• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • លូ​ស្បៃ​មុង​៣៣​មាត់ របាំង​ស្បៃ​មុង​ជាង​១.៣៥០​ម៉ែត្រ ត្រូវ​សមត្ថកិច្ច​ចំរុះ​បង្ក្រាប​នៅ​ស្រុក​ជល​គិ​រី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2015  ម៉ោង 10:06 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖​ ​លប​លូ​ស្បៃ​មុង​ចំនួន​៣៣​មាត់ របាំង​ស្បៃ​មុង​ប្រវែង​១៣៥០​ម៉ែត្រ បង្គោល​៨០០​ដើម​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​នឹង​បំផ្លាញចោល និង​បាន​ចាក់​លែង​កូន​ត្រី​គ្រប់​ប្រភេទ​ចូល​ទន្លេ​វិញ​ចំនួន​១៨០​គីឡូក្រាម​។​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ បានធ្វើ​ឡើង​ពេញ​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​២​ផ្សេងគ្នា​ក្នុងស្រុក​ជល​គី​រី ដែល​ដឹកនាំ​ដោយ​លោកនាយ​ខណ្ឌ និង​លោក​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ព្រមទាំង​មានការ​សហការ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក​ឃុំ កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ផងដែរ​។​ ​ ​

    ​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖ ក្រោយ​ការសហការ​ចូលរួម​ផ្តល់ព័ត៌មាន​ជាក់លាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពី​ទីតាំង​ដាក់​បទល្មើស​របាំង​ស្បៃ​មុង​ដែលមាន​ទ្រង់ទ្រាយ​ធំ​រួចមក ខណ្ឌ​រដ្ឋបាល​ជលផល​បាន​សហការ​ជាមួយ អាជ្ញាធរ​ស្រុក ឃុំ និង​សមត្ថកិច្ច​នគរបាល កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចុះទៅ​បង្ក្រាប​តែម្តង​។​

    នៅក្នុង​ការបង្ក្រាប​បទ​ល្មើស​លើក​នេះ គឺ​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង បាន​ប្រើ​ប្រា​សើ​កំលាំង​សរុប​មាន​ចំនួន​២១​នាក់ ចែកចេញជា​២​ក្រុម ដែល​ក្នុងនោះ​ក្រុមទី​១​ដឹកនាំ​ដោយ​លោកនាយ​ខណ្ឌ​ផ្ទាល់​បាន​បង្ក្រាប​នៅ​ចំណុច​ជ្រោ​យញរ ស្ថិតក្នុង​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី បាន​របាំង​ស្បៃ​មុង​ប្រវែង​៨០០​ម៉ែត្រ លប​លូ​ស្បៃ​មុង​១៤​មាត់ បង្គោល​៥០០​ដើម និង​បាន​ចាក់ព្រលែង​កូន​ត្រី​គ្រប់​ប្រភេទ​ចូល​ទន្លេ​វិញ​ចំនួន​១០០​គីឡូក្រាម​។​

    ​ដោយឡែក​ចំណុច​ទី​២​ដឹកនាំ​ដោយ​លោក ប្រាក់ លាង​ហួរ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង គឺ​បង្ក្រាប​នៅ​ចំណុច​ក្រោយ​សាលាឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ដោយ​បង្ក្រាបបាន​របាំង​ស្បៃ​មុង​ប្រវែង​៥៨០​ម៉ែត្រ លប​លូ​ស្បៃ​មុង​ចំនួន​១៩​មាត់ បង្គោល​៣០០​ដើម និង​បាន​ចាក់ព្រលែង​កូន​ត្រី​គ្រប់​ប្រភេទ​ចូល​ទន្លេ​វិញ​បាន​ចំនួន​៨០​គីឡូក្រាម​ផងដែរ​។​ក្នុង​ចំណុច​ទាំង​២ សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​របាំង​ស្បៃ​មុង​ជាង​១.៣៥០​ម៉ែត្រ លប​លូ​ស្បៃ​មុង​៣៣​មាត់ និង​បង្គោល​៨០០​ដើម​ឧបករណ៍​ល្មើស​ទាំងនេះ​សមត្ថកិច្ច​ចំរុះ​បាន​រើរុះ​បំផ្លាញចោល​នៅនឹងកន្លែង​តែម្តង​។​

    ​លោក សោម ភិ​រុណ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន អាជ្ញាធរ សមត្ថ កិច្ច​គ្រប់​លំដាប់ថ្នាក់ មេត្តា​ចូលរួម​សហការ​ផ្តល់ព័ត៌មាន​ជាក់លាក់​ពីបទ​ល្មើស​នេសាទ​គ្រប់​ប្រ ភេទ ក៍​ដូចជា​បាន​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ នឹង​សូម​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ ណា​ដែរ​ច្បាប់​អនុញ្ញាត ដើម្បី​ថែរក្សា​ការពារ​ពូជពង្ស​មច្ឆា​ជាតិ​យើង​អោយបាន​គង់វង្ស សម្រាប់​យើងទាំងអស់គ្នា​៕ រិ​ទ្ធិ ជ័យ​ ​

    KA-10-11-2015-33 KA-10-11-2015-32 KA-10-11-2015-34

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...