• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • លោក​ប្រធាន​មន្ទីរ​ធនធានទឹក សំណូមពរ​ដល់​កសិក​រ​ក្នុង​ខេត្តកំពង់ឆ្នាំង​​ធ្វើស្រែ​ប្រាំង​អោយទាន់​រដូវ ខណៈ​ទឹកទន្លេ​ឡើង​ធំ​ជាង​ឆ្នាំមុន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 October, 2016  ម៉ោង 08:55 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ « សំណូម​អោយ​ប្រជាកសិករ​ទាំងអស់​ក្នុង​ខេត្ត​យកចិត្តទុកដាក់​ធ្វើស្រែ​ប្រាំង​អោយទាន់​រដូវ ព្រោះ​ឆ្នាំនេះ​ទឹកទន្លេ​បាន​អំណោយផល​ជាង​ឆ្នាំមុន និង​បាន​ជួយ​រក្សាទុក​ទឹក​នៅតាម​អាង​ស្តុក​ទឹក​នានា​បានល្អ​សំរាប់​ការ​បង្កបង្កើនផល​ស្រូវប្រាំង​ឆ្នាំនេះ​» លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​នៅ​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦​នេះ នៅពេល​លោក​ចុះទៅពិនិត្យ​មើល​អាង​ស្តុក​ទឹក​ទាំង​៩​នៅក្នុង​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ដែលជា​ឃុំ​មាន​ដីស្រែប្រាំង​ច្រើនជាងគេ​នៅក្នុង​ខេត្ត និង​ធ្លាប់បាន​ប្រឈម​ការខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥​កន្លងមក​។​

    dsc08498

    ​លោក ដោក ប៊ុន​ថុ​ន បាន​បន្តថា​៖ គិត​មកដល់​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦​នេះ ទឹកទន្លេ​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​២០១៥ ប្រមាណ​ជាង​១​ម៉ែត្រ ដែល​ធ្វើអោយ​អាង​ស្តុក​ទឹកទន្លេ​មួយចំនួន​មានទឹក​ហូរ​ចូល និង​មួយចំនួនទៀត​មិនទាន់មាន​ទឹក​ហូរ​ចូល​។ ដោយឡែក​នៅក្នុង​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​វិញ មាន​ដីស្រែប្រាំង​ច្រើនជាងគេ​នៅក្នុង​ខេត្ត គឺមាន​រហូតដល់​២.៥០០​ហិកតា និង​មាន​អាង​ស្តុក​ទឹក​ចំនួន​៩ ដែល​អាច​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែប្រាំង​បាន ប៉ុន្តែ​អាង​ស្តុក​ទឹក​មួយចំនួន​មានទឹក​ហូរ​ចូល​ប្រមាណ​ពី​៦០​ទៅ​៨០%​ហើយ និង​អាង​មួយចំនួនទៀត​ទឹក​ទើបតែ​ហូរ​ចូល​ប្រមាណ​៣០%​ប៉ុ​តែ​ណ្ណោះ​។ រហូតមកដល់​ថ្ងៃនេះ ទោះបី​ទឹក​មិនទាន់​ហូរ​ចូលក្នុង​អាង​ក៍ដោយ មន្ទីរ​ធនធានទឹក​ខេត្ត​បាន​បញ្ជូន​ម៉ាស៊ីនបូមទឹក​ចំនួន​២​គ្រឿង បូមទឹក​ទន្លេ​ប​ញ្ជូ​ល​ទុក​ក្នុង​អាង និង​ត្រូវបញ្ជូន​ម៉ាស៊ីនបូមទឹក​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​ទឹកទន្លេ​មិន​បន្ត​ហក់​ឡើង​ថែមទៀត​ទេនោះ​។​

    dsc08497

    ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ឆ្នាំង ក៍បាន​អំពាវនាវ និង​សំណូមពរ​ដល់​ប្រជាកសិករ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ចូលរួម​ជួយ​ថែរក្សា​ទឹក​ទុក​ក្នុង​អាង​ធម្មជាតិ​ទាំងអស់ មិន​ថា​ទឹកទន្លេ ឬ​ទឹកភ្លៀង​នោះឡើយ ដើម្បី​កុំអោយ​មានការ​ខ្វះខាត​នា​រដូវប្រាំង​ឆ្នាំនេះ ជាពិសេស​នៅតាម​អាង​ស្តុក​របស់​ធារាសាស្ត្រ​នានា​ក្នុង​ខេត្ត សូមកុំ​បើកទឹក​បង្ហូរ​ចោល​ខ្ជះខ្ជាយ គឺ​ត្រូវ​ពិនិត្យ និង​រក្សា​កំពស់​ទឹក​សំរាប់​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ​កុំអោយ​ខ្វះខាត​។​

    dsc06295

    ​លោក ចិន ផាន់​ណា មេឃុំ​កោះ​ថ្កូវ​បានអោយដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១៥ កន្លងមក​នៅក្នុង​ឃុំ​កោះ​ថ្កូវ​បាន​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹក​ធ្វើស្រែ​ប្រាំង​ខ្លាំង តែ​បាន​ក្រសួង និង​មន្ទីរ​ធនធានទឹក​ខេត្ត ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​ម៉ាស៊ីនបូមទឹក និង​ជួយ​ប្រេងម៉ាស៊ូត​បូមទឹក​ទន្លេ​បញ្ចូល​អាង ទើប​ប្រជាកសិករ​អាចធ្វើ​ស្រែប្រាំង​បាន​គ្រប់​ចំនួន​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ ទោះបី​មាន​ទឹកទន្លេ​ហូរ​ចូលក្នុង​អាង​ស្តុក​ទឹកបាន​ខ្លះ​ក៍ដោយ ក៍លោក​នៅតែ​ជំរុញ​អោយ​ប្រជាកសិករ​នាំគ្នា​ជួយ​សហការ​ទប់ទឹក​ភ្លៀង​ទុក និង​ថែរក្សា​ទឹក​អោយបាន​ច្រើន​ក្នុង​អាង សំរាប់​ការបង្កបង្កើន​ផល​ស្រែប្រាំង​ចំនួន​២៥០០​ហិកតា​នៅក្នុង​ឃុំ​កោះ​ថ្កូវ​កុំអោយ​ខ្វះ​៕

    dsc06296

    ( រិទ្ធិជ័យ )

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...