• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះបង្ក្រាប​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្តោរ​បាន​១១​ស្រះ និង​សម្លាប់​ត្រី​ឆ្តោរ​ចំនួន​១៥.៨០០​ក្បាល​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 September, 2015  ម៉ោង 07:23 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ការចិញ្ចឹម​ត្រី​ឆ្តោរ​តាម​ស្រះ​ដែល​ស៊ី​ចំណី​កូន​ត្រី​គ្រប់​ប្រភេទ​ជា​អាហារ​គឺជា​បទល្មើស ផ្ទុយ​នឹង​លិខិត​ជូនដំណឹង​លេខ​៥៩៦៧ កសក របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​។ ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​បទល្មើស​ខាងលើនេះ ដែល​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ធ្លាប់ធ្វើ​ការផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ជាច្រើនលើក​មកហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត ចុះបង្ក្រាប​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្តោរ នៅក្នុង​ភូមិ​ចំនួន​៤ របស់​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច បាន​ចំនួន​១១​ស្រះ ​និង​បានសម្លាប់​ត្រី​ឆ្តោរ​តូច​និង​ធំ​ចំនួន​១៥.៨០០​ក្បាល​។​ ​ ​

    ​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖ សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត ខាងលើនេះ​ដឹកនាំ​ដោយ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត លោក សន ថា​ន់ ប្រធាន​នាយកដ្ឋាន កិច្ចការរដ្ឋបាល និង​និតិ​កម្ម តំណាង​ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល លោក​ព្រះរាជអាជ្ញា រង​សាលាដំបូង​ខេត្ត ដោយ​សហ​ការណ៍​ជាមួយ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​អភិបាលរង​ស្រុក​កំពង់ត្រឡាច អាជ្ញាធរ​ឃុំ និង​មន្ត្រីរដ្ឋបាល​ជលផល​ស​ង្កា​ត់ ផ្នែក និង​ក្នុង​ខណ្ឌ សរុប​រួមមាន​ចំនួន​៤០​នាក់ ដោយ​ប្រើបាស់​កាណូត​ចំនួន​៦​គ្រឿង​។​ ​ ​

    លទ្ធផល​នៃ​ការបង្ក្រាប​គឺ​បាន​ចុះ​គៀរ​ត្រី​ឆ្តោរ​បាន​ចំនួន​១១​ស្រះ និង​បានសម្លាប់​ត្រី​ឆ្តោរ​តូច ធំ​សរុប ចំនួន​១៥.៨០០​ក្បាល ( វិធី​សម្លាប់​គឺ​គៀរ​ត្រី​ឡើងលើ​គោក​យក​អំបិល​រោយ​ពីលើ​សម្លាប់ )​នៅក្នុង​ភូមិ​៤ គឺ​ភូមិ អំពិល​ទឹក ភូមិ​ស្ទឹង​ស្ងួត ភូមិ​ក្អែ​កពង និង​ភូមិ​ឱ​ម៉ា​ល់ ក្នុង​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច​។ មូលហេតុ សម្លាប់​ត្រី​មិន​លែង​ចូលក្នុង​ទន្លេ​ធម្មជាតិ​វិញ​នោះ សមត្ថកិច្ច​រដ្ឋ​បាន​ជលផល​បាន​និយាយ​អោយ ដឹងថា​៖ កន្លងមក​ពេល​សមត្ថកិច្ច​ធ្លាប់បាន​យក​ត្រី​ឆ្តោរ​នៅក្នុង​ស្រះ​ទាំងនោះ​លែង​ចូលក្នុង​ទន្លេ​វិញ គឺ​ត្រី​ទាំងនោះ ដែល​ធ្លាប់​ស៊ី​ចំណី​មិន​ទៅណា​ឡើយ ហើយ​ត្រូវបាន​ម្ចាស់​ត្រី​យក​ចំណី​ទៅ​បាច​អោយ ហើយ​នាំ គ្នា​យក​អួន​មក កៀរ​ចាប់​យកមក​ចិញ្ចឹម​ក្នុង​ស្រះ​វិញ​នៅពេល​សមត្ថកិច្ច​ចេញ​បាត់ ហើយ​ការសម្លាប់​ត្រី​បែបនេះ​រួច​ប្រគល់​ត្រី អោយ​ម្ចាស់​វិញ​នោះ គឺជា​ការព្រមាន​ដល់​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំងអស់​អោយ​រាងចាល និង​ត្រូវតែ​បញ្ឈប់​ការចិញ្ចឹម​ត្រី​ឆ្តោរ​បន្តទៀត​។​

