• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សម្តែង​ក្បាច់គុន​ល្បុកតោ​រក​មូលនិធិ​ទៅ​ចូលរួម​ប្រឡង​ក្បាច់គុន​ល្បុក្កតោ​ថ្នាក់ជាតិ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 September, 2016  ម៉ោង 09:12 | កីឡា

    ខេត្តកំពង់ឆ្នាំង៖ ចំនួន៣អាទិត្យមកហើយដែលសិស្សសាលាក្បាច់គុនលោកតាដំបងដែកក្រុងកំពង់ឆ្នាំង បានធ្វើពិធីសម្តែងក្បាច់គុនល្បុក្កតោរបស់ខ្លួននៅក្នុងតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងទស្សនា ដើម្បីស្វែងរកមូលនិធិត្រៀមខ្លួនទៅប្រកួតកីឡាអូឡាំពិចថ្នាក់ជាតិ ក្បាច់គុនល្បុក្កតោខ្មែរ នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។

    ខាងលើនេះគឺជាការលើកឡើងរបស់ លោក អំ យ៉ុម ប្រធានក្លឹបក្បាច់គុនល្បុក្កតោលោកតាដំបងដែក ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លោកបានបន្តឲ្យដឹងថា៖ សាលាក្បាច់គុនល្បុក្កតោលោកតាបំបងដែកបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដោយមានការទទួលស្គាល់ពីថ្នាក់ជាតិ បច្ចុប្បន្នសិស្សកំពុងហាត់រៀនក្នុងសាលាដោយឥតគិតថ្លៃចំនួនប្រមាណ១២០នាក់ ក្នុងនោះមានមន្ត្រីនគរបាល កងទ័ព អាវុធហត្ថ និងភាគច្រើនជាសិស្សសាលាបឋមសិក្សា និងវិទ្យាល័យនៅក្នុងក្រុងកំពង់ឆ្នាំង។

    06a1

    តាមផែនការរបស់សហពន្ធ័កីឡាអូឡាំពិចកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ បានតម្រូវឲ្យគ្រប់ក្លឹបក្បាច់គុនល្បុក្កតោ៤ខេត្ត និងនៅក្នុងក្រសួង១ គឺមានខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពត ខេត្តសៀមរាប និងក្រសួងមហាផ្ទៃ ត្រូវបញ្ជូនសិស្សគុនរបស់ខ្លួនក្នុង១ក្លឹបចំនួន១៦នាក់ ទៅប្រឡងនិងប្រកួតកីឡាក្បាច់គុនល្បុក្កតោ ដើ ម្បីដណ្តើមពានរង្វាន់កីឡាអូឡាំពិចកម្ពុជា និងត្រៀមទៅប្រកួតកីឡាអូឡាំពិចអន្តរជាតិជាបន្តទៀតនៅពេលក្រោយ។

    06a1

    លោក អំ យ៉ុម បានបញ្ជាក់ឲ្យដឹងទៀតថា៖ ដើម្បីត្រៀមខ្លួនសិស្សក្នុងក្លឹបក្បាច់គុនល្បុក្កតោលោកតាដំបងដែកក្រុងកំពង់ឆ្នាំង ទៅចូលប្រកួតនៅថ្នាក់ជាតិ សាលាគុនរបស់លោក ក្នុងរយៈពេល៣អាទិត្យកន្លងមកនេះ បានហ្វឹកហាត់ក្បាច់គុនដល់សិស្សជារៀងរាល់ថ្ងៃដើម្បីបង្កើនស្នាដៃត្រៀមប្រឡងជ្រើសរើសសិស្សទៅប្រគួតនៅថ្នាក់ជាតិ។ ទន្ទឹមនោះដែរ លោកក៏បានសុំច្បាប់លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត រៀបចំពិធីសម្តែងក្បាច់គុនល្បុក្កតោនៅក្នុងតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងទស្សនាកម្សាន្ត និងដើម្បីអំពាវនាវរកជំនួយមូលនិធិទ្រទ្រង់សិស្សដែលត្រូវទៅប្រកួតប្រជែងក្បាច់គុនល្បុក្កតោនៅទីក្រុងភ្នំពេញ ហើយក្នុងពេលសម្តែងមួយល្ងាចៗ អ្នកចូលរួមទស្សនាបានជួយឧបត្ថម្ភបានពី២ទៅ៣ម៉ឺនរៀលតែប៉ុណ្ណោះ និងក្នុងពេលសម្តែងក្បាច់គុនបាន៣ល្ងាចរកជំនួយបានជាង១០ម៉ឺនរៀល។

    06a3

    លោក អំ យ៉ុម សូមអំពាវនាវផងដែរដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសប្បុរសជននៅក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ មេត្តាចូលរួមលើកទឹកចិត្តជួយឧបត្ថម្ភដល់សិស្សសាលាគុនលោកតាដំបងដែកដោយអនុគ្រោះ ដើម្បីកិត្តិយសខេត្តកំពង់ឆ្នាំង៕ ( រិទ្ធិ ជ័យ )

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...