• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សង្ក្រាន្តឆ្នាំថ្មីនៅកំពង់ឆ្នាំងរយះពេល៣ថ្ងៃ បានដំណើរការទៅយ៉ាងសប្បាយរីករាយ មានមនុស្សច្រើនជាងឆ្នាំកន្លងទៅ សន្តិសុខសណ្តាប់ធ្នាប់ រក្សាជូនប្រពលរដ្ឋបានល្អ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 April, 2017  ម៉ោង 11:52 | វប្បធម៌

    ខេត្តកំពង់ឆ្នាំង៖ ក្រោមការដឹកនាំដ៍ត្រឹមត្រូវ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យឥតឈប់ឈរ មានសន្តិភាពសន្តិសុខសណ្តាប់ល្អគ្រប់ទីកន្លែងនោះ ឆ្នាំនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងបានចូលរួមសង្ក្រាន្តឆ្នាំថ្មីជាមួយអាជ្ញាធរខេត្ត ក្រុង កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់មន្ទីរពាក់ព័ន្ទជុំវិញខេត្តគឺបានដំណើរទៅដោយរលូន និងអធឹកអធម សប្បាយរីករាយព្រមទាំងមានពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងសប្បាយច្រើនជាងឆ្នាំកន្លងទៅ។

    ឆ្នាំនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅមុខសាលាខេត្តកំពង់ឆ្នាំងរយះពេល៣ថ្ងៃ ដើម្បីអោយពលរដ្ឋមកពីគ្រប់ទិសទីបានចូលរួមសប្បាយរីករាយ ជាពិសេសយុវវ័យបានស្គាល់នូវប្រភេទល្បែងប្រជាប្រិយប្រពៃណីខ្មែរតាំងពីដូនតា ដូចជា បោះអង្គុញ ទាញព្រ័ត លាក់កន្សែង ចោលឈូង វាយក្អម លោតបាវ ខ្លែងចាប់កូនមាន់ជាដើម។

    ក្នុងពិធីនេះដែរក៏មានការរាំលេងកំសាន្តតាមចង្វាក់ប្រពៃណីខ្មែរ គឺរាំវង់ ឡាំឡាវ សារវ៉ាន់ ក្បាច់ កន្ទ្រឹម និងបទញាក់ពេញនិយមនាពេលបច្ចុប្បន្ន ដែលញ៉ាំងអោយកម្មវិធីសង្ក្រាន្តទាំង៣ថ្ងៃនៅកំពង់ឆ្នាំងមានប្រជាពលរដ្ឋសិស្សានុសិស្ស យុវជន យុវនារី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មកលេងយ៉ាងសប្បាយរីករាយ។

    ក្រៅពីការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ក៏មានការប្រគំតន្ត្រីសម័យ រាំលេងកំសាន្តនៅពេលថ្ងៃ និងពេលយប់ មានការលក់ទំនិញគ្រប់ប្រភេទ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកំសាន្តបន្តរហូតដល់ម៉ោង១២យប់ទាំង៣ថ្ងៃជាប់គ្នាតែម្តង។

    ដោយឡែកបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជុំវិញខេត្តវិញ តាមបទបញ្ជាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលលខេត្តកំពង់ឆ្នាំង គឺរក្សាសុខសុវត្ថិភាពជូនពលរដ្ឋបានល្អ ព្រោះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានដាក់កម្លាំងប្រមាណជិត១០០នាក់ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ យោធា និងប្រជាការពារជាច្រើនរយនាក់ទៀត ដាក់លើគោលដៅសំខាន់ៗក្នុងក្រុងកំពង់ឆ្នាំងចំនួន៤៩គោលដៅ គឺនៅតាមទីប្រជុំជន រមណីយដ្ឋាន និងវត្តអារាម។

    ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញសមត្ថកិច្ចអោយដឹងថា គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ក្នុងខេត្តកំពង់ឆ្នាំងបានកើតឡើងចំនួន២ករណី បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅមានការថយចុះ៕ ( ឈៀង ថារិទ្ធ )

    11 22 33 55
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...