• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​របាំង​សាច់​អួន​៨​កន្លែង​កាប់បំផ្លាញចោល​សាច់​អួន​ប្រវែង​១៤០០​ម៉ែត្រ​នៅ​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 23 September, 2015  ម៉ោង 18:46 | បទល្មើស​សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ របាំង​សាច់​អួន​ចំនួន​៨​កន្លែង មាន​ប្រវែង​១៤០០​ម៉ែត្រ និង​លប​លូ​សាច់​អួន​ចំនួន​១៨​មាត់ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ លោកនាយ​រង​ខ័​ណ្ឌ រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ក្នុងស្រុក ធ្វើការ​ចុះបង្ក្រាប​កាប់បំផ្លាញចោល​នៅនឹងកន្លែង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៥ ។​ ​ ​

    លោក ម៉ប់ សាម៉ុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ខាងលើនេះ​គឺ មានការ​បញ្ជា​ពី​លោក សោម​ភិ​រុណ នាយ​ ​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ដោយ​សហ​ការណ៍​ជាមួយ លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់លែង និង​សមត្ថកិច្ច​ចម្រុះ​រួមមាន យោធា​ស្រុក នគរបាល​ស្រុក សរុប​ចំនួន ១៨​នាក់ ប្រើប្រាស់​កា​រណូត​បា​ឡា​ស្មាច់​ចំនួន​៦​គ្រឿង បាន​បើកកាណូត​បង្ក្រាប​បទល្មើស​នេសាទ ពេញ​មួយថ្ងៃ​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។ លទ្ធផល​បង្ក្រាប​បានធ្វើ​ការកាប់​បំផ្លាញចោលរ​បាំងសាច់​អួន ចំនួន​៨​របាំង ស្មើនឹង​ប្រវែង​១.៤០០​ម៉ែត្រ​បង្គោល​៧៥០​ដើម លប​លូ​សាច់​អួន​១៦​មាត់ និង​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​៣០​គីឡូក្រាម​។​

    ​លោក ម៉ប់ សាម៉ុន បាន​អោយដឹងទៀតថា​៖ បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ក្នុង ឆ្នាំ​២០១៥ នេះ​មានការ​ថយចុះ ព្រោះ​កត្តា​ទឹកទន្លេ​ឡើង​ទាប​ជាង​ឆ្នាំ​ចាស់​ជាង​២​ម៉ែត្រ ទើប​ការបង្ក្រាប​បទ​លើ្ម​ស​នេ សាទ​ខាងលើនេះ​បាន​ល​ទ្ឋ​ផល​តិច​។ ទោះបី​បែបនេះ​ក្តី តាម​ផែនការ​ណ៏​របស់​គណៈបញ្ជាការ ឯកភាព ខេត្ត លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បានដាក់​បញ្ជារ​អោយធ្វើ​ការបង្ក្រាប​ជា​រៀងរាល់ថ្ងៃ ដូច​ភ្លៀងរលឹម មិនត្រូវ​បណ្តែតបណ្តោយ​អោយ​មានប​ទ​ល្មើស​យ៉ាង​អនាធិបតេយ្យ​នោះឡើយ​។​

    ​គួរ​បញ្ជាក់ថា​៖​រដូវ​បិត​ការនេសាទ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​រដូវ​បើក​នេ សាទ​និង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៥​តទៅ​ហើយ សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​ក៏​សូម​អំពាវ នាវ​ផង​ដែល​ដល់​ប្រជា​នេសាទ​ទាំងអស់ កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ដាក់រ​បាំងសាច់​អួន វែង​លើស​ការកំណត់ ប្រើ​សាច់​អួន​ក្រឡា​តូច ប្រើ​ឧក​រណ៍​នេសាទ​កែឆ្នៃ​ទំនើប និង​ការ​ឆក់​ត្រី​ដែល ច្បាប់​ហាមឃាត់ ដែល​ប្រឈម និង​ការបង្ក្រាប​ពី​សមត្ថកិច្ច និង​ដែលនាំអោយ​មានទោស​ទណ្ឌ​ដល់​ខ្លួន និង​ខាតបង់​ថវិការ​នៅក្នុង​គ្រួសារ​៕ រិ​ទ្ធិ ជ័យ​ ​

    KA-23-09-2015-33 KA-23-09-2015-34 KA-23-09-2015-35

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...