• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​ឆ្នាំនេះ​មាន​ចំនួន ១១៦២៤០ នាក់ កើនឡើង ១.០៧%
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 January, 2016  ម៉ោង 12:38 | ទេសចរណ៍, ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ អ្នក​ទេសចរណ៍​ជាង​១១​ម៉ឺន​នាក់​នៅតែ​បន្ត​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​បើទោះបីជា​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ មានការ​ឡើងថ្លៃ​បន្តិច​ក្តី នេះ​បើ​យោងតាម​ទូរលេខ​ពី​មន្ទីរ​ទេសចរណ៍ ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦​នេះ​។​

    ​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៥ ឈានចូល​ឆ្នាំ​២០១៦ នា​ឆ្នាំនេះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅតែ​បន្ត​សម្រុក​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ គ្រា​ដែល​ភ្ញៀវ​មួយចំនួន​បានធ្វើ​តំណើរ​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត ដូចជា​ខេត្តសៀមរាប កំពត កែប ព្រះវិហារ​ជាដើម​ល​។​ល​។ បើ​យោងតាម​ទូរលេខ​ដែល​មន្ទីរ​ទេសចរណ៍​បាន​ស្រង់​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​រយៈពេល​៣​ថ្ងៃនេះ គឺមាន​ភ្ញៀវ​សរុប​ចំនួន ១១៦២៤០​នាក់ មានការ​កើនឡើង​ចំនួន ១.០៧% បើ​ប្រៀបធៀប​ទៅនឹង​បុណ្យ​ឆ្លង​ឆ្នាំ​២០១៤ ឈានចូល​២០១៥ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៩៨៧១០​នាក់ មានការ​កើនឡើង​ចំនួន​០.៩៧% ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​១៧៥៣៩​នាក់ មានការ​កើនឡើង​ចំនួន​១.៦៧%​។​ ​ ​

    ​ទាក់ទិន​ទៅនឹង​តម្លៃ​ម្ហូបអាហារ​ឆ្នាំនេះ ហាក់​ពុំមាន​ការឡើង​ថ្លៃ​នោះទេ គ្រា​ដែល​តម្លៃ​ផ្ទះសំណាក់ មានការ​ឡើងថ្លៃ​កប់​ពពក ពី​១៥​ដុល្លា ឡើង​រហូត​៦០​ដុល្លា ក្នុង​មួយ​បន្ទប់ រីឯ​តម្លៃ​តុ​អង្គុយ​ក្នុង​មួយ​តុ​មានតម្លៃ​រហូត​៤០​ដុល្លា​ទៅ​៥០​ដុល្លា នេះ​បើ​យោងតាម​ការអះអាង​ពី​ភ្ញៀវទេសច​ណ៍​ជាច្រើន​ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​

    ​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ សុ​វត្តិភាព រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​នេះ​ផងដែរ លោក​វរសេនីយ៍ឯក កុល ផា​លី ស្នងការរង​ទទួល​ប​ន្ទូ​ក​ព្រហ្មទណ្ឌ បាន​បញ្ជា​ក់ថា ក្នុង​ឪ​កាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​រយៈពេល​៣​ថ្ងៃនេះ​សំរាប់​ខេត្ត​ព្រះសីហនុ​បាន​កើតឡើង​ចំនួន​២​ករណី​គឺ​ហិង្សា​ដោយ​ចេតនា​មួយ​ករណី​សមត្ថកិច្ច​បង្ក្រាបបាន ឃាត់ខ្លួន​មនុស្ស​ម្នាក់ និង​កាច់ករ​ម៉ូតូ​មួយ​ករណី ក៏​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ​ដែរ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ឯ​នៅតាម​បណ្តោយ​ឆ្នេរ​ពុំមាន​ហេតុ​ការ​អ្វី​កើតឡើង​នោះទេ​។​

    ដោយឡែក​ជុំវិញ​បញ្ហា​ករណី គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៣​ថ្ងៃ​នេះដែរ បាន​កើតឡើង​ចំនួន​៤​លើក បង្ក​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ម្នាក់ នេះ​បើ​យោងតាម​ការបញ្ជាក់ ពី​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​សណ្តាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​៕ សមុទ្រ​ខៀវ​ ​

    KA-01-01-2016-04 KA-01-01-2016-05 KA-01-01-2016-06 KA-01-01-2016-07 KA-01-01-2016-08 KA-01-01-2016-09

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...