• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ពលរដ្ឋ និងតារាខ្មែរឆេះដុំ ករណីដែលថៃយករូបប្រាសាទអង្គរវត្តមកធ្វើបែបនេះយ៉ាងព្រងើយ ?
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 May, 2017  ម៉ោង 16:33 | វប្បធម៌

    រឿងថ្មីមួយរបស់ថៃមានចំណជើងថា «បារមីនាគរាជ» ដែលទើបត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បានធ្វើឲ្យកូនខ្មែរជាអ្នកប្រើប្រាស់អ៊ីនធើរណេត មានការភ្ញាក់ផ្អើល និងនាំគ្នាបញ្ចេញប្រតិកម្មយ៉ាងខ្លាំង នៅពេលបានឃើញរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរក្លាយជា «Background» ស្ថិតនៅពីក្រោយនៃសាច់រឿងថៃមួយនេះ ។

    រហូតមកទល់ពេលនេះ ដំណឹងមួយនេះបានកំពុងតែឡើងកំដៅយ៉ាងក្តៅគគុក ពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook ។ ក្នុងនោះរួមទាំងតារាៗមួយចំនួននៅក្នុងប្រទេសរបស់យើង បានធ្វើការរិះគន់ទៅលើប្រទេសថៃ តើថាហេតុអ្វីដាក់រូបភាពប្រាសាទអង្គរវត្តជារបស់ខ្មែរ ទៅនៅខាងក្រោយផ្ទាំងផ្សព្វផ្សាយនៃឈុតរឿងរបស់ខ្លួនទៅវិញ !! និងព្រមទាំងទៅលើក្រសួងវប្បធម៌របស់ឯងឯណេះវិញ ដោយនិយយាថា មន្ត្រីក្រសួងហាក់ដូចជាសម្ងំស្ងាត់ឈឹងមិនមែនប្រតិកម្មអ្វីសោះចំពោះរឿងនេះ ឬ ក៏ចាំដល់ពេលមហាជនប្រតិកម្មផ្អើលពេញផ្ទៃប្រទេសទើបបានចេញវិធានការ !!!??? ។

    ទន្ទឹមនោះផងដែរ អ្នកនាង ខាត់ សុឃីម ក៏បានប្រតិកម្មចំពោះរូបភាពនេះ ដោយសរសេរនៅលើ Status គណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងខ្លីថា «ខ្ញុំមិនចេះថៃទេ ក្រសួងជួយបកប្រែផង» ៕

    ទោះយ៉ាងណា រឿងនេះមិនយូរមិនឆាប់នឹងមានការបកស្រាយ ដូច្នេះ យើងមានតែរង់ចាំតាមដានទាំងអស់គ្នា៖

    23423043229n 23948343843n 234938408423434n
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...