• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ជោគជតារាសី​អ្នក​កើត​ឆ្នាំមមែ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 April, 2015  ម៉ោង 11:56 | វប្បធម៌

    ​លោកអ្នក​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី នាម​ជាស​ត្វ​ពពែ ធាតុមាស អង្សាកំណើត​នៅ​ថ្ងៃអាទិត្យ សិរី​ធ្លាក់​មកពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ។ លោកអ្នក​ដែល​កើត​ឆ្នាំនេះ​គួរ​ស្រោច​ទឹក ជ្រួយដី​គល់​នៃ​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ទើប​នាំឱ្យ​កើតមាន​សិរី សួស្តី​ដល់​ខ្លួន និង​ក្រុមគ្រួសារ ។​

    ​មនុស្ស​កើត​ឆ្នាំនេះ ជា​មនុស្ស​មាន​វាសនា​ខ្ពស់ ជាទី​ត្រូវចិត្ត​នៃ​មនុស្ស​ទូទៅ ពេល​ជួប​ទុក្ខ​អាសន្ន មាន​អ្នកធំ​ជួយ​គាំពារ ។ ឫកពា​សុភាពរាបសា សម្តីទន់​ផ្អែម​ពីរោះ មាន​មិត្តភក្តិ​ច្រើន​មិន​ថា​នៅទីណា ប៉ុន្តែ​មិត្ត​ច្រើន​នាំទុក្ខ​ដល់​ខ្លួន ធ្វើ​គុណ​មិនបាន​ផល មិនចេះ​ចងគំនុំ​នឹង​អ្នកណា​ឡើយ ។ ចិត្ត​ឆេវឆាវ ឆាប់​ខឹង តែ​ឆាប់​បាត់ មាន​តណ្ហា​ខ្លាំង​ស្រើបស្រាល​នឹង​រស​កាមារម្មណ៍ ប្រៀប​ដូច​ភ្លើងចំបើង មាន​ស្នេហ៍​ក្នុង​ខ្លួន​ជាទី​គាប់​ភ្នែក​នៃ​មនុស្ស​ភេទ​ផ្ទុយ ។​

    ​ជា​មនុស្ស​និយាយ​តិច តែ​គិត​ច្រើន មុននឹង​លូកដៃ​ទៅ​ចាប់​កាន់​ការងារ​អ្វីមួយ ប្រើ​គំនិត​គិត​ហ្មត់ចត់ ល្អិតល្អន់ ។ មុខរបរ​ដែល​ស័ក្តិសម​ជាងគេ​សម្រាប់​មនុស្ស​កើត​ឆ្នាំមមែ​នេះ គឺ​ការលក់​ដូច​ធ្វើ​ជំនួញ ជួញប្រែ នឹង​បាន​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ ពីព្រោះ​ជា​មនុស្ស​មានការ​ពិចារណា​ល្អិតល្អន់ ។ បើ​ធ្វើ​ការងារ​រដ្ឋ​ល្អជា​មធ្យម ។ នឹង​ក្លាយខ្លួន​ទៅជា​អ្នក​មានបាន នៅពេល​ឈានដល់​វ័យ​ចំណាស់ ។​

    ​ព្យាករ​អ្នក​កើត​ឆ្នាំមមែ ពី​អាយុ​៦​ឆ្នាំ ដល់​៨០​ឆ្នាំ
    -​បុរស​អាយុ​៨, ១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥, ៨០​ឆ្នាំ និង​ស្ត្រី​អាយុ​៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩, ៥៦, ៦១, ៦៨, ៧៣,៨០​ឆ្នាំ ទំនាយ​ថា ជា​ឆ្នាំ​នាំមក​នូវ​ជោគ​លាភសក្ការៈ គិត​ប្រកបការងារ អ្វីៗ​តែងតែបាន​សម្រេច​ដូច​សេចក្តីប្រាថ្នា​គ្រប់ប្រការ ដែល​អាច​ចែកចេញ​បាន​ដូចតទៅ​នេះ ៖

