• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ក្រុមបាល់ទាត់​យុវជន​គ្លី​និ​ច​វ៉ាន់ឌី​វាលរេញ​( PSVR) ក្លាយជា​ជើងឯក​ពានរង្វាន់​យុវជន ស្រុក​ព្រៃនប់ ឆ្នាំ​២០១៦
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 February, 2016  ម៉ោង 09:50 | កីឡា

    ​ខេត្ត​ព្រះសីហនុ​៖ ក្រុមបាល់ទាត់​ក្រោយពី​ប្រ​គួ​ត​គ្នា យ៉ាង​ស្វិតស្វាញ​ជិត​មួយខែ​កន្លងមក នា​រសៀល​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០១៦​ជើងឯក​នៃ​ការ​ប្រ​គួ​ត​បាល់ទាត់​ពានរង្វាន់​យុវជន​ស្រុក​ព្រៃនប់ បាន​រកឃើញ​ហើយ​នៅលើ​ទីលាន​វិទ្យាល័យ​ហ៊ុន សែន វាលរេញ​។​

    ​យោងតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ រៀបចំ​ការ​ប្រ​គួ​ត​បាល់ទាត់​ពានរង្វាន់​យុវជន​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា នេះ​ជា​លទ្ធផល បន្ទាប់ពី​ធ្វើការ​ប្រ​គួ​ត​ជិត​មួយខែ​កន្លងមក​ដែលមាន​ក្រុមកីឡា​ចូលរួម​ប្រ​គួ​ត​ចំនួន​១៤​ក្រុម​។ ក្រុម​ដែល​ទទួល​ជើងឯក​លេខ​០១​បាន​ទៅលើ ក្រុមយុវជន​គ្លី​និ​ច​វ៉ាន់ឌី​វាលរេញ​( PSVR ) ដោយ​យកឈ្នះ​ក្នុង​លទ្ធផល​៣ ទល់ ០ ទៅលើ​ក្រុម​សហភាព​សហ​ម្ព័​ន្ធ​យុវ​កម្ពុជា​សាខា​ស្រុក​ព្រៃនប់ និង លេខ​៣​បាន​ទៅលើ​ក្រុម​ផ្កាយ​សមុទ្រ​បឹង​តា​ព្រហ្ម ដោយ​យក​ឈ្នោះ​ក្នុង​លទ្ធផល ០៣​ទល់នឹង​០១ ទៅលើ​ក្រុម​ទឹកស្អាត​អូរ​ត្រាវ​អណ្តូង​ថ្ម​។​

    ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុង​ពិធី​បិទ​ការប្រកួត​បាន​ថ្លែងថា នេះ​ជា​សម​ទ្ធិ​ផល​ថ្មី​មួយទៀត​សម្រាប់​ក្រុមយុវជន​នៅតាម​មូលដ្ឋាន ដែល​បាន​ងាក​មក​ចាប់អារម្មណ៍​វិស័យ​កីឡា វៀ​ចាក​ឆ្ងាយ​អំពើ​អបាយមុខ​ផ្សេងៗ​។ កីឡា​វា​មិន​ត្រឹមតែ​បានផ្តល់​នូវ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​វា​អាច​នាំអោយ​យុវជន​ឃ្លាតឆ្ងាយ​អំពី​គ្រឿងញៀន​ល្បែងស៊ីសង និង​អំពើ​ឧបាយ​មុខ​ផ្សេងៗ​ទៀត ។ ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក យន្ត មីន ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ​ទាំងអស់ និង ប្រជាពលរដ្ឋ សូមមេត្តា​គោរព​ច្បាប់​ចរាចរណ៍ និង រក្សា​អនាម័យ​បរិស្ថាន​ទាំងអស់គ្នា អ្វីៗ​គ្រប់យ៉ាង​គឺ​ផ្តើមចេញពី​យើងទាំងអស់គ្នា​៕ សមុទ្រ​ខៀវ

    KA-02-02-2015-06 KA-02-02-2015-07 KA-02-02-2015-08 KA-02-02-2015-09 KA-02-02-2015-10

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...