• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សង្ក្រានថ្មីទឹកដីខេត្តកំពង់ឆ្នាំងនឹងរៀបចំធ្វើនៅមុខសាលាខេត្តកំពង់ឆ្នាំងរយះពេល៦ថ្ងៃ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 April, 2017  ម៉ោង 14:52 | វប្បធម៌

    ខេត្តកំពង់ឆ្នាំង៖ នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងរៀបចំសង្ក្រានថ្មីរយះពេល៦ថ្ងៃនៅមុខសាលាខេត្តកំពង់ឆ្នាំង ដោយមានការប្រគុំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយការរៀបចំស្តង់លក់ដូរវត្ថុអនុស្សាវរីយ និងផលលិតផលរបស់ខ្មែរក្នុស្រុកផងដែរ។

    លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖ ពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ រយះពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា អាជ្ញាធរខេត្តសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត មន្ទីរទេសចរណ៍ខេត្ត និងក្រុមហ៊ុនឯកជន នឹងរៀ បចំសង្ក្រានថ្មីនៅក្នុងសួនច្បារ និងក្នុងតារាងបាល់ទាត់មុខសាលាខេត្ត ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្រៅខេត្តមកលេងកំសាន្ត អោយបានសប្បាយរីករាយ។

    នៅក្នុងរយះពេល៦ថ្ងៃខាងលើនេះ ក្រុមការងារនឹងរៀបចំប្រគុំតន្ត្រីសម័យខ្នាតធំចំនួន២វង់ ជូនប្រ ជាពលរដ្ឋច្រៀង និងរាំលេងកំសាន្ត ទន្ទឹមនោះដែរក្រុមការងារក៏មានការដឹកនាំមហាជន លេងល្បែងប្រ ជាប្រិយ ប្រពៃណីខ្មែរ មានបោះឈូង លាក់កន្សែង ទាញព្រ័ត នៅក្នុងទីតាំងខាងលើនេះផងដែរ។ ដោយឡែកក្រុមការងារ ក៏មានរៀបចំស្តង់លក់ដូរផលលិតផលក្នុងស្រុក វត្ថុអនុស្សាវរីយ រៀបចំកន្លែងផ្ញើកង់ម៉ូតូ និងរថយន្ត អោយមានសណ្តាប់ធ្នាប់ល្អផងដែរ។

    នៅក្នុងការរៀបចំសង្ក្រានថ្មីនេះ អាជ្ញាធរនិងសមត្ថកិច្ចនគរបាលក្រុង និងនគរបាលខេត្ត ក៏មានផែនការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ការពារជុំវិញទីតាំង និងក្នុងទីតាំងខាងលើយ៉ាងម៉ឺងម៉ាត់ផងដែរដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋយើងគ្រប់រូបមកចូលរួមលេងកំសាន្តអោយបានសប្បាយ។

    លោកជំទាវ ប៉ាល់ យឿន ក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ទាំងនៅក្នុងខេត្ត ក៏ដូចនៅក្រៅខេត្តមកចូលរួមលេងល្បែងប្រជាប្រិយ និងរាំច្រៀងលេងកំសាន្ត នៅក្នុងសង្ក្រានថ្មី ដែលរៀបចំឡើងនៅមុខសាលាខេត្តកំពង់ឆ្នាំង រយះពេល៦ថ្ងៃខាងលើនេះ។

    ដោយឡែក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្តទទួលទេវតាឆ្នាំថ្មី នៅក្នុងសាលាខេត្តកំពង់ឆ្នាំងក្នុងពេលថ្មីនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ចូលរួមធ្វើអនាម័យ រៀបចំលំនៅដ្ឋានអោយបានស្អាតបាតដើម្បីទទួលទេវតាថ្មីសុំសេចក្តីសុខទាំងអស់គ្នា ក្នុងនោះដែរក៏ត្រូវប្រុងប្រយត្ន័គ្រោះអគ្គីភ័យអោយបានខ្ពស់។

    ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរផងដែរដល់អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវចាត់តាំងរៀបចំអោយប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយនៅតាមវត្តអារាម ឬទីប្រជុំជនអោយបានសប្បាយរីករាយ ប៉ុន្តែសូមកុំនាំគ្នាលេងគប់ទឹកតាមដងផ្លូវ ដែលអាចនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ឬទទឹកសម្លៀកបំពាក់ស្អាតៗក្នុងពេលដើរលេង។ ចំណែកសមត្ថកិច្ចគ្រប់មូលដ្ឋានក៏ត្រូវពង្រឹងតួនាទីការពារសណ្តាប់ធ្នាប់និងសន្តិសុខនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ និងត្រូវសហការគ្នាទប់ស្កាត់ និងបង្ក្រាបអោយបានរាល់បទល្មើសនានាអោយបានទាន់ពេលវេលា ដែលអាចកើតមាននៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕ ( ឈៀង ថារិទ្ធ )

    DSC09662 DSC09669 DSC09715 DSC09716 DSC09717
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...