• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ឥណ្ឌាអស្ចារ្យមែន! រកឃើញ «ផ្លែព្រីង» មានសារធាតុម្យ៉ាងអាចផលិតបន្ទះសូឡា ដោយចំណាយថវិកាតិចទៀតផង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 May, 2017  ម៉ោង 12:09 | វិទ្យា​សាស្រ្ត

    របកគំហើញមួយដែលទើបត្រូវបានរកឃើញដោយពួកអ្នកវិទ្យាសាស្ត្រមួយក្រុមនៅឥណ្ឌា នាពេលថ្មីៗនេះបានបង្ហាញថា «ផ្លែព្រីង» មានសារប្រយោជន៍យ៉ាងខ្លាំង ដោយវាផ្ទុកនូវសារធាតុម្យ៉ាងអាចផលិតបន្ទះសូឡាបាន  និងធ្វើឲ្យអ្នកប្រើប្រាស់ចំណាយថវិកាតិចជាងមុន ខណៈសព្វថ្ងៃនេះ ប្រទេសឥណ្លកំពុងតែជួបប្រទះបញ្ហាកង្វះខាតថាមពលប្រើប្រាស់ ។

    យោងតាម qz អ្នកស្រាវជ្រាវមួយក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IIT), Roorkee បានរកឃើញសារធាតុ Anthocyanin នៅក្នុងផ្លែព្រីង ដែលអាចស្រូបយកបរិមាណពន្លឺព្រះអាទិត្យយ៉ាងខ្លាំងក្លា ។ អ្នកវិទ្យាសាស្ត្រ IIT ត្រូវបានពិសោធជាមួយសារធាតុ, ហៅ anthocyanin នេះ ហើយពួកជឿថាការប្រើប្រាស់សារធាតុនេះសម្រាប់ការផលិត អាចនាំមកនូវការចំណាយលើបន្ទះសូឡាធ្លាក់ចុះ ។

    Soumitra Satapathi, ជំនួយការសាស្រ្តាចារ្យនៅ IIT-Roorkee ថ្លែងថា: «យើងកំពុងសម្លឹងមើលពីមូលហេតុដែលផ្លែព្រីងពណ៌ខ្មៅ។ យើងបានទាញយកពណ៌ដោយប្រើអេតាណុល និងបានរកឃើញសារធាតុ anthocyanin នោះគឺអាចស្រូបពន្លឺព្រះអាទិត្បបានយ៉ាងធំធេង» ។ សារធាតុ anthocyanins ត្រូវបានរកឃើញផងដែរនៅក្នុងផ្លែឈើដូចជា blueberry, cranberry, raspberries, និង cherries ។

    គួរបញ្ជាក់ផងដែរថា ដើមព្រីងអាចមានកម្ពស់រហូតដល់ទៅ ៣០ ម៉ែត្រ និងអាចមានអាយុកាលជាង ១០០ ឆ្នាំ ឯណោះ។ នៅទូទាំងក្នុងតំបន់ជាច្រើននៃប្រទេសឥណ្ឌា ផ្លែព្រីងត្រូវចាត់ទុកជាអាហាររូបត្ថម្ភមួយ និងអាចជាឱសថដ៏មានប្រសិទ្ធភាព។ ហើយម្យ៉ាងវិញទៀត បើនិយាយពីតម្លៃរបស់វាវិញ គឺត្រូវបានគេលក់តម្លៃទាបផងដែរ ៕

    1_1493546017 2_1493546098
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...