• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ធារាសាស្ត្រអាចាង នឹងបញ្ចប់គម្រោងសាងសង់នៅដើមខែតុលា២០១៧ ទឹកអាចស្រោចស្រពផ្ទៃដីស្រែជាង១ម៉ឺនហិកតា នឹងបានក្លាយជារមណីយដ្ឋានមុជទឹកលេងថែមទៀត
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 May, 2017  ម៉ោង 10:58 | សេដ្ឋកិច្ច

    ខេត្តកំពង់ឆ្នាំង៖ ទំនប់ទឹកធារាសាស្ត្រអាចាង មានទីតាំងនៅព្រុំប្រទល់ជាប់គ្នា២ឃុំ គឺឃុំអញ្ចាញរូង និងឃុំពេជចង្វា ស្រុកបរិបូរណ៌ និងជាទំនប់ស្ទាក់ទឹកស្ទឹង ដើម្បីបង្ហូរចូលប្រឡាយមេ ហើយបានហូរចែកចាយទឹក តាមប្រឡាយរងជាច្រើនទៀត សម្រាប់យកស្រោចស្រពលើផ្ទៃដីបង្ករបង្កើនផលជាង១ម៉ឺនហិកតា លើឃុំចំនួន១០ នៅក្នុងស្រុកបរិបូរណ៌ ។

    ក្រៅពីជាទំនប់ទឹកធារាសាស្ត្រដ៏សំខាន់ អាចាងបាននឹងកំពុងប្រែក្លាយជារមណីយដ្ឋាន មួយដែលមានភ្ញៀវទេសចរណ៏ ទៅកំសាន្តមុជទឹកលេងរៀងរាល់ថ្ងៃចុងសប្តាហ៍។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៨ ខែឧសភានេះថាៈ ប្រពន្ធ័ធារាសាស្ត្រទំនប់ទឹកអាចាង គឺជាសំណង់ស្ទាក់ទឹក មួយសម្រាប់យកទឹកចូលទៅប្រឡាយមេ ដែលមានប្រវែង ២០,៥គីឡូម៉ែត្រ និងចែកចេញជាប្រឡាយរង ចំនួន១០ខ្យែ មានប្រវែង ៤៤,៣៩គីឡូម៉ែត្រ ដែលអាចស្រោចស្រពផ្ទៃដីបានចំនួន ១០ ៣០០ ហិកតា ។

    សំណង់ដ៍ធំមួយនេះបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ គម្រោងការសាងសង់រយៈពេល ៣៥ខែ និងត្រូវបញ្ចប់ការសាងសង់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ។ លោកបានបញ្ជាក់ថាៈ ធារាសាស្ត្រអាចាង គឺជាជំនួ យរបស់រាជរដ្ឋាភិបាលចិន ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូហាយដ្រូ ។ មកដល់ពេលនេះសំណង់ស្ទាក់ទឹកមួយនេះជិតរួចរាល់ជាស្ថាពរហើយ នៅសល់តែកន្ទុយតាមចុងប្រឡាយរងបន្តិចបន្តួចប៉ុណ្ណោះ អាចនឹងចប់ការសាងសង់មុនគម្រោង ហើយពេលបញ្ចប់គម្រោងលោកមានផែនការប្រែក្លាយតំបន់មួយនេះអោយក្លាយជារមណីយដ្ឋាន មួយសម្រាប់ភ្ញៀវទេចចរណ៍ ដែលពេលនេះលោកកំពុងរកដៃគូ ដើម្បីអភិវឌ្ឍន៍ ។

    ទោះបីថា សំណង់ធារាសាស្ត្រមួយនេះមិនទាន់កសាងសម្រេចជាផ្លូវការក្តី ក៍ប៉ុន្តែពេលនេះ ប្រពន្ធ័ធារាសាស្ត្រនេះ កំពុងត្រូវបានភ្ញៀវទេសចរណ៍ ទៅលេងកំសាន្តជាច្រើននាក់ នៅថ្ងៃសៅរ៍ អាទិត្យ ពិសេសនៅថ្ងៃបុណ្យទាន ។អ្នកលក់ដូរនៅទីនោះបានប្រាប់ថាៈ កាលពីថ្ងៃចូលឆ្នាំកន្លងទៅនេះ មានមនុស្សយ៉ាងច្រើន បានមកលេងកំសាន្តនៅទីនេះ ។ ចំណែកប្រជាពលរដ្ឋវិញ បាននិយាយថា បានមកលេងទីនេះសប្បាយណាស់ បានងូតទឹកហូរ យ៉ាងត្រជាក់ ខ្លះមក២-៣ដងនៅតែមិនអស់ចិត្តទៀត ។

    នារីម្នាក់ជាអ្នករស់នៅភូមិអញ្ចាញរូង បាននិយាយទាំងសើចសប្បាយថាៈ ខ្ញុំមកលេងទីនេះសប្បាយណាស់ ហើយខ្ញុំមកស្ទើរាល់ថ្ងៃព្រោះផ្ទះខ្ញុំនៅក្នុងភូមិនេះ ខ្ញុំសូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយកសាងទំនប់ធារាសាស្ត្រនេះឡើង ជាប្រយោជន៍អោយប្រជាពលរដ្ឋបានទឹកធ្វើស្រែចំការហើយ នឹងបានជាកន្លែងលេងកំសាន្តយ៉ាងសប្បាយថែមទៀត៕ ( ឈៀង ថារិទ្ធ )

    102452017n_1 102452017n_2 102452017n_3 102452017n_4 102452017n_5 102452017n_6
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...