• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះចុះជួបសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីរាជការមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តកំពង់ឆ្នាំង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 March, 2017  ម៉ោង 14:48 | វប្បធម៌

    ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បះ បានថ្លែងថា « ត្រូវជម្រុញអោយក្រុមសិល្បះមហាជន តន្ត្រីសម័យ តន្ត្រីបុរាណ និងរបាំប្រជាប្រិយ ផ្សារភ្ជាប់ជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បះ» លោកជំទាវ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ក្នុងពេលជំទាវ ចុះមកជួបសំ ណេះសំណាល និងសាកសួរសុខទុក្ខ ដល់មន្ត្រីរាជការ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំង ។

    IMG_1046

    លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានបន្តថា៖ នៅតាមការិយាល័យវប្បធម៌ និងវិចិត្រសិល្បះ គ្រប់ស្រុកក្រុងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ពិតជាកំពុងជួបការលំបាក ខ្វះខាតកន្លែងធ្វើការអោយបានត្រឹមត្រូវ តែសូមអោយមន្ត្រីទាំងអស់ អត់ធ្មត់ ខិតខំតស៊ូបន្តទៀត ព្រោះនៅពេលខាងមុខនេះ តាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ខេត្តក្រុងមួយចំនួនកំពុងអភិវឌ្ឍន៍ សព្វថ្ងៃនោះនិងផ្ទេរអំណាច ពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ហេតុនេះការិយាល័យច្រកចេញចូលតែមួយនឹងកើតមានឡើង នៅគ្រប់បណ្តា ស្រុក ពេ លនោះយើងនិងធ្វើការរួមគ្នា។

    លោក ជំទាវ រដ្ឋមន្ត្រី ក៍បានជម្រុញអោយប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិ ល្បះខេត្ត ខិតខំថែរក្សា សម្បត្តិវប្បធម៌របស់ខ្មែរ មានប្រសាទបុរាណជាដើម ព្រោះខេត្តកំពង់ឆ្នាំង មានប្រាង្គប្រាសាទជាច្រើនអោយបានគង់វង្ស។ ដោយឡែកការស្មូនឆ្នាំងធ្វើដោយដៃ ក៍ត្រូវតែអភិរក្សថែរក្សាផងដែរ ព្រោះជាកេរ្ត៍ដំណែលតាំងពីដូនតាមក ហើយបច្ចុប្បន្នប្រពៃណីធ្វើស្មូនឆ្នាំង ដោយដៃនេះបានបាត់បង់ខ្លះៗហើយដោយសារតែបច្ចុប្បន្ន គេបានឆ្នៃការធ្វើស្មូនឆ្នាំងដោយស្វាយប្រវត្តិវិញ ។

    ភ្ញៀវទេសចរណ៌គេមកស្រុកយើង គេចង់ដឹងការរស់នៅរបស់ប្រជាពលរដ្ឋ ចង់ឃើញវប្បធម៌ប្រពៃណីរបស់យើង តែមិនចង់ឃើញរបស់ដែលធ្វើឡើងដោយស្វាយប្រវត្តិនោះឡើយ ។ ជាចុងក្រោយលោកំជំទាវ បានផ្តាំផ្ញើដល់មន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ត្រូវខិតខំ បំពេញការងារអោយបានល្អមនុស្សចាស់ បន្តទៅក្មេងជំនាន់ក្រោយ និងសូមសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីជោគជ័យ លើការងារដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។

    លោក សុខ ធួក ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំង បានរាយការណ៍ថាៈសព្វថ្ងៃ មន្ទីរវប្បធម៌និងវិចិត្រ សិល្បះខេត្តកំពង់ឆ្នាំង មានមន្ត្រីបំរើការងារ ៣៦នាក់ ស្រី១៥នាក់ មន្ត្រីជាប់កិច្ចសន្យា១៥នាក់ ស្រី១នាក់ ។

    ខេត្តកំពង់ឆ្នាំងមានប្រាសាទបុរាណ ៦ ក្នុងនោះស្រុកកំពង់លែង៤ និងស្រុកបរិបូរណ៌ចំនួន២ ។ មានស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ១កន្លែង នៅឃុំសំរោងសែន ស្រុកកំពង់លែង មានកន្លែងធ្វើស្មូន ឆ្នាំង ២កន្លែង គឺនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ និងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ដែលទាំងពីកន្លែងនេះ ស្ថិតក្នុងស្រុករលាប្អៀរ ។ លោកប្រធានមន្ទីរ ក៍បានស្នើសុំដល់លោកជំទាវរដ្ឋមន្ត្រី បញ្ជូនអ្នកឯកទេសរៀបចំការដាក់តាំងទេវរូប និងរូបសំណាកនៅក្នុងសារៈមន្ទីរផងដែរ ព្រោះសព្វថ្ងៃនេះមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត មានអស់ហើយខ្វះតែអ្នកឯកទេសមកជួយរៀបចំអោយតែប៉ុណ្ណោះ ៕ ( ឈៀង ថារិទ្ធ )

    IMG_1037 IMG_1038 IMG_1041  IMG_1050
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...