• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ឈប់ព្រួយបារម្ភត្រូវគេដាក់ថ្នាំសម្រើបទៀតទៅ យុវតី៣រូបនេះនឹងជួយអ្នកហើយ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 June, 2017  ម៉ោង 18:35 | វិទ្យា​សាស្រ្ត

    ដោយសារតែកន្លងមក កើតមានរឿងរ៉ាវ​ជន​ល្មោភកាម​ដែល​និយម​ប្រើ​ថ្នាំសម្រើប​គ្រប់បែបយ៉ាង ដើម្បី​ក្នុងការរំលោភជនរងគ្រោះដ៏ងាយស្រួលបំផុតនោះ និង​ដោយ​សង្កេតឃើញ​នូវ​ទង្វើ​ថោកទាប​បែបនេះកាន់តែបង្កការព្រួយបារម្ភពីសំណាក់នារី, សិស្ស​១​ក្រុម​នៅ Miami (​អាមេរិក​) បាន​រកឃើញ​ឧបករណ៍​ជួយ​ឲ្យ​បងប្អូន​នារីៗ អាច​ដឹងបាន​ថា​តើ​ក្នុង​ភេសជ្ជៈ​របស់ខ្លួន​មាន​ត្រូវគេ​លួច​ដាក់​ថ្នាំ​ដែរឬទេ​! ។​

    ​ឧបករណ៍​នេះ​មាន​សណ្ឋាន​ស្រដៀង​នឹង​បំពង់​បឺត ប៉ុន្តែ វា​មាន​សមត្ថភាព​ប្តូរ​ពណ៌​ភ្លាមៗ គ្រា​ប្រាស្រ័យ​នង​ប្រភេទ​ថ្នាំសម្រើប ២ ប្រភេទ កំពុង​ចរាចរ​ពេញ​លើ​ទីផ្សារ​បច្ចុប្បន្ន ។​​

    ​«អាវុធការពារ​ខ្លួន»​នេះ​មាន​ឈ្មោះថា “Smart Straw” ត្រូវបាន​ច្នៃ​ផលិត​រាង​តូច​ល្មម​ទុក​ក្នុង​កាបូប​យកតាម​ខ្លួន​បាន ហើយ​មាន​សមត្ថភាព «​លឿន​» គឺ​គ្រាន់តែ​ប៉ះ​ជាមួយ​ភេសជ្ជៈ​មាន​បញ្ហា វា​នឹង​ប្តូរ​ពណ៌​ភ្លាមៗតែម្តង ។​

    ​សារធាតុ​ប្រតិកម្ម​មាន​ក្នុង​បំពង់​នេះ បច្ចុប្បន្ន អាច​ប្រតិកម្ម​ចំពោះ​ប្រភេទ​ថ្នាំសម្រើប​ដែល​កំពុង​ពេញនិយម​នៅ​បណ្តា Bar និង Pub គឺ gamma-hydroxybutyric acid (GHB) ឬ​ហៅថា​ថ្នាំ​គ្រវី​សណ្ឋាន​រាវ ព្រមទាំង Ketamine ។ ពេលនេះ​ពួកគេ​ក៏​កំពុង​ពង្រីក​ការស្រាវជ្រាវ​នៅលើ​ប្រភេទ​ថ្នាំ​ផ្សេងទៀត ជាអាទិ៍ៈ flunitrazepam (​ឬ Rohypnol) ។​

    ​ការច្នៃប្រឌិត​ឧបករណ៍​ឆ្លាត​វៃ​នេះ កាន់តែ​ប្រសើរ គ្រា​វា​បាន​ត្រូវ​រៀបចំ​ជា​បំពង់​បឺត​ធម្មតា អាច​ប្រើ​សំរាប់​ពិសារ​ភេសជ្ជៈ​បាន ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...