    ជោគ​លាភ ៖ នឹង​បានទ្រព្យ​សម្បត្តិ លុយកាក់ មាសប្រាក់ និង​វត្ថុ​មានតម្លៃ គ្រឿង​ប្រដាប់ លម្អ​គេហដ្ឋាន ដីធ្លី ឬ​បាន​ឡើង​ប្រាក់ខែ និង​ប្រាក់​បំណាច់ និង​រង្វាន់ ផ្សេងៗ​ទៀត ។​

    ​កិត្តិយស ៖ ការសិក្សា នឹង​បាន​ប្រឡង​ជាប់​ដូច​ក្តី​ប្រាថ្នា បើ​នៅ​ទំនេរ​នឹង​បានការ​ងារ​ធ្វើ បើ​មាន​ការងារ​ស្រាប់​ហើយនឹង​បាន​ឡើងកាន់​មុខតំណែង​ខ្ពស់​ឡើង ។​

    កេរ្តិ៍ឈ្មោះ ៖ នឹង​បានទទួល​សេចក្តី​និយម​រាប់អាន​លើកតម្កើង​មុខមាត់​ពី​មនុស្ស​ក្នុង​មជ្ឈដ្ឋាន​ការងារ ឬ​នៅ​ក្នុងផ្ទះ ជាទី​ពេញចិត្ត​ដល់​ខ្លួនឯង និង​អ្នកដទៃ​។​

    ​សេចក្តីសុខ ៖ នឹង​បាន​ជួបប្រទះ​នឹង​សេចក្តី​ស្នេហ៍​ដ៏​បរិសុទ្ធ ឯ​អ្នក​ដែលមាន​គូគ្រង​ហើយ នឹងមាន​បុត្រ​ជាទី​ស្រឡាញ់​ពេញចិត្ត សេចក្តីសុខ​នឹង​កើន​ទ្វេ​ឡើង​ថែមទៀត ។​

    -​បុរស​អាយុ ៣២, ៣៩, ៤៤, ៥១, ៥៦​ឆ្នាំ និង​ស្ត្រី​អាយុ ៣២, ៣៧, ៤៤, ៤៩​ឆ្នាំ ទំនាយ​ថា បើ​រៀប​អាពាហ៍ពិពាហ៍​ហើយ នឹងមាន​បុត្រ បើ​នៅ​លីវ​នឹង​បាន​រួមរក្ស​អភិរម្យ សម​ដូច​ក្តី​ប្រាថ្នា ឬ​បានទទួល​លាភ​សក្ការ​ជាវ​ត្ថុ​មានជីវិត ផ្សេងៗ​ទៀត ចូលមក​នៅក្នុង​ផ្ទះ ។​

    -​បុរស​អាយុ ៧, ១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤, ៦៧, ៧៦, ៧៩​ឆ្នាំ និង​ស្ត្រី​អាយុ ៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១, ៥៤, ៦៣, ៦៦, ៧៥, ៧៨​ឆ្នាំ ទំនាយ​ថា ជា​ឆ្នាំ​នាំមក​នូវ​គ្រោះកាច ឱ្យប្រញាប់​ប្រុងប្រយ័ត្ន​ខ្លួន​ដែល​អាច​ចែកចេញ​បាន​ដូចតទៅ​នេះ ៖

    ១-​នឹង​ជួបប្រទះ​រឿង​ទុក្ខសោក​ខូចចិត្ត ដោយ​ពពួក​សត្រូវ ក្រុម​ពាល​ទាំងឡាយ​ប៉ុនប៉ង​ព្យាបាទ កុំ​ធ្វើដំណើរ​ទៅ​ទី​ស្ងាត់ និង​ពេល​រាត្រី ព្រោះ​នឹងត្រូវ​ចោរ​ខ្មួយ​គំរាមកំហែង ។​

    ២-​រោគាព្យាធិ​បៀតបៀន​កាយ សត្វ​អា​សី​រ្ពិ​ស ទិច​ខាំ​ធ្វើ​ឱ្យអស់​សេចក្តីសុខ ។​

    ៣-​លុយកាក់​ត្រូវ​ចំណាយ​ច្រើន​ទាំង​ក្នុង​ផ្លូវ​ដែល​ចាំបាច់ និង​មិនចាំបាច់ ដែល​អាច​ហៅ​បាន​ថា ជា​ឆ្នាំ​ដែល​ចុះ​ដើមទុន​ក្នុង​ផ្លូវ​ដែល​ចាំបាច់ និង​ផ្លូវ​មិនចាំបាច់ បើ​ធ្វើ​ជំនួញ​ជួញប្រែ​នឹងត្រូវ​ខាតដើម​ទុន ។​

