• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ចាំមើល ថៃឆ្លើយយ៉ាងម៉េច !! ខណៈឯកឧត្តម ថៃ នរសត្យា ថានឹងថ្កោលទោសចំពោះ «រឿងហ្នឹង» ប្រសិនបើ….
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 May, 2017  ម៉ោង 09:48 | វប្បធម៌

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកនេះ បានឆ្លើយតប ទៅនឹងករណីភាពយន្តថៃមួយរឿង ប្រើរូបអង្គរវត្តក្នុងផ្ទាំងផ្សព្វផ្សាយរបស់ខ្លួន ធ្វើឲ្យមានការរិះគន់ខ្លាំងក្នុងស្រទាប់មហាជនក្នុងប្រទេសកម្ពុជា។

    ការរិះគន់ផ្ដើមចេញពីរឿងនេះ ទី១រិះគន់ទៅដល់ភាគីថៃ ក៏ដូចជាផលិតកម្មនៃរឿង “បារមីនាគរាជ” ដែលយករូបប្រាសាទអង្គរវត្តដែលជារបស់កម្ពុជាទៅប្រើក្នុងផ្ទាំងផ្សព្វផ្សាយរបស់ខ្លួន ដែលអាចនាំឲ្យមានការយល់ច្រឡំពីភាពជាម្ចាស់នៃសម្បត្តិបេតិកភណ្ឌ។ ដោយឡែកការរិះគន់ទី២ សំដៅលើក្រសួង ដោយហេតុថា មិនទាន់ឃើញមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ជុំវិញរឿងដែលកើតឡើង។

    លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ Sabay ព្រឹកនេះថា លោកបានធ្វើរបាយការណ៍ជូនទៅក្រសួងហើយ។ “ខ្ញុំបានធ្វើរបាយការណ៍ជូនទៅក្រសួងកាលពីម្សិលមិញ ជូនក្រសួងជ្រាប និងសុំការពន្យល់ថា រឿងវាយ៉ាងម៉េចៗ ព្រោះលឺថារឿងថតនៅអង្គរវត្ត ខ្ញុំមិនច្បាស់ដែរ គ្រាន់តែឮអីចឹង អីចឹងសុំការពន្យល់”។ សុះ ម៉ាច ថ្លែង។

    បញ្ហាខាងលើ ឯកឧត្តម ថៃ នរសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយប្រាប់ព្រឹកនេះថា ក្រសួងបានឃើញរបាយការណ៍នោះហើយ ហើយឯកឧត្ដម បានថ្កោលទោសចំពោះរឿងដែលកើតឡើង ប្រសិនបើរឿងខាងលើ គឺជារឿងពិត ដែលមិនស្ថិតក្រោមការប្រើបច្ចេកទេសកាត់តណាមួយ។

    “ជាការពិត រូបអង្គរវត្តយើងត្រូវបានគេបង្ហោះពាសពេញពិភពលោកទៅហើយ ប៉ុន្តែតែករណីគេមកថត ឬយកទៅប្រើដាក់ក្នុងភាពយន្តអីអីចឹង អាហ្នឹងត្រូវសុំសិទ្ធិពីក្រសួង ឬអាជ្ញាធរអប្សរាហើយ បើយកទៅប្រើដោយអត់សុំការអនុញ្ញាត គឺខុសហើយ!”។

    យ៉ាងនេះក្ដី ក្រសួង អះអាងថា ពុំទាន់ប្រញាប់ចេញសកម្មភាព ឬប្រតិកម្មអ្វីនៅឡើយ តែបន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងបានចាត់តាំងក្រុមការងារមួយរួចហើយ ឲ្យក្ដាប់ និងអង្កេតសាច់រឿងនេះស៊ីជម្រៅជាមុន មុនចេញប្រតិកម្មផ្លូវការណាមួយ។

    “ឥឡូវហ្នឹងយើង កំពុងរង់ចាំសាច់រឿងច្បាស់លាស់សិន ព្រោះទើបទទួលបានព័ត៌មាន តែកាលណាយើងប្រតិកម្មទាំងមិនទាន់ដឹងរឿងថាយ៉ាងម៉េចៗ វាអាចមានបញ្ហា។ យើងបានឲ្យនាយកដ្ឋានភាពយន្តកំពុងធ្វើការរឿងហ្នឹងហើយ ថាវាម៉េចៗ វាជៀសមិនផុតពីការជួបជជែកគ្នាទៀតទេ”។

    ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលទទួលភារកិច្ចធ្វើកិច្ចការនេះបន្ត មិនទាន់អាចសុំការអធិប្បាយបានទេព្រឹកនេះ ដោយទូរសព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។

    ប៉ុន្មានថ្ងៃមកនេះ មានការជជែកគ្នាយ៉ាងក្ដៅគគុក បន្ទាប់ពីមានព័ត៌មានថា ភាពយន្តថៃមួយរឿង “បារមីនាគរាជ” ប្រើរូបអង្គរវត្តសម្រាប់ការឃោសនាពីភាពយន្តរបស់ខ្លួន។ រឿងនេះ គឺតំណាលពីស្ដេចនាគរាជមួយ ដែលមានរិទ្ធិអាចកាឡាខ្លួនជាប្រុសក៏បានស្រីក៏បាន ដែលជាប្រភេទសត្វតំណាង ប្រជាជនថៃគោរពបូជា។

    ភាពយន្តដែលកំពុងជាប្រធានបទក្ដៅនេះ គ្រោងនឹងចាក់បញ្ចាំងឆាប់ៗលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥របស់ថៃ។ យ៉ាងណា ក្រោយពីលេចរូបអង្គរវត្តរបស់ខ្មែរ មហាជន រួមទាំងសិល្បករ ផលិតករកម្ពុជាផង បានថ្កោលទោសព្រមគ្នា៕

    ប្រភព៖ news.sabay

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...