• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • គល់ឈើ​ធ្នង់​មួយ​ឡាន​របស់លោក​អភិបាលស្រុក​កំពង់លែង​ដឹក​ឆ្លងកាត់​ខេត្ត​គ្មាន​ច្បាប់​ត្រូវ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ចាប់​ឃាត់ទុក​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 January, 2016  ម៉ោង 09:20 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ គល់ឈើ​ប្រភេទ​ធ្នង់​ធំៗ​ចំនួន​៨​គល់ ដឹក​តាម​រថយន្ត​១​គ្រឿង​ចេញពី​ស្រុក កំពង់លែង ឆ្លងកាត់​ក្រុង​កំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ស្ទាក់ចាប់​បញ្ជូន​យកមក​រក្សា ទុក​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ព្រោះតែ​គ្មាន​សុំច្បាប់​អនុញ្ញាត​។ ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​កំពង់ផែ​កាណូត​ដរ​ស្ថិតនៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​

    សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បានអោយដឹងថា​៖ រថយន្ត​ដឹកឈើ​ខុសច្បាប់ ខាងលើនេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A- 0800​ពណ៌​ស បាន​ដឹក​គល់ឈើ​ធ្នុង​ធំៗ​ចំនួន​៨​ដុំ ក្នុងនោះ​៣​ដុំ​បាន​កែឆ្នៃ​រួចហើយ​របស់លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង ដែល​បាន​ដឹក​ចេញពី​សាលាស្រុក​កំពង់លែង ឆ្លងតាម​សាឡាង​ដរ​មកកាន់​ទីក្រុង​កំពង់ឆ្នាំង ឆ្ពោះទៅ​ផ្ទះ​លោក នៅ​ស្រុក​បរិបូ​ណ៍​។ ប៉ុន្តែ​នៅពេល​មាន​អ្នកកាសែត​រាយការណ៍ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជារ​អោយ​សមត្ថកិច្ច​ចម្រុះ ចាប់​ឃាត់ទុក​សិន​ដើម្បី​ត្រួតពិនិត្យ​លិខិតស្នាម​។​ ​ ​

    សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បាន​អោយដឹងទៀតថា​៖ កន្លងមក​លោក មាន់ អ៊ា​ន​លី ធ្លាប់​បា​ ​ន​យក​លិខិត​ប្រជាពលរដ្ឋ​ស្នើសុំ​ដឹកឈើ​ធ្វើ​ផ្ទះ​ធ្វើជា​ល្បិច​រកលុយ​ដោយ​អនុញ្ញាតអោយ​ពួក​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​ពី​ខេត្តកំពង់ធំ ចូលមក​លក់​អោយ​ដេប៉ូ​លក់​ឈើ​នៅក្នុង​ស្រុក​កំពង់លែង ហើយ​ពេល​សមត្ថកិច្ច​ចាប់បាន​គាត់​បាន​ឡើងមក​អន្តរាគមន៍​សុំ​ពី​លោក​អភិបាលខេត្ត ឬ​តុលាការខេត្ត​វិញ ថា​ជា​ឈើ​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​បាន​សុំ​ដឹក​យកមក​ធ្វើ​ផ្ទះ​។​ ​ ​

    ដោយឡែក​លោក មាន់ អ៊ា​ន​លី បានបញ្ជាក់​អោយដឹងថា​៖ គល់ឈើ​ធ្នុង​ទាំង​៨​ដុំ​ខាង លើ​នេះ​គឺ​៣​ដុំ​បាន​កែឆ្នៃ​ធ្វើជា​តុ​រួចហើយ ឯ​៥​ដុំ​ទៀត​ជា​គល់ឈើ​ចាស់ៗ​ដែល​នៅសល់​ពី​ការ គាស់ ធ្វើ​ផ្លូវ​នៅក្នុង​ស្រុក​កំពង់លែង ហើយ​ពេលនេះ​គាត់​ជិត​ចូលនិវត្តន៍​ហើយ​ទើប​គាត់​ដឹក គល់ឈើ​ទាំងនេះ​យកទៅ​ទុក​នៅផ្ទះ​ដើម្បី​កែឆ្នៃ​ប្រើប្រាស់​នៅក្នុង​គ្រួសារ គឺ​មិនមែន​ដឹក​យកទៅ លក់ដូរ​នោះឡើយ​។ រឿង​ឈើ​នេះ​លោក និង​ស្នើសុំ​ទៅ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង អោយ ជួយ​សម្រួល​ដោះស្រាយ​យក​គល់ឈើ​ទាំងអស់នេះ​យកទៅ​កែឆ្នៃ​ប្រើប្រាស់​វិញ​។​ ​ ​

    ​ដោយឡែក​សមត្ថកិច្ច​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា​៖ គល់ឈើ និង​រថយន្ត​នេះ​ត្រូវ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី រាយការណ៍ និង​សុំ​យោបល់​ថ្នាក់លើ​សម្រេច​។ ចំណែក​មតិ​ប្រជាពលរដ្ឋ​អោយដឹងថា ពួកគាត់​ដឹកឈើ​មួយ​រទេះ ២​រទេះ មេព្រៃ​ចាប់ តែ​ចៅហ្វាយស្រុក ឬ​អ្នកធំ​ដឹកឈើ​ប្រ​ណឹ​ត​ទាំង​ឡានៗ វិញ​មេព្រៃ​មិនដែល​ចាប់​ទេ តែបើ​ចាប់បាន​ដូច​ករណីនេះ​នេះ​វិញ​ថា​ចាំ​សុំ​យោបល់​ថ្នាក់លើ​សិន តើ​តម្លាភាព​ចំពោះ​ផ្លូវច្បាប់​នៅត្រង់ណា​ទៅ​..!!៕ រិ​ទ្ធិ ជ័យ

    KA-04-01-2016-02 KA-04-01-2016-04 KA-04-01-2016-05​ ​ ​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...