    ៤-​សង្ឃឹម​ផលប្រយោជន៍​ទៅលើ​ផ្លូវ​អ្វី ច្រើនតែ​ខុស​ភ្លាំងភ្លាត់ ប្រាក់ចំណូល​តិចជាង​ប្រាក់​ចំណាយ ឬ​បាន​មកហើយ​ចាយ​អស់​ទៅវិញ ។​

    ៥-​បងប្អូន​ញាតិមិត្ត​ដែល​ធ្លាប់​ស្រឡាញ់​រាប់អាន​គ្នា​នឹង​ប្រែក្លាយជា​សត្រូវ ។​

    ៦-​ទីលំនៅ ឬ​កន្លែងធ្វើការ​ត្រូវ​ផ្លាស់ប្តូរ ឬ​ធ្វើដំណើរ​ទៅ​ស្រុក​ឆ្ងាយ ឬ​បើ​លោកអ្នក​មិន​ចាកចេញ​ទៅ​ទេ ក៏​គង់​មាន​មនុស្ស​នៅក្នុង​ផ្ទះ​ចាក​ចេញទៅ​ដែរ ។​

    ៧-​រង​ទទួល​សេចក្តី​យ៉ាប់​យឺ​ុ​ន លំបាកលំបិន ឬ​នឿយហត់​ជាខ្លាំង ទាល់​តែមាន​មានះ អត់ធន់ ។​

    ៨-​ធ្វើ​ការងារ​ជាមួយ​អ្នកដទៃ​នឹងត្រូវ​គេ​ឆបោក បងប្អូន​ញាតិមិត្ត​ស្និទ្ធស្នាល​ប្រែក្លាយជា​សត្រូវ កន្លែង​ធ្លាប់​នៅ​នឹងត្រូវ​ក្តៅក្រហាយ ឬ​ត្រូវគេ​បណ្តេញចេញ ចិត្តថ្លើម​អន្ទះអន្ទែង ។​

    -​បុរស​អាយុ ៦, ១៧, ១៨, ២៩, ៣០, ៤១, ៤២, ៥៣, ៥៤, ៦៥, ៦៦, ៧៧, ៧៨​ឆ្នាំ និង​ស្ត្រី​អាយុ ១០, ១១, ២២, ២៣, ៣៤, ៣៥, ៤៦, ៤៧, ៥៨, ៥៩, ៧១, ៧២, ៨២​ឆ្នាំ ទំនាយ​ថា ឆ្នាំនេះ​ជា​ឆ្នាំ​នៃ​ប្រក្រតី​កាល គឺ​មិនល្អ​ណាស់ ហើយក៏​មិនអាក្រក់​ណាស់ណា​ដែរ ការសិក្សា​ត្រឹម​ប្រឡង​ជាប់​មិន​ធ្លាក់ ប្រកបការងារ​បាន​ផល​ល្មម បើ​ធ្វើ​ជំនួញ​ជួញប្រែ​បាន​ត្រឹម​រួច​ដើម ។​

    ​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ បើ​ឧស្សាហ៍​ទៅមក​រាប់​គ្នា ទើប​អាច​ផ្សារភ្ជាប់​ចំណង​សាមគ្គី​បានល្អ ។ ការងារ អ្វីៗ​អាស្រ័យ​ដោយ​ការព្យាយាម ហើយ​ប្រើការ​ពិនិត្យ​ពិចារណា​ល្អិតល្អន់ ទើប​អាច​រក​ផល​កម្រៃ​បាន ។​

    ​សេចក្តីស្នេហា​ត្រូវ​ប្រើ​សេចក្តី​មានះ​ព្យាយាម ទើប​សម្រេច​ផល និង​អាច​រឹតចំណង​ស្នេហា​រវាង​គ្នា​នឹង​គ្នា​បានជា​បង្គួរ គឺ​មិនល្អ​ពេក ហើយក៏​មិនអាក្រក់​ពេក តែ​ក៏​មិនអាក្រក់​ពេក​ដល់​ថ្នាក់​ដាច់ដោច​លែងលះគ្នា​នោះដែរ ។​

