣​នាក់​រងរបួស​ធ្ងន់​(​បាក់ជើង​ឆ្វេង​ទាំង​០៣)​ មាន​ទីលំនៅ​ក្រុងព្រះសីហនុ​។​
    ​ ​
    ​ដោយឡែក​បើ​យោងតាម​ប្រភព​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា នៅមុន​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​ឌុប​គ្នា​០៣​នាក់ បាន​បើកបរ​ក្នុងទិសដៅ​ចូលមក​ក្រុងព្រះសីហនុ ក្នុង​ល្បឿន​លឿន ហើយ​បាន​វ៉ា​ជៀង​រថយន្ត មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ ខ​ណះ​ពេល​វ៉ា​ជិត​ផុត​ទៅហើយ ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​បើក​ក្នុងទិសដៅ​ប​ញ្ជ្រា​ស់​គ្នា​(​រថយន្ត​បង្ក​) បានបុក​ពេញទំហឹង​នៅត្រង់​ចំនុចកណ្តាល​នៃ​ផ្លូវ​ បណ្តាលអោយ​ភាគី​ម៉ូតូ​ខ្ទាត​ប្រមាណ​ជិត​១០​ម៉ែ​ត្រដេ​កដួលរ​ណូ​ក​រណែល​នៅលើ​ថ្នល់​តែម្តង ។ បន្ទាប់ពី​បុក​រួច​រថយន្ត​ពុំបាន​ឈប់​ភ្លាម​នោះទេ រហូត​បាន​ចម្ងាយ​ជិត​៣០០​ម៉ែត្រ​ទើប​ឈប់​ ព្រោះ​កង់​មុខ​ខាងឆ្វេង​បែកខ្ទេច​បើកបរ​លែងកើត​ភ្លាមនោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​នៅក្បែរនោះ ​ក៏បាន​ទៅដល់​ហើយ​បាន​ឃាត់​សាកសួរ រួច​បញ្ជូនមក​សមត្ថ​កិច្ច​ចរាចរ​ណ៏​អនុវត្ត​ន៏​និតិ​វិធី​បន្ត​។​
    ​ ​
    ​បន្ទាប់ពី​ធ្វើការ​វាស់វែង​រួចមក រថយន្ត​បង្ករ និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ចរាច​ណ៏ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​ រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ។ ចំណែកជនរងគ្រោះ​ទាំង​០៣​នាក់​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ខាង​គ្លី​និ​ច​ឯកជន​ចំនួន​០២ ដែល​បាន​ដឹក​ជនរងគ្រោះ​មក​ស​ង្ក្រោះ​បឋម​ បាន​បញ្ជូន​ជនរងគ្រោះ​មកកាន់​មន្ទី​បង្អែក​ខេត្តសង្គ្រោះ​បន្ត ប៉ុន្តែ​គេ​ពុំ​តាន់​ដឹងថា​វាសនា​ជនរងគ្រោះ​ទាំង​០៣​មានសង្ឃឹម​ប៉ុន្មាន​នាក់​នោះទេ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...