• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ងាកមកស្វែងយល់ស្នាដៃរូបគំនូរ១ផ្ទាំងថ្មីរបស់លោក លាង ស៊ីកន ដែលត្រៀមដាក់បង្ហាញនៅ….
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 June, 2017  ម៉ោង 13:17 | វប្បធម៌

    ក្នុង​ថ្ងៃ​អបអរ​ខួបកំណើត​របស់ខ្លួន វិចិត្រករ និង​ជា​សិល្បករ​ល្បីឈ្មោះ លោក លាង ស៊ី​កន បាន​ចែករំលែក​នូវ​រូបគំនូរ​ស្នាដៃ​ថ្មី​មួយ​ផ្ទាំង​ពោរពេញ​ដោយ​ទស្សនៈ​ឈ្មោះ (​មនុស្សទេព​ដីល្បាប់​មាស​) ដែល​ត្រៀម​តាំង​បង្ហាញ​នៅក្នុង​ទីក្រុង​ហុងកុង​ឆាប់ៗ​នេះ ឲ្យ​កូន​ខ្មែរ​យើងទាំងអស់គ្នា ជាពិសេស​បរទេស​បាន​ឃើញ​ពី​ស្នាដៃ​មួយ​នេះ​របស់លោក ។​

    ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន Leang Seckon, វិ​ចិ​ក្រករ​ដ៏​មាន​ស្នាដៃ​រូបនេះ បានសរសេរថា​៖ «Today my birthdayថ្ងៃនេះជាថ្ងៃខួបកំនើតរបស់ខ្ញុំខ្ញុំសូមចែករំលែករូបគំនូរពិសេសដែលមិនទាន់តាំងពិពណ៌មកបង្ហោះចែកជូនទស្សនា រូបគនូរថ្មីពោរពេញដោយទស្សនៈ ឈ្មោះ(មនុស្សទេព្វដីល្បាប់មាស) តាំងបង្ហាញនៅប្រទេសហុងកុងឆាប់ៗនេះ ការខំរលាស់ខ្លួនអោយចេញពីចង្កូននៃការរស់នៅក្នុងចន្លោះសត្វតេរិឆ្ឆាន កាយវិការទាមទារសិទ្វសេរីនិងភាពក្លាហានជាសជៀងគំនុំសងសឹក ការខំត្រដររស់ឡើងវិញពីសេចក្តីស្លាប់ ព្រលឹងបួនដប់សព្វគ្រប់បានចូលខ្លួនវិញ មនុស្សជំនាន់ថ្មីម្នីម្នារស្វែងយលអ្វីដែលជាខ្លួនឯង អ្វីជាកេរ្តិ៍តំណែលខ្លួនឯងនៅលើងខ្លួនរបសគា់ត់មានភ្លើង មានទឹក មានផ្កា មានដុំមាសជាហេតុផលកុំពង់ធ្វើសំយោគគ្នានិងចាប់ផ្តើមតតាំងនិងឧប្បសគ្គ រូបចំឡាក់បុរាណទាំងឡាយនៅឯបរទេសបានបញ្ជូលវិលត្រឡប់មកវិញ ព្រះមហាក្យត្របានឡើងសោយរាជ្យជាថ្មី ជនភាសខ្លួនដែលជាអានិចកជនខ្លះបានមករស់នៅលើទឹកដីកំនើតវិញ ខ្មែរមិនសាបសូន្សដ៏រាបណាទឹកទន្លេសាបនៅតែហូរបញ្ច្រាស នាំដីល្បប់ដ៏មានជីជាតិបណ្តុះគ្រាប់ពូជន៍ស្រូវមាសដែលគ្រឿងអលង្គារមាសសមយ័អង្គរជាអំណោយមកវិញរសាត់អណ្តែតនាំសេរីជូនមាតុភូមិកម្ពុជាវិញ»

    ប្រិយមិត្ត មានទស្សនៈយ៉ាងណាដែរ ចំពោះរូបគំនូរ១ផ្ទាំងនេះ ?

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...