• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • បើកការដ្ឋានសាងសង់ផ្លូវតាមមាត់ទន្លេប្រវែង១៧០០ម៉ែត្រ នៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីអភិវឌ្ឍន៍ច្រាំងទន្លេនិងសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 May, 2017  ម៉ោង 13:46 | សេដ្ឋកិច្ច

    ខេត្តកំពង់ឆ្នាំង៖ ផ្លូវកៅស៊ូមួយខ្សែមានប្រវែងជិត២ពាន់ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ដោយកងវិស្វកម្មក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីឯកឧត្តម ឈន សារ៉ាណេ នាយករងនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីអភិវឌ្ឍន៍ច្រាំងទន្លេ និងសំរួល អោយប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្វើចរាចរណ៍ទៅមកបានងាយស្រួល ទាំងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល និងផលនេសាទ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន មានប្រសាសន៍ ស្នើសុំអោយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអ្នកមិនប៉ះពាល់ក្តី ចូលរួមអភិវឌ្ឍន៍ច្រាំងទន្លេផ្សារក្រោមចាប់ពីចំណុចចុងកោះ រហូតដល់អក្សតេមានប្រវែងជិត២ពាន់ម៉ែត្រ ដើម្បីអភិវឌ្ឍន៍ រក្សាសោភ័ណភាពតាមមាត់ច្រាំង រក្សាអនាម័យបរិស្ថានទឹកទន្លេ ជាពិសេសជាការអភិវឌ្ឍន៍សំរាប់ត្រៀមធ្វើបុណ្យទន្លេក្នុងឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ។ ឯកឧត្តមបានបន្តថា ផ្លូវ១ខ្សែនេះមានបណ្តោយ១៧០០ម៉ែត្រ ទទឹងលើ១៥ម៉ែត្រ បាតប្រវែង២០ម៉ែត្រ កំពស់ចាប់ពី៤ទៅ៥មែត្រ និងមានធ្វើជាសួនច្បារអមមាត់ទន្លេផ្សារក្រោមទៀតផង ដោយត្រូវស្ថាបនាអោយរួចនៅក្នុងឆ្នាំ២០១៨។

    ដោយឡែកឯកឧត្តម ឈន សារ៉ាណេ បានផ្តាំផ្ញើរដល់យុវជនជំនាន់ក្រោយ អោយចូលរួមរក្សាអោយបាននូវអនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចូលរួមសហការក្នុងការអភិវឌ្ឍន៍អោយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដ្ឋានមានរបៀបរៀបរយល្អ ជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ព្រោះកាលណាយើងមានភ្ញៀវចេញចូលក្នុងខេត្តក្រុងរបស់យើង គឺបានន័យថាគេបានយកលុយមកចាយនៅក្នុងស្រុកយើង នោះជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តក្រុងនោះ បានទទួលនូវចំណូលជួយគ្រួសារបានមួយកំរិតទៀត។

    ចំណែកយុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ ជៀសអោយឆ្ងាយពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន បងតូចបងធំ និងអំពើអបាយមុខផ្សេងៗ ជាពិសេសសូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសរើសអ្នកដឹកនាំប្រទេសដែលរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ល្អក្នុងសង្គម មានការអភិវឌ្ឍន៍ និងមានលទ្ធិប្រជាធិបត្យេសេរីពហុបក្សដូចសព្វថ្ងៃ។ ឯកឧត្តមក៍បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែលកំពុងសាងសង់នេះ មេត្តាចូលរួម និងអត់ធ្មត់ប្រសិនបើមានការប៉ះពាល់ដល់ការធ្វើដំណើរទៅមករបស់បងប្អូន៕ ( ឈៀង ថារិទ្ធ )
    11030052017n_2 11030052017n_4

    11030052017n_3
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...