• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • វត្តភ្នំទស្សពិតនៅក្នុងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ធ្វើពិធីបុណ្យឆ្លងថ្ងៃចូលឆ្នាំខ្មែរក្រោយគេ នៅរៀងរាល់ខែឧសភារាល់ឆ្នាំ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 16 May, 2017  ម៉ោង 09:03 | វប្បធម៌

    ខេត្តកំពង់ឆ្នាំង៖ អាចចាត់ទុកជារឿងចម្លែកមួយ ដែលវត្តភ្នំទស្សពិតនៅទីដាច់ស្រយាល ក្នុងភូមិធ្លកវៀន ឃុំធ្លាកវៀន ស្រុកសាមគ្គីមានជ័យ ជារៀងរាល់ឆ្នាំនៅក្នុងរយះពេល៣ថ្ងៃគឺក្នុងថ្ងៃទី១៣, ១៤និង១៥ ក្នុងខែឧសភា គឺក្រោយពេលចូលឆ្នាំខ្មែរមួយខែ ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មកាវត្តតែងបានប្រារពធ្វើបុណ្យឆ្លងថ្ងៃចូលឆ្នាំខ្មែរក្រោយគេ ដើម្បីប្រមូលបច្ច័យកសាងវត្ត ដែលមានពុទ្ធបរិស័ទរាប់ពាន់អ្នកមកពីតាមខេត្តជិតឆ្ងាយនានា មកចូលរួមធ្វើបុណ្យយ៉ាងច្រើនកុះករ។

    នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ព្រះគ្រូចៅអធិការវត្តទស្សពិត ព្រះនាម អប្បិច្មោ ឆេង ឆុំ បានមានថេរដិកាអោយដឹងថា៖ មូលហេតុដែលនាំអោយគណៈកម្មការវត្ត និងព្រះសង្ឃគង់ក្នុងវត្តធ្វើបុ ណ្យឆ្លងថ្ងៃបុណ្យចូលឆ្នាំខ្មែរក្រោយគេមួយខែជារៀងរាល់ឆ្នាំព្រោះថា៖ វត្តភ្នំទស្សពិតមានទីតាំងស្ងប់ស្ងា ត់នៅដាច់ស្រយាលពីភូមិអ្នកស្រុក នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនាខែមេសា ពុំមានពុទ្ធបរិស័ទ និងអ្នកស្រុកមកធ្វើបុណ្យច្រើនទេ ដូចនេះវត្តពុំមានបច្ច័យចំណូលសំរាប់កសាងវត្តឡើយ។

    ព្រោះតែហេតុនេះហើយទើបរយះពេល៥ឆ្នាំកន្លងមកនេះ ដោយមានការឯកភាពពីគណៈកម្មការវត្ត អាជ្ញាធរមូលដ្នាន វត្តក៏បានជ្រើសរើសយកថ្ងៃទី១៣, ១៤ , ១៥ ចំថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រផងនោះ មកធ្វើបុណ្យឆ្លងថ្ងៃចូលឆ្នាំខ្មែរ ដើម្បីបានពុទ្ធបរិស័ទនៅទីជិតឆ្ងាយមកចូលរួមធ្វើបុណ្យចូលបច្ជ័យកសាងវត្ត។ ព្រះគ្រូចៅអធិកាវត្ត ក៏សូមអំពាវនាវផងដែរ ដល់ញាតិញោម រស់នៅទីជិតទីឆ្ងាយទាំងអស់ មេត្តាអញ្ជើញមកចូលរួមបុណ្យឆ្លងថ្ងៃចូលឆ្នាំខ្មែរនៅក្នុងវត្តភ្នំទស្សពិតអោយបានច្រើនគ្នា ដើម្បីរួមគ្នាអ ភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិអោយបានរីកចំរើន។

    គណៈកម្មការវត្តក៏បានអោយដឹងដែរថា៖ កម្មវិធីបុណ្យរយះពេល៣ថ្ងៃនេះ ក៏បានរៀបចំធ្វើមិនខុសពីបុណ្យចូលឆ្នាំខ្មែរនោះទេ មានការពួនភ្នំខ្សាច់ និមន្តព្រះសង្ឃសូត្រមន្តសម្តែងធម៌ទេសនា បង្ស័កូល រា ប់បាត និងស្រង់ព្រះ ជាដើមដែលមានពុទ្ធបរិស័ទ មកពីតាមបណ្តាខេត្តនានា ក្នុង១ថ្ងៃៗរាប់ពាន់មកចូលរួមក្នុងពិធីបុណ្យ។ ដោយឡែកនៅពេលយប់មានលេងល្ខោនបាសាក់ និងចាក់ធុងប៉ាស់ រាំវង់ ជូនប្រជាពលរដ្ឋរាំលេងកំសាន្តផងដែរ។

    មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលធ្លកវៀន បានអោយដឹងថា៖ នៅក្នុងពិធីបុណ្យនេះរយះពេល៣ថ្ងៃ មានកងកម្លាំងការពារសន្តិសុខចំនួន៩២នាក់ ក្នុងនោះមាននគរបាល កងអាវុធហត្ថ និងយោធាកងពលនៅលង្វែក មកសហការចូលរួមការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងរំខានក្នុងកម្មវិធីបុណ្យនេះឡើយ។

    ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងបុណ្យឆ្លងចូលឆ្នាំខ្មែរក្នុងវត្តនេះបាននិយាយអោយដឹងថា៖

    ព្រះពុទ្ធក្នុងវត្តភ្នំទស្សពិតវត្តចាស់នៅលើកំពូលភ្នំនេះ មានបារមីពូកែសក្ក័សិទ្ធណាស់ អ្នកមកបែរបន់សុំសេចក្តីប្រាថ្នាផ្សេងៗតែងបានសម្រេចដូចក្តីបំណង ហេតុនេះហើយទើបមានពុទ្ធបរិស័ទ និងអ្នកស្រុកនៅទីជិតឆ្ងាយមកធ្វើបុណ្យនៅក្នុងវត្តនេះច្រើន។

    ដោយនៅតាមជើងក្បែរមានដើមឈើជាច្រើនអាចជាម្លប់អង្គុយហូបចុកនំចំណី និងភេសជ្ជៈបានយ៉ាងសប្បាយរីករាយ ហើយក្នុងពេលមានបុណ្យទៀនដូច្នេះក៏មានអ្នកមកលក់ដូរនំចំណី ម្ហូបអាហារគ្រប់មុខមិនខ្វះផងដែរ សំរាប់អ្នកមកធ្វើបុណ្យ និងមកកំសាន្តនៅវត្តនេះ ៕ ( ឈៀង ថារិទ្ធ )

    9131652017n_1 9131652017n_2 9131652017n_3 9131652017n_4 9131652017n_5 9131652017n_6 9131652017n_7 9131652017n_8
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...