• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ប៉េងប៉ោះ​ជួយ​បន្ថយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បុរស​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 July, 2015  ម៉ោង 07:18 | slide, សុខភាព

    ក្រុង​ញូវយ៉ក ៖ ចំពោះ​ក្រុម​បុរស​ដែល​ចូលចិត្ត​ទទួលទាន​បន្លែ​ប៉េងប៉ោះ​បាន​ច្រើន​ជា ប្រចាំ​នោះ ពួកគេ​អាច​នឹងមាន​អត្រា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាប​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បានបង្ហាញ​។​ ​ក្រុម​អ្នកស្រាវជ្រាវ​ជាតិ​ហ្វាំ​ង​ឡង់​បានធ្វើការ​សិក្សា​លើ​ចំនួន​បុរស​ចំណាស់​ប្រមាណ​ជាមួយ​ពាន់​នាក់​ដែលមាន​ជំងឺលើសឈាម​។​

    ​ប៉េង​បោះ មាន​ផ្ទុក​សារធាតុ​គីមី​លី​កូ​ប៉ែន​គឺជា​ភ្នាក់ងារ​ការពារ​ដ៏​សំខាន់ មួយ​សម្រាប់​ជួយ​បង្ការ និង​បន្ថយ​ដំណើរការ​រាលដាល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មិន​ឲ្យ​មាន រយៈពេល​យូរអង្វែង​បាន​។​

    ​សារធាតុ​គីមី​លី​កូ​ប៉ែន​នេះ​មាននៅ​ក្នុង​អាហារ មាន​ពណ៌​ក្រហម​ដូចជា​នៅក្នុង​បន្លែ​ប៉េងប៉ោះ ម្ទេស​ប្លោក​ទុំ ឪឡឹក និង​ល្ហុង​ជាដើម​។ ប៉ុន្តែ​គេ​បានដឹងថា ប៉េងប៉ោះ​មាន​សារធាតុ​ពណ៌​ក្រហម​ច្រើនជាងគេ​សម្រាប់​បង្កើត​នូវ​ជាតិ លី​កូ​ប៉ែន​នេះ​។​

    ​យោងតាម​ការបង្ហាញរ​ប​ស់លោក ចូ​ន​នី កា​ពី អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​ហ្វាំ​ង ឡង់ នៅ​ទីក្រុង​កូ​អូ​ពី​យ៉ូ បាន​និយាយថា ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ពី​គុណប្រយោជន៍​នៃ​ធាតុ​លី​កូ​ប៉ែន ដែលមាន​ឥទ្ធិពល​ដល់​ការជួយ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​

    លោក ចូ​ន​នី កា​ពី បាន​បន្តថា លី​កូ​ប៉ែន​ជា​សារធាតុ ម្យ៉ាងដែ​លវា​បាន​ជួយ​ការពារ​កោសិកា​នៃ​សព៌ាង្គកាយ​មនុស្ស​ពី​ការ​សឹក រេចរឹល ឬ ខូចខាត​ដោយ​ជំងឺ​នានា​។ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បង្ហាញថា​លី​កូ​ប៉ែន ក៏បាន​ជួយ​បង្ការ​ដល់​អាការ​រលាក​សរសៃឈាម​និង​ការ​កកឈាម​បានដែរ​។ វា​មាន​ប្រសិទ្ធភាព​ជាង​សារធាតុ​បង្ការ​ដទៃទៀត​។​

    ​តែ​ទោះជា​យ៉ាងណា ក្រុម​អ្នកស្រាវជ្រាវ​នេះ​ក៏​ទទួលរង​នូវ​ព័ត៌មាន​រិះគន់​ខ្លះ​ដែរ ចំពោះ​ការបកស្រាយ​ថា សារធាតុ​នេះ​អាចជួយ​កាត់បន្ថយ​នៃ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល នោះ​។​

    ​តែ​លោក ចូ​ន​នី កា​ពី បកស្រាយ​ថា ទោះជា​យ៉ាងណា​ការសិក្សា​ស្រាវជ្រាវ​នេះ​ក៏​វា​គុណ​តម្លៃ​ក្នុង​ការជួយ ជំរុញ​មនុស្ស​ឲ្យ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ច្រើន​និង​ជា​ញឹកញយ ដើម្បី​ទ្រទ្រង់​សុខភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​ទូទៅ​ដែរ​៕ Reuters ​

    KA-05image014

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...