• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​មន្ត្រីជលផលប្រកាសថាការនេសាទដើមឆ្នាំ២០១៧​មានការ​ថយចុះ៥%​បើធៀបឆ្នាំ២០១៦គ្រាដែលការ​ចេញនេសាទខ្វះកំលាំងពលកម្មនិងបញ្ហាអាកាសធាតុ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 May, 2017  ម៉ោង 14:03 | សេដ្ឋកិច្ច

    ខេត្តព្រះសីហនុ៖ នៅតំបន់ទំនប់រលកស្ថិតនៅក្នុងសង្កាត់លេខ១និងសង្កាត់លេខ៣ក្រុងព្រះសីហនុប្រជាពលរដ្ឋភាកច្រើនប្រកបរបរនេសាទ និងទទួលទិញនៅផលនេសាទសមុទ្រក្រៅពីមុខរបបផ្សេៗទៀត គ្រាដែលការនាំចេញផលនេសាទមានចំនួនជាង២០០០តោនគឺមានការថយចំនួន៥%ធៀបទៅនឹងឆ្នាំ២០១៦កន្លងដោយសារដូវនេះការនេសាទបានជួបបញ្ហាជា ច្រើន ដូចជា មានភ្លៀងធ្លាក់ច្រើន ផ្គររន្ទះទឹកសមុទ្ររលកធំនិងជួបនៅព្យុះជាដើម ជាពិសេសខ្វះកំលាំងពលកម្ម។

    បងប្រុសឈ្មោះ ប៊ុន ថន ដែលជាអ្នកនេសាទម្នាក់បានប្រាប់ឲ្យដឹងថាការនេសាទរបស់គាត់នៅដើមឆ្នាំ២០១៧ គឺគាត់ទទួលបានផលប្រហាក់ប្រហែលឆ្នាំ២០១៦ព្រោះនៅរដូវប្រាំងនេះ អាកាសធាតុហាក់ពុំអំណោយផល ដោយសារមានភ្លៀងព្យុះរលកធំ តែទោះជាយ៉ាងណាក៍ដោយក៍ពួកគាត់នៅតែខិតខំប្រឹងប្រែងទៅ នេសាទដើម្បីរកចំណូលចិញ្ចឹងជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ។

    ចំពោះអ្នកលក់គ្រឿងសមុទ្រនៅក្នុងទីផ្សារវិញក៍បានលើកឡើងផងដែរថា ម្ហូបអាហារគ្រឿងសមុទ្រដូជា មឹក បង្គា ក្ដាម ត្រី ជាដើមនៅរដូវប្រាំងកន្លងទៅនេះលក់ក្នុងតំលៃខ្ពស់បន្តិចហើយនៅឆ្នាំនេះហាក់បីដូចជា មិនសូវសំបូរដូចរាល់ឆ្នាំធ្វើឲ្យគ្រឿងសមុទ្រពេលខ្លះឡើងតម្លៃទៅតាមនោះដែរភាគច្រើនគឺដោយសាបញ្ហាអាកាសធាតុមិនអំណោយផល។

    លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានឲ្យដឹងថា បច្ចុប្បន្ននេះ ផលនេសាទត្រីមាសទី០១ដើមឆ្នាំ២០១៧នៅខេត្តព្រះសីហនុមានចំនួប្រហាក់ប្រហែល២០០០តោន និងផលកែច្នៃហើយមានជិត១៥០០តោនក្នុងនោះផលនាំចេញបានចំនួនជិត១០០០តោន គឺមានការថយចុះជាងឆ្នាំ២០១៦កន្លងទៅចំនួន៥%។ចំពោះមូលហេតុនិងកត្តាដែលនាំអោយការនេសាទមានការថយចុះនាឆ្នាំនេះ គឺមានពីកត្តាចំនួន០២គឺ កត្តាខ្វះកំលាំងពលកម្មនិងអាកាសធាតុមិនអំណោយផល។ទន្ទឹមគ្នានោះដែរលោកក៍បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ត្រូវចូលរួមសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញរាល់ពេលមានបទល្មើសនេសាទ កើតឡើងនៅលើដែនសមុទ្រដូចជាការបំផ្លិចបំផ្លាញផ្កាថ្មនៅក្នុងបាទសមុទ្រការបំផ្លាញស្មៅសមុទ្រ ការកាប់បំផ្លាញព្រៃលិចទឹក(ប្រភេទដើមកោងកាង) និងឧបករណ៍ឆក់ជាដើម ត្រូវរាយការមកសមត្ដកិច្ចដើម្បីមានវិធានការ។ព្រោះធន់ធានទាំអស់នេះហើយដែលជាជំរកដ៍សំខាន់របស់មច្ឆាជាតិសមុទ្រគ្រប់ប្រភេទដែលមិនអាចខ្វះបាន ដូចនេះយើងត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បី ឲ្យធន់ធានជលផលសម្បូគង់វង់ទាំងពេលបច្ចុប្បន្ននិងសម្រាប់កូនជំនាន់ក្រោយទៅថ្ងៃអនាគត៕

    22212052017n_1 22212052017n_2 22212052017n_3 22212052017n_4 22212052017n_5
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...