• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • វៀតណាម​៣​នាក់​ខ្មែរ​២​នាក់​ដឹកឈើ​លោតឆ័ត្រ​ចេញពី​ព្រៃ​ការពារ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 December, 2015  ម៉ោង 07:31 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្ត​មណ្ឌល​គី​រី​៖ មនុស្ស​ចំនួន​៥​នាក់ វៀតណាម​២ នាក់​ខ្មែរ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​លោតឆ័ត្រ​នៅក្នុង​តំបន់​ព្រៃ​ការពារ​។ ប្រតិបត្តិការ​ចុះបង្ក្រាប​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ​ធ្វើឡើង​នៅ​នា​យប់​ថ្ងៃទី​៩ ឈានចូល​ទី​១០ ធ្នូ ២០១៥ ស្ថិតនៅក្នុង ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

    ប្រធាន​អភិរក្ស​ជីវៈចម្រុះ​សីមា លោក មាគ វុ​ឌ្ឍី បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​នេះ​មានការ​ចូលរួម​ពី​លោក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​កម្លាំងចម្រុះ​មាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង នគរបាល​ស្រុក​កែវ​សីមា និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលមាន លោក ស្វាយ សុ​វណ្ណា ប្រធាន​ក្ដាប់​រួម នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា ផងដែរ ។​

    ក្នុង​ប្រតិបត្តិ​ការចុះ​ប​ង្រា​ប​នោះ​ចាប់បាន​រថយន្ដ​កែច្នៃ ម៉ាក អ៊ី​ហ្វា ដែល​ដឹកឈើ​ជា​ជ្រុង​ប្រភេទ សុ​ក្រំ​មាន​ចំនួន​១២​ដុំ និង ត្រាក់ទ័រ ដឹកឈើ​ឡាំង​ជ្រុង​ប្រភេទ​សុ​ក្រំ​ចំនួន​១២​ដុំ ។ នៅ​បច្ចុប្បន្ននេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ទាំងនោះ​រក្សាទុក​នៅ​អធិការដ្ឋាន​កងរាជអាវុធហត្ថ​នគរបាល​ស្រុក​កែវ​សីមា ដើម្បី​កសាង​សំ ណុំ​រឿង ចាត់​ទៅតាម​វិធានការ​ផ្លូវច្បាប់​៕ សែន​មនោ​រម្យ​ ​

    KA-10-12-2015-01 KA-10-12-2015-02 KA-10-12-2015-03 KA-10-12-2015-04

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...