• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • រថយន្ត​២​គ្រឿង​ដឹកឈើ​ប្រណីត​លោតឆ័ត្រ​ចូល​ក្រុង​បាន​លុង​ទាំង​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​យ៉ាង​ជោគជ័យ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 December, 2015  ម៉ោង 11:11 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្តរតនគិរី​៖ រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ឡង់​គ្រី​ស័​រពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង នាង នួន ត្រូវបាន​អ្នកសារព័ត៌មាន​រាយការណ៍​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បង្ក្រាបបាន​នៅ​ចំណុច​ក្រោយ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ទាំង​២​គ្រឿង​។ រថយន្ត​ទាំងពីរ​ខាងលើនេះ​ធ្វើការ​បង្ក្រាប​ដាច់ដោយឡែក​ពីគ្នា នោះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេ​ត្រ​ដោយបាន​បញ្ជាក់​ឲ្យ​ដឹងថា រថយន្ត​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AA-៤០០៩ បង្ក្រាបបាន​វេលា​ម៉ោង​៦ និង​២០​នាទី​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ នៅ​ចំណុច​ក្រោយ​មន្ទីរ​បរិសា​ន្ថ​ខេត្ត ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កា​រ់បឹង​កន្សែង ក្រុង​បាន​លុង ផ្ទុក​ឈើ​ប្រភេទ​ធ្នង់​ដឹក​ចេញពី​ស្រុក​កូន​មុំ​ឆ្ពោះ​មក​ក្រុង​បាន​លុង ហើយក៍​បះ​ក្មេង​បណ្តាល​ឲ្យ​រងរបួស​បន្តិច​ប​ន្ទួ​ច​តែ​រថយន្ត​មិនបាន​ឈប់​ទេ​។​

    ​បន្ទាប់ពី​បង្កហេតុ​នោះ​ក៏ត្រូវ​ក្រុមគ្រួសារ​កុមារ​រងគ្រោះ​ក៍​ជិះ​ម៉ូតូ​ដេញតាម ហើយ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​ឃើញ​សកម្មភាព​រថយន្ត​បើក​លឿន​ក៍បាន​ជួយ​ដេញតាម​ពីក្រោយ​ផងដែរ​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​តៃកុង​រថយន្ត​ក៍​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត និង​ឈើ ខណ​: នោះ​អ្នក សារ ព័ត៌មាន​ក៏បាន​រាយការណ៍​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មក​យក​រថយន្ត​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​តែម្តង​។​

    ដោយឡែក​ករណី​បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០២-២-៦៣៣៣ ដឹកឈើ​ប្រណីត ប្រភេទ​នាងនួន ចំនួន​២៦​ដុំ ដឹក​ចេញពី​ស្រុក​កូន​មុំ ត្រូវ​កម្លាំងចម្រុះ​ឃាត់​មិន​ឈប់ ក៍បាន​ដេញតាម​ដល់​ចំណុច ក្រោយ​មន្ទីរ​បរិសា​ន្ថ​ខេត្ត ក៏​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត និង​តៃកុង​បើកបរ នៅវេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ហើយ​រឹប អូស​យកមក​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។​

    ​បន្ទាប់មក​ក៏​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ភ្លាមៗ​ផងដែរ​។ រីឯ​ឈើ​ប្រភេទ​ធ្នង់​ដែល​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​នោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិនទាន់​បញ្ជាក់​តួលេខ​ច្បាស់លាស់​នៅឡើយ​ទេ​។ ចំណែក​តៃកុង​បើកបរ​រថយន្ត​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​សាកសួរ និង​ធ្វើ​កិច្ចសន្យា​ដោះស្រាយ​ទៅតាម​ច្បាប់​ព្រៃឈើ ៕ ដោយ លី វណ្ណ​: ​

    KA-08-12-2015-11 KA-08-12-2015-12 KA-08-12-2015-13 KA-08-12-2015-14 KA-08-12-2015-15

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...