    ​ដោយឡែក​ប្រភពពី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖ អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​នៅក្នុង​ឃុំ​អំ​ពិ​ ​ល​ទឹក​ស្រុក​កំពង់ត្រឡាច សរុប​មាន​ចំនួន​១១៤​ស្រះ​ឯណោះ​ក្នុងឆ្នាំនេះ ហើយ​ក្នុង​១​ឆ្នាំៗ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​បាន​ ​នាំគ្នា​ប្រើ​ឧបករណ៍​របាំង​ស្បៃ​មុង​រាប់រយ​របាំង និង​មាន​ប្រវែង​រាប់ពាន់​ម៉ែត្រ​ក្នុង​១​របាំងៗ ចាប់​កូន​ត្រី​គ្រប់​ប្រ ភេទ​ក្នុង​១​ឆ្នាំ​១​ៗ​រាប់ពាន់​តោន យកមក​ធ្វើ​ចំណី​ត្រី​ឆ្តោរ ដែល​ធ្វើអោយ​បាត់បង់​ធនធាន​មច្ឆា​ជាតិ​យ៉ាង ធំធេង​។ ហេតុនេះ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​គួរតែ​ភ្ញាក់រលឹក ចាប់​ត្រី​ទាំងនោះ​យកទៅលក់​ដូរ​អោយអស់​ទៅ​មុនពេល​សមត្ថកិច្ច ចំរ​ចុះបង្ក្រាប​គៀរ​យក​ត្រី​សម្លាប់ចោល​និង​បញ្ឈប់​ការចិញ្ចឹម​ទៀ​តទៅ​ដែលនាំអោយ​តែ​ខាត​បង់លុយ​ក្នុង​គ្រួសារ​។ ​ ​

    លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយដឹង​ដែរ​ថា​៖ នេះ​គឺជា​លើក​ទី​២ ហើយ ដែល​សមត្ថកិច្ច​ចំរុះ​ខេត្ត ចុះបង្ក្រាប​ការចិញ្ចឹម​ត្រី​ឆ្តោរ ដែល​នៅ​លើក​ទី​១ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា​នេះ បាន​ចុះបង្ក្រាប​នៅក្នុង​ឃុំ​ជលសារ ស្រុក​ជល​គី​រី បាន​៧​ស្រះ និង​សម្លាប់​ត្រី​ឆ្តោរ​ចំនួន​២៥.០០០​ក្បាល​ផងដែរ​។​ ​លោក​អភិបាលរង​ខេត្ត បាន​ណែនាំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​អោយ​បញ្ឈប់​ការចិញ្ចឹម ត្រី​ឆ្តោរ​ខុសច្បាប់ បន្តទៀត​ទៅ ព្រោះ​ការចុះ​បង្ក្រាប​បែបនេះ​សមត្ថកិច្ច​ចម្រុះ​ខេត្ត នឹងត្រូវ​ធ្វើជា​បន្តទៀត​រហូតដល់​អស់​បទល្មើស​នេះ ហើយ​ការបង្ក្រាប​លើក​ក្រោយ​សមត្ថកិច្ច​និង​ធ្វើការ​រឹបអូស​យក​ត្រី​ឆ្តោរ​ក្នុង​ស្រះ​ទាំងអស់​តែម្តង ដោយ​មិន​ប្រគល់​ត្រី​ដែលជា​បទល្មើស​ទាំងនោះ​អោយ​ម្ចាស់​វិញ​ឡើយ​៕ រិ​ទ្ធិ ជ័យ

    KA-25-09-2015-08KA-25-09-2015-07KA-25-09-2015-00 KA-25-09-2015-01 KA-25-09-2015-02 KA-25-09-2015-04 KA-25-09-2015-05 KA-25-09-2015-06 ​ ​ ​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...