• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ជួយស៊ែរយកតែបុណ្យទៅ! នេះជាថ្នាំព្យាបាលរោគ «ទាចទឹក ឬហៅថាក្រិនថ្លើម» ដែលងាយរកមិនឆ្ងាយពីរបងភូមិរបស់លោកអ្នក
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 June, 2017  ម៉ោង 11:08 | សុខភាព

    ​កន្លងមក​ថ្មីៗ​នេះ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​ទាច​ទឹក ឬ​ហៅថា​ក្រិន​ថ្លើម​នេះ​ជាច្រើន មាន​ទាំង​អ្នកមាន​អ្នកក្រ ដែលក្នុងនោះក៏មានសិល្បករ​ល្បីៗ​ជាដើម​។ យ៉ាងណាមិញ ស្រប​ពេលនេះ​ផងដែរ លោកពូ​ម្នាក់​ឈ្មោះ ពុំ រ៉ុ​ន រស់នៅ​ផ្ទះ​កណ្តាល​លើ ស្រុក ស្រី​សន្ធរ ខេត្ត កំពុងចាម បានបង្ហាញ​ថ្នាំ​ព្យាបាល​ដ៏​សាមញ្ញ​មួយ​ គឺ​រុក្ខជាតិ «​ដើម​ដំបងយក្ស​» ដែលលោកពូអះអាងថា អាច«ប្រយុទ្ធប្រឆាំង»​នឹង​ជំងឺ​នេះ ។​

    ​ក្នុង​វីដេអូ លោកពូ​រូបនេះ​បាន​និយាយ​យ៉ាងខ្លី​ថា «​អ្នកណា​កើត​ទាច​ទឹកធំ​ហួស អា​រោគ​ក្រិន​ថ្លើម​នោះ គឺ​យក​ដើម​ដំបងយក្ស​មក​ព្យាបាល ដោយ​ដាំទឹក​៣​យក​ទឹក​១ ឲ្យវារីង ហើយហូបពិសារទៅបាត់ហើយ» ។ ហេតុដូច្នេះ ប្រើ​សិន​បើ​បងប្អូន​មាន​ជំងឺ​នេះ ហើយ​គ្រូពេទ្យ​អស់​លទ្ធភាព​ក្នុងការ​ព្យាបាល​​ហើយ នេះ​ជា​ជម្រើស​ចុងក្រោយ ដែល​លោកអ្នក​អាចទាក់ទង​ទៅ​លោកពូ ពុំ រ៉ុ​ន ជាបន្ទាន់ ដែល​អ​ស័​យ​ដ្ឋា​ន​របស់គាត់​ដូច​បាន​រៀបរាប់​ខាងលើ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...