• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទឹកធ្លាក់​ជ្រោះ​អូរ​ដា​សិលា​ទូក​មាស​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ស្រុក​កំពង់លែង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 October, 2016  ម៉ោង 09:04 | ទេសចរណ៍

    ខេត្តកំពង់ឆ្នាំង៖ នៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានតំបន់ទេសចរណ៍ទឹក ធ្លាក់ពីលើភ្នំដាមួយកន្លែងមានឈ្មោះថា «ទឹកជ្រោះអូរដាសិលាទូកមាស» ជាតំបន់ទេសចរ ណ៍ធម្មជាតិ ដែលអ្នកស្រុកនិងប្រជាពលរដ្ឋជិតឆ្ងាយតែមកមុជទឹកកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងខែវស្សា ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំ ។

    dsc06661

    លោក ឆន សូត មេភូមិដា និងជាគណៈកម្មការគ្រប់គ្រងតំបន់ទឹកជ្រោះអូរដាសិលាទូកមាស នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះបានឲ្យដឹងថា៖ តំបន់ទឹកជ្រោះអូរដាសិលាទូកមាស មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង និងប្រមាណជិត៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ បើគេធ្វើដំណើរមកពីទីរួមខេត្តកំពង់ឆ្នាំងត្រូវជិះសាឡាងដរ មនុស្សម្នាក់ថ្លៃ១ពាន់រៀល ម៉ូតូ១គ្រឿង១.៥០០រៀល រថយន្ត១គ្រឿង២០ដុល្លា ហើយក៏មានរ៉ឺម៉កម៉ូតូអាចជិះពីកំពង់ដរស្រុកកំពង់ដែរតៅតំបន់ទឹកធ្លាក់បានដែរ។

    dsc06673

    តំបន់ទឹកជ្រោះអូរដាសិលាទូកមាស ត្រូវបានរៀបចំឡើងដោយមានគណៈកម្មការគ្រប់គ្រងដោយអាជ្ញាធរភូមិឃុំ នៅក្នុឆ្នាំ២០០៥។ តំបន់ទឹកធ្លាក់នេះ មានទឹកធ្លាក់អាចមកលេងកម្សាន្តបានតែក្នុងខែវស្សាមានភ្លៀងធ្លាក់មកច្រើនតែប៉ុណ្ណោះ គឺមានរយៈពេលតែជាងមួយខែនៅក្នុងរដូវកាន់បិណ្ឌភ្ជុំ និងចេញវស្សា ផុតពីរដូវភ្លៀង គ្មានទឹកធ្លាក់សំរាប់លេ ងកម្សាន្តឡើយ។

    តំបន់ទឹកធ្លាក់នេះមានដំណាក់ទឹកធ្លាក់ពីលើកំពូលភ្នំប្រមាណ៣០០ម៉ែ ត្រ អាចមុជលេងកម្សាន្តបាន។ នៅក្នុងតំបន់កម្សាន្តនេះ គណៈកម្មការគ្រប់គ្រងបានកសា ងជណ្តើរឡើងពីជើងភ្នំ ទៅចង្កេះភ្នំប្រមាណជាង២០០ម៉ែត្រ ដើម្បីសម្រួលជួយក្នុងការធ្វើដំណើរឡើងមកលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ។

    dsc06635

    លោក ឆន សូត បានបញ្ជាក់ឲ្យដឹងថា៖ ការមកមុជទឹកលេងកម្សាន្តនៅក្នុងតំបន់ទឹកធ្លាក់នេះ គណៈកម្មការគ្រប់គ្រងមិនកំណត់ឲ្យបង់ប្រាក់ឡើយ តែអ្នកមកលេងកំសាន្តអាចចូលបច្ច័យសំរាប់ជួយកសាងតំបន់ទឹកធ្លាក់ទៅតាមសទ្ធាជ្រះថ្លា។ ដោយឡែកនៅក្នុងរដូវបុណ្យកាន់បិណ្ឌកន្លងមកនេះ មានប្រជាពលរដ្ឋមកលេងកំសាន្តយ៉ាងច្រើនកុះករ និងពួកគាត់បានចូលបច្ច័យសំរាប់កសាងបានចំនួនជាង១លានរៀលផងដែរ។

    dsc06654

    គណៈកម្មការគ្រប់គ្រងតំបន់ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាស សុំអំពាវនាវដល់ប្រជាពលរដ្ឋជិតឆ្ងាយ និងភ្ញៀរទេសចរណ៍ទាំងអស់មកលេងកម្សាន្ត តំបន់ទឹកជ្រោះអូរដាសិលាទូកមាសពិទជាមិនខុសបំណងឡើយ នឹងសូមមេត្តាជួយថែរក្សាការពារបរិស្ថាននិងអនាម័យ និងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរណ ក្នុងការមកលេងកម្សាន្តកុំអោយមានគ្រោះថ្នាក់ដោយសារការរអិលដួល៕ (រិទ្ធិជ័យ)

    dsc06656
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...