• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • អ្នកស្រុកភូមិស្រះកែវលក់ផ្លែគុយបានកាក់កបក្នុងរដូវផ្លែគុយទុំ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 May, 2017  ម៉ោង 08:01 | សេដ្ឋកិច្ច

    ខេត្តកំពង់ឆ្នាំង៖ ផ្លែគុយគឺជាផ្លែរុក្ខជាតិម្យ៉ាងមានដើមជាវល្លិដុះតាមព្រៃភ្នំ និងពេលផ្លែគុយទុំមានឱសជារសជូអែម ឬផ្អែមឆ្ងាញ់ពិសារដែលស្ត្រីភាគច្រើនចូលចិត្ត ហើយផ្លែគុយនេះមានទុំនៅក្នុងរដូលកាលតែក្នុងខែមេសា និងឧសភា រៀងរាល់ឆ្នាំតែប៉ុណ្ណោះ។

    ស្ត្រីឈ្មោះ ឌី ណា រស់នៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ជាអ្នកលក់ផ្លែគុយនៅតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិស្រះកែវ បាននិយាយអោយដឹងថា៖ ផ្លែគុយជារុក្ខជាតិមានដុះតាមព្រៃភ្នំស្រុកលើ ដែលជាធម្មតានៅក្នុងខែមេសា និងឧសភា អ្នកស្រុកលើតែឡើងបេះផ្លែគុយនេះលក់បោះដុំអោយអ្នកស្រុកភូមិស្រះកែវ។ គាត់បានប្រកបមុខរបរទទួលទិញគុយមកលក់រយះពេលជិត១ខែមកហើយ ដោយទទួលទិញមកក្នុងចង្កោមថ្លៃ២៥០០រៀល ទៅ៣០០០រៀល ហើយយកមកលក់រាយក្នុង១ចង្កោមថ្លៃ៤០០០រៀល ទៅ៥០០០រៀល និងអាចលក់ចំណេញបានពី៤០.០០០រៀល ទៅ៥០.០០០រៀល ក្នុង១ថ្ងៃៗប៉ុន្តែថ្ងៃខ្លះលក់មិនដាច់ផ្លែគុយនៅសល់ជាំខូច ក៏ត្រូវខាតផងដែរ។

    ដោយឡែកលោក សំ សុផាត រស់នៅភូមិស្រះកែវ ជាអ្នកលក់ផ្លែគុយម្នាក់ដែរបាននិយាយអោយដឹងថា៖ ផ្លែគុយ និងផ្លែព្រុស មានរសជាតិ២ប្រភេទ គឺ១ប្រភេទផ្អែម និង១ប្រភេទទៀតជូអែម ដែលស្ត្រីភាគច្រើនចូលចិត្តពិសេសអ្នកមានផ្ទៃពោះ។ នៅក្នុងខែមេសា និងខែឧសភា នេះក្រៅពីផ្លែគុយទុំ ក៏នៅមានផ្លែព្រុស និងផ្លែសិមាន់ផងដែ រតែផ្លែសិមាន់មិនទាន់ទុំនៅឡើយ ដែលអ្នកភូមិស្រះកែវ ឃុំមេលំ តែងទទួលទិញពីអ្នកភូមិស្រុកលើ យកមកលក់នៅតាមដងផ្លូវជាតិរៀងរាល់ឆ្នាំ ហើយក្រៅពីភូមិស្រះកែវ គ្មានភូមិណាលក់ផ្លែឈើខាងលើនេះទេ។

    លោក សំ សុផាត បានបញ្ជាក់អោយដឹងទៀតថា៖ អ្នកទិញផ្លែគុយ ផ្លែព្រុស ខាងលើនេះយកទៅទទួលទានភាគច្រើនគឺជាអ្នកធ្វើដំណើរតាមរថយន្ត និងតាមម៉ូតូឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដែលអ្នកធ្វើដំណើរខ្លះមិនដែលស្គាល់ និងមិនដែលទទួលទានផ្លែគុយ ផ្លែព្រុសនេះឡើយ។ លោក សំ សុផាត សុំអំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ថា ផ្លែគុយ និងផ្លែព្រុស មានលក់តែក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌នេះទេ ហើយផុតពីខែឧសភានេះ ទៅអស់ផ្លែគុយ ផ្លែព្រុសលក់ទៀតហើយ ។ ដូច្នេះបងប្អូនដែលចង់ស្គាល់រសជាតិផ្លែគុយ ផ្លែព្រុស សូមមេត្តាជួយទិញទទួលទាន កុំអោយហួសពេលស្តាយក្រោយ៕ ( ឈៀង ថារិទ្ធ )

    85204052017n_1 85204052017n_2 85204052017n_4 85204052017n_5

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...