• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ចង់ស្រួលចិត្ត កុំអៀនណ៎ា! ស្តាប់កញ្ញា Catherine ពន្យល់ពីវិធីសាស្រ្ត «ចាក់ទឹកក្រៅពាង» ដ៏ពេញនិយមតាមបែបធម្មជាតិ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 May, 2017  ម៉ោង 13:33 | សុខភាព

    ពិតណាស់ ប្តីប្រពន្ធទើបការថ្មីថ្មោង ឬ យូរខែឆ្នាំជាច្រើន ដែលមិនទាន់ចង់បានកូន ព្រោះតែសេដ្ឋកិច្ចគ្រួសារនៅតែទន់ខ្សោយ បាននិងកំពុងធ្វើរឿងនេះ ដែលចាស់ៗខ្មែរយើងនិយមហៅគឺ «ចាក់ទឹកក្រៅពាង» ។ ភាសានេះពិតជាពិបាកស្តាប់ ប៉ុន្តែ សំរាប់អ្នកពុំទាន់ដឹងសូមទទួលជ្រាបពីពេលនេះ «ចាក់ទឹកក្រៅពាង» គឺបានន័យថា «ដកប្រដាប់ភេទបុរស ចេញផុតពីប្រដាប់ភេទរបស់ស្ត្រី នៅពេលរួមភេទ មុនពេលដល់ចំណុចកំពូល និងបញ្ចេញទឹកកាម ។

    294320840324324n

    ទាក់ទងនឹងរឿងនេះ ថ្មីៗនេះ កញ្ញា Catherine Harry បានពន្យល់រៀបតាមរយៈវីដេអូ បង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួនឈ្មោះ A Dose of Cath កាលពីថ្ងៃទី៥ ខែឧសភា ក្នុងគោលបំណងចង់ឲ្យបុរសៗយល់ដឹងពីវិធីសាស្ត្រ «ចាក់ទឹកក្រៅពាង» នេះ ដែលជាវិធីសាស្ត្រពន្យារកំណើត «តាមបែបធម្មជាតិដ៏ពេញនិយមសែនវេទនាចិត្ត» មួយសំរាប់បុរសៗ ។

    ក្នុងវីដេអូឃ្លីបរយៈពេល ២:៤៥នាទី អមដោយសារអក្សររត់ និងរូបភាពពន្យល់ កញ្ញាវ័យប្រហែល ២០ ឆ្នាំ រូបនេះ បានលើកឡើងថា «វិធីសាស្ត្រនេះ» មានប្រសិទ្ធភាព ដោយសារតែដកប្រដាប់ភេទបុរសចេញ នៅមុនពេលបញ្ចេញទឹកកាម គឺដើម្បីកុំមេជីវិតឈ្មោលចូលទៅជួបមេជីវិតញី ដើម្បីកុំឲ្យបង្កកំណើត ។ ប៉ុន្តែ វិធីសាស្ត្រនេះ វាមានប្រសិទ្ធភាពតែពី៧៣ ទៅ ៩៦ % ប៉ុណ្ណោះ ។ ព្រោះថា ជាមធ្យម ក្នុងចំណោមអ្នកដែលប្រើប្រាស់វិធី «ចាក់ទឹកក្រៅពាង» ១០០នាក់ គឺ ២៧ នាក់ នឹងមានផ្ទៃពោះ ព្រោះតែវិធីសាស្ត្រនេះមិនងាយអនុវត្តបានឥតខ្ចោះ !! ។

    កញ្ញាបានបន្តថាៈ ការ «ចាក់ទឹកក្រៅពាង» នេះ គឺតម្រូវឲ្យបុរសមានការគ្រប់គ្រងអារម្មណ៍ខ្ពស់ណាស់ ព្រោះប្រសិនផ្លោះផ្លោយ នោះទឹកកាម១ដំណក់ក៏អាចធ្វើឲ្យមានផ្ទៃពោះបានដែរ ។

    Catherine បានឲ្យដឹងទៀតថាៈ «ចាក់ទឹកក្រៅពាង» បែបធម្មជាតិនេះ ក៏ជាវិធីសាស្ត្រដ៏ប្រថុយប្រថានផងដែរ ព្រោះថា នៅពេលស្រវឹង ឬ គ្រប់គ្រងអារម្មណ៍ពុំបាន ដែលជាហេតុធ្វើឲ្យបុរសដកប្រដាប់ភេទរបស់ខ្លួនចេញមិនទាន់ ។ កញ្ញាក៏ណែនាំឲ្យបុរសៗ នៅពេលធ្វើ«រឿងនេះ»បានត្រឹមត្រូវល្អហើយ ចូរកុំចាក់ទឹកកាមគៀកនឹងប្រដាប់ភេទស្រ្តីពេកទេ ព្រោះអាចហូរចូលប្រដាប់ភេទបាននាំឲ្យភ្នែកកញ្ចឹងកទៀត….. ។

    2348390483434n ចង់ជ្រាប់កាន់តែច្បាស់ថែមទៀត តាមដានវីដេអូឃ្លីបរបស់កញ្ញាដូចខាងក្រោម៖

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...