• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • រថយន្ត​១​គ្រឿង​ដឹកឈើ​ប្រណីត លោតឆ័ត្រ​ទាំងយប់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តពោធិសាត់ និ​ង​ខេត្តកំពង់ឆ្នាំង តាម​បង្ក្រាបបាន​យ៉ាង​ជោគជ័យ ខណៈ​រថយន្ត​នោះ​បែក​កង់​ទៅមុខ​លែងរួច​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 December, 2015  ម៉ោង 08:36 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ចំនួន​២២​ដុំ​ធំៗ ដឹក​តាម​រថយន្ត​នីសា​ន់​មួយគ្រឿង​លោតឆ័ត្រ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តពោធិសាត់ ប្រដេញ​ស្ទាក់​ចាប់បាន​ពេល​រថយន្ត​បែក​កង់​ក្រោយ នៅ​ម៉ោង​៣​យប់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឺ​ក​ផុស ហើយ​បានប្រគល់​ឈើ និង​រថយន្ត មកអោយ​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង រក្សាទុក​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ កសាង​សំណុំរឿង​តាម​និតិ​វិធី ដោយឡែក​អ្នកបើកបរ​រថយន្ត​បទល្មើស​បាន​គេចខ្លួនបាត់​។​ ​ ​

    សមត្ថកិច្ច​ចម្រុះ​បានអោយដឹងថា​៖ រថយន្ត​ដឹកឈើ​ប្រណីត​ខាង​ល​នេះ បាន​ដឹកឈើ​ចេញ​មកពី ស្រុ ក​ភ្នំក្រវាញ កាត់​មកលើ​ស្រុក​ក្រគរ​ខេត្តពោធិសាត់ ពេលនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ ខេត្តពោធិសាត់​ឈរជើង នៅ​ចំណុច​ក្បាលដំរី ព្រំប្រទល់ ស្រុក​បរិបូណ៌​ជាមួយ​ស្រុក​ក្រគរ បាន​បើក រថយន្ត​២​គ្រឿង មាន​គ្នា​៤​នាក់ ប្រដេញ​តាម​រថយន្ត​បទល្មើស ចូល​មកដល់​ផ្សារ​ក្តុល រថយន្ត​បទល្មើស ក៏បាន​បែក​កង់​ទៅមុខ​លែងរួច ហើយ​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់​។​ ​ ​

    ​បន្ទាប់មក​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង មាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ នាយការិយាល័យ​ទី​២​ភូមិភាគ​ពិសេស​ប្រចាំខេត្ត មន្ត្រី​យោធា​វរៈ​១​ខេត្ត អាវុធហត្ថ​ស្រុក​ទឹកផុស និង​នគរបាល​ប៉ុស្តិ៍​ក្រាំ​ស្គារ តាម​បញ្ជា​របស់ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត បាន​បញ្ជារ​អោយ​សមត្ថកិច្ច​ចំរុះ​ខេត្ត នាំយក​រថយន្ត​បទល្មើស​ម៉ាក​នីសា​ន់​អត់​ស្លាក​លេខ​យកមក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ និង​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​និតិ​វិធី​។

    ​ចំណែក​សមត្ថកិច្ច​នគ​របាល​ស្រុក​ក្រគរ ខេត្តពោធិសាត់ ដែល​បាន​ចូលមក​ប្រដេញ​រថយន្ត​បទ ល្មើស​ក្នុង​ដី​ខេត្តកំពង់ឆ្នាំង​មិនបាន​សហការ​រំលោភ​ដែន​សមត្ថកិច្ច ដោយមាន​ការសម្របសម្រួល ពី​លោកស្នងការ​ខេត្ត​ទាំង​២ និង​លោក​ព្រះរាជអាជ្ញា​ខេត្ត​ទាំង​២ ត្រូវបាន​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត បានធ្វើ​ណែនាំ​អប់រំ និង​បាន​អនុញ្ញាតអោយ​វិល​ទៅកាន់​អង្គភាព​វិញ​។​

    សមត្ថកិច្ច​ចម្រុះ​បានអោយដឹងថា ៖ ឈើ​ធ្នង់​ប្រ​ណឹ​ត​ទាំង​២២​ដុំ​នេះ មាន​ចំនួន​ជាង​២​ម៉ែត្រគូប មានតម្លៃ​រាប់ម៉ឺន​ដុល្លា ដែល​គេ​ដឹងថា ជា​របស់​មេ​ឈ្មួញ​ទិញ​លក់​ឈើ​ឈ្មោះ ម៉ៅ នៅ​ខេត្តពោធិសាត់ ហើយ​ក្នុងពេល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​រថយន្ត​ល្មើស​ខាងលើនេះ គឺ​រថយន្ត​ដឹកឈើ​ល្មើស​២​គ្រឿង ផ្សេងទៀត​បាន​បើក​គេច​មក​ទៅក្រោយ​វិញ​បាត់​។

    ​ករណី​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ និយាយថា រៀងរាល់ថ្ងៃ​និង​ ​ពេលយប់​គេ​ពិនិត្យឃើញ មាន​រថយន្ត​ដឹកឈើ ដឹកអុស ជាច្រើន​គ្រឿង​ដឹកឈើ​ចេញ​ជា​ហូរហែ ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​បង្ក្រាប​ឡើយ ដោយ​គេ​ដឹងថា​អ្នករកស៊ី​ដឹកអុស ដឹកឈើ​បាន​រត់​ការបង់ លុយ​តាមផ្លូវ​ដើម្បី​បញ្ចៀស​ការបង្ក្រាប ប៉ុន្តែ​ករណី​រថយន្ត​ខាងលើនេះ​ទំនង​លោតឆ័ត្រ​គេចវេស​មិន​បង់ ប្រាក់ ទើប​ជួបប្រទះ​ការបង្ក្រាប​ផ្អើល​ពេញ​ទាំងពីរ​ខេត្តពោធិសាត់ និកំ​ពង់​ឆ្នាំង​៕ រិ​ទ្ធិ ជ័យ

    KA-12-12-2015-01 KA-12-12-2015-02 KA-12-12-2015-03 KA-12-12-2015-04 KA-12-12-2015-05 KA-12-12-2015-07 KA-12-12-2015-08 KA-12-12-2015-09​ ​ ​ ​ ​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...