• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អំពាវនាវកសិករកុំកាប់ដើមកៅស៊ូចោល ព្រោះតម្លៃទីផ្សារជ័រកៅស៊ូបានកើនឡើងវិញហើយ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 May, 2017  ម៉ោង 09:35 | សេដ្ឋកិច្ច

    ខេត្តកំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាដល់ប្រជាកសិករដែលបានដាំដើមកៅស៊ូនៅក្នុងខេត្តកំពង់ឆ្នាំង សូមកុំកាប់ដើមកៅស៊ូចោលអី ព្រោះថាទីផ្សារជ័រកៅស៊ូមានតម្លៃកើនឡើងវិញហើយ។

    លោកបានបន្តថា៖ កន្លងមកតម្លៃជ័រកៅស៊ូស្រស់នៅលើទីផ្សារមានការធ្លាក់ថ្លៃខ្លាំង ហេតុនេះហើយប្រជាកសិករមួយចំនួនដែលបានដាំដើមកៅស៊ូនៅក្នុងខេត្តកំពង់ឆ្នាំង បានបាក់ទឹកចិត្ត រហូតបានកាប់ដើមកៅស៊ូចោល ដើម្បីដាំជំនួសនូវដំណាំផ្សេងៗវិញ តែចូលដល់ឆ្នាំ២០១៧នេះ តម្លៃជ័រកៅស៊ូនៅលើទីផ្សារបានកើនឡើងវិញ។

    លោកបានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំងមានចំការកៅស៊ូប្រមាណ៤៥០ហិកតាហើយ គឺនៅក្នុងស្រុកទឹកផុស៣០០ហិកតា និងស្រុករលាប្អៀរ១៥០ហិកតា ដែលនេះជាលើកដំបូងបង្អស់របស់ខេត្តកំពង់ឆ្នាំង ដែលប្រជាកសិករបានជ្រើសរើសពូជដើមកៅស៊ូយកមកដាំបាន លើប្រភេទដីល្បាយខ្សាច់បែបនេះ។ ប្រជាកសិករមួយចំនួន នឹងអាចប្រមូលផលជ័រកៅស៊ូបាននៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ខាងមុខ ដែលសុខភាពដើមកៅស៊ូរបស់ពួកគាត់ មិនចាញ់ដើមកៅស៊ូដែលគេដាំនៅតំបន់ដីក្រហមឡើយ។

    លោក គឹម ឆុន ជាម្ចាស់ចំការកៅស៊ូនៅក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស បានរៀបរាប់ថា៖ គាត់មានចិត្តត្រេកអរខ្លាំងណាស់នៅពេលតម្លៃទីផ្សារជ័រកៅស៊ូកើនឡើងវិញ ហើយគាត់ក៍មានមោទនភាពដែរ ដែលមិនបានកាប់ដើមកៅស៊ូដែលខំដាំតាំងពីយូរនោះចោល។ លោកបានដាំដើមកៅស៊ូតាំងពីឆ្នាំ២០០៩ ជាង៣០ហិកតាគិតមកដល់ពេលនេះមានរយៈពេល៨ឆ្នាំ ហើយ នឹងដែលឆ្នាំនេះលោកនឹងប្រមូលផលជ័រកៅស៊ូហើយ។

    លោក គឹម ឆុន បានបន្តថា៖ ការដាំដើមកៅស៊ូនៅលើដីល្បាយខ្សាច់នេះ គឺលោកបានជ្រើសរើសយកពូជ ពីខេត្តកំពង់ចាម និងត្បូងឃ្មុំ មកបង្កាត់ផ្សាំទៅតាមបច្ចេកទេសជាមួយដើមកៅស៊ូដែលលោកបានបណ្តុះរួចជាស្រេច។ លោកបានបញ្ជាក់ថា ពេលនេះតម្លៃជ័រកៅស៊ូក្នុង១គីឡូក្រាមថ្លៃ៦ពាន់រៀល ដែលកាលពីឆ្នាំកន្លងទៅមានតម្លៃតែ២ពាន់រៀលតែប៉ុណ្ណោះក្នុង១គីឡូក្រាម ហើយលោកក៍សង្ឃឹមថាតម្លៃទីផ្សារជ័រកៅស៊ូ នឹងអាចឡើងថ្លៃបន្ថែមទៀតនៅពេលខាងមុខនេះ៕ ( ឈៀង ថារិទ្ធ )

    8580542017n_1 8580542017n_2 8580542017n_3
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...