• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ របស់​ក្រុមហ៊ុន CNV នៅ​ឃុំ​រលួស ស្រុក​សំបូរ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 23 January, 2016  ម៉ោង 10:41 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្តក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦​នេះ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ជាច្រើន​នាក់ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាតិ បាន​នឹង​កំពុងធ្វើការ​ឡោមព័ទ្ធ និង​ចុះទៅ​បង្ក្រាប​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ របស់​ក្រុមហ៊ុន​ស៊ី​អិន​វី (CNV) ស្ថិតនៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ​។

    ​លោក​ឧត្ដមសេនីយ៍ត្រី សាន ប៊ុន​ថា​ន មេបញ្ជាការ​អាវុធ​ហ​ត្ត​ខេត្តក្រចេះ ដែល​កំពុង​ដឹកនាំ​កម្លាំង​ចុះទៅ​ឡោមព័ទ្ធ ទីតាំង​ស្តុក​ឈើ​ខាងលើនេះ បាន​ថ្លែង ថា មាន​ឈើ​ប្រភេទ​ធ្នង់ និង​សុ​ក្រម​ជាច្រើន​ដុំ ដែល​ស្ថិតនៅក្នុង​ទីតាំង​របស់​ក្រុមហ៊ុន តែ​មិនទាន់​ដឹងថា ប៉ុន្មាន​ម៉ែត្រគូប​នោះឡើយ ដោយ​រង់ចាំ​ការ​វាស់​ពី​ក្រុមមន្ត្រី​ជំនាញ របស់​រដ្ឋបាល​ព្រៃឈើ​សិន​។​

    ​ទោះយ៉ាងណា​ការបើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ទីតាំង និង​ឃ្លាំង​ស្តុក​ឈើ​របស់​គណ​:​កម្ម​ការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាតិ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែល​ធ្វើឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី នៅឡើយ​មិនទាន់​ដឹង​ពី​តួលេខ និង​ភាពស្របច្បាប់ និង​មិន​ស្របច្បាប់​នៅឡើយ​ទេ​គឹ​ត​មក​ត្រឹម​ថ្ងៃនេះ​៕ ​

    KA-23-01-2016-34 KA-23-01-2016-35

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...