• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • អត្ថប្រយោជន៍​ផ្លែ​ល្មុត​ចំពោះ​សុខភាព​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 March, 2016  ម៉ោង 15:26 | សុខភាព

    ​សុខភាព​៖ ផ្លែ​ល្មុត គឺជា​ផ្លែឈើ ដែល​ល្បីល្បាញ នៅក្នុង​អា​មេ​រិច​កណ្តាល ជាពិសេស​នៅ​ប្រទេស​កម្ពុជា​។ យើង​អាច​យក​ផ្លែ​ល្មុត​ទុំ​មក​ធ្វើ​របស់​ញ៉ាំ​ផ្ទាល់ ឬ​ដា​ក់វា​ជាមួយ​ក្រេ​ម និង​ទឹកក្រឡុក​ផងដែរ​។ ល្មុត​វា​សារៈសំខាន់ ជាច្រើន​ដល់​សុខភាព យើង​គ្រប់គ្នា​។ ខាងក្រោម​ជា​អត្ថប្រយោជន៍​នៃ​ផ្លែ​ល្មុត​៖

    – ផ្លែ​ល្មុត​អាចជួយ​យើង​ឲ្យ​ផុតពី​ការ​ទល់លាមក និង​ជំងឺរាគ ហើយ​វា​ក៏មាន​សមត្ថភាព ជួយ​ដល់​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន​យើង​ផងដែរ​។ ទទួលទាន​ទឹក​ក្តៅ ដែល​ដាក់​ផ្លែ​ល្មុត​ចូល អាច​បញ្ឈប់​ជម្ងឺរាគ និង​អាច​បំបាត់​ការ ឈឺចាប់​ក្នុង​ក្រពះ​បាន​។​
    – ស្លឹក​ផ្លែ​ល្មុត​ក៏មាន​សារៈ​ប្រ​យោ​ជ​ន៏៍​ផងដែរ ដោយ​យក​ស្លឹ​ល្មុត​ពណ៌​លឿង​ដាក់​ដាំ​(​ស្ងោរ​) ទទួលទាន​អ្នក​អាចជួយ​សម្រាល​ការ​ក្អក និង​ជម្ងឺ​ផ្តាស់​សាយ​បាន​ផងដែរ​។​
    – គ្រាប់​របស់​ផ្លែ​ល្មុត​ក៏​អាចជួយ យើង​បានដែរ ប្រសិនបើ​អ្នកមាន​បញ្ហា ជាមួយនឹង​លំពែង និង​គ្រោះ​ក្នុង​តំរងនោម អ្នក​អាច​កិន​គ្រប់​ល្មុត និង​សម្រិត​យកតែ​ទឹក​ចេញពី​គ្រាប់ ហើយ​ផឹក​វា​។ វា​អាចជួយ​ក​បណ្តេញ​គ្រោះ​អោយ​ចេញពី​តំរង់​នោម​។ វា​ក៏​ជា​ថ្នាំ​សម្រាប់​បញ្ចុះ​ទឹកនោម​ផងដែរ​។​
    – ប្រសិនបើ​អ្នក​សត្វ​ទិច​ឬ​ខាំ អ្នក​អាច​យក​គ្រាប់​វា​ដោយ​យក​ទឹក ដែល​បានមកពី​គ្រាប់​ល្មុត មក​បិត​លើ​កន្លែង ដែល​សត្វ​ទិច​ឬ​ខាំ​។ វា​ក៏​អាចជួយ​ពី​ការ​ខាំ​របស់​សត្វ ដែលមាន​ពិស​។​
    – អ្នក​ក៏បាន​ទទួល​ជាតិ Fiber បាន​ផងដែរ​ដោយ​អ្នក​គ្រាន់តែ​ញ៉ាំ​ផ្លែ​ល្មុត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​អាច​ការពារ​ពោះវៀនធំ របស់​អ្នក​ដោយ​ជាតិ Fiber ដែលមាន​នៅក្នុង​ផ្លែឈើ​នេះ និង​អាច​បណ្តេញ​សារធាតុពុល ដែល​មាននៅ​រាងកាយ​របស់ យើង​បាន​ផងដែរ​។​
    – ផ្លែ​ល្មុត​មាន​សារធាតុ​ការពារ​ការធ្វើ​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ពី​ជំងឺ​រលាក និង​វា​អាច​កំចាត់​បាក់តេរី មេរោគ និង​ប៉ារ៉ាស៊ីត​ពី​រាងកាយ​យើង​បាន​យ៉ាង​ប្រសើរ​៕

    KA-05-02-2016-25 KA-05-02-2016-24 KA-05-02-2016-26 KA-05-02-2016-27 KA-05-02-2016-28

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...