    -​បុរស​អាយុ ១១, ១២, ២៣, ២៤, ៣៥, ៣៦, ៤៧, ៤៨, ៥៩, ៦០, ៧១, ៧២​ឆ្នាំ និង​ស្ត្រី​អាយុ ១៦, ១៧, ២៨, ២៩, ៤០, ៤១, ៥២, ៥៣, ៦៤, ៦៥, ៧៦, ៧៧​ឆ្នាំ ។ ទំនាយ​ថា ឆ្នាំនេះ​ស្រមោល​អន្ទោលតាមប្រាណ គឺ​នៅ​ឆ្នាំនេះ បើ​លោក​អ្នកធ្វើ​ល្អ​នឹង​បានទទួល​ផល​ល្អ បើ​ធ្វើ​អាក្រក់​នឹង​ទទួលផល​អាក្រក់ តបស្នង​វិញ​យ៉ាង​ប្រាកដ ។ ធ្វើ​ការងារ អ្វីៗ​ប្រដូច​ទៅនឹង​ស្រមោល​អន្ទោលតាមប្រាណ ខុស​ហើយ​គឺ​ត្រូវ​ទទួលផល​កម្ម​ដោយ​គ្មាន​ការ​អភ័យ ឬ​បន្ធូរបន្ថយ គ្មាន​ផ្លូវ​នឹង​ផ្លាស់ប្តូរ​កែកុន ថា​ធ្វើ​អាក្រក់​ឱ្យក្លាយ​ទៅជា​ល្អ ឬ​ធ្វើ​ល្អ​ឱ្យ​ក្លាយទៅជា​អាក្រក់​បានទេ បើទុកជា​គេ​ជួយ​ក៏​ជួយ​មិន​រួច​ដែរ ។​

    -​បុរស​អាយុ ៩, ១៤, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤, ៨១​ឆ្នាំ និង​ស្ត្រី​អាយុ ៧, ១៤, ១៩, ២៦, ៣១, ៣៨, ៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤, ៧៩​ឆ្នាំ ទំនាយ​ថា ឆ្នាំនេះ​ជា​ឆ្នាំ​នៃ​ការ​មានជោគ​លាភ ប៉ុន្តែ​នឹង​ល្អ​បាន​ទៅតាម​លំដាប់ គឺ​ចាប់តាំងពី​ដើមឆ្នាំ ហើយនឹង​ចេះតែ​កើន ទ្វេ​ឡើងៗ ពី​តិច​ទៅ​ច្រើន​ជា​លំដាប់ រហូតដល់​ចុងឆ្នាំ ។ ការសិក្សា​នឹង​ចេះតែ​រីកចម្រើន​ទៅមុខ បន្តិច​ម្តងៗ លុះដល់​ចុងឆ្នាំ​ទើប​ល្អ​ពេញ​កម្រិត ។​

    ការងារ អ្វីៗ​ក៏​ដូចគ្នា​ដែរ នៅ​ដើមឆ្នាំ​មិនសូវមាន​ការរីកចម្រើន​ខ្លាំង​ប៉ុន្មាន​ទេ លុះដល់​កណ្តាល​ឆ្នាំ​ទើប​ឃើញ​ផល​ល្អជា​មធ្យម លុះ​ចុងឆ្នាំ​ទើប​ទទួលផល​ពេញបរិបូរណ៍ ។ ភាព​រីកចម្រើន​នឹង​ឃើញ​បាន​ចាប់ពី​ខែឧសភា​ឡើងទៅ ហើយ​ចេះតែ​កើន​ចម្រើន​តទៅ​ជា​លំដាប់ រហូត​ពេញលេញ​បរិបូរណ៍​នៅ​ចុងឆ្នាំ ។​

    -​បុរស​អាយុ ១០, ១៣, ២២, ២៥, ៣៤, ៣៧, ៤៦, ៤៩, ៥៨, ៦១, ៧០, ៧៣, ៨២​ឆ្នាំ និង​ស្ត្រី​អាយុ ៩, ១២, ២១, ២៤, ៣៣, ៣៦, ៤៥, ៤៨, ៥៧, ៦០, ៦៩, ៧២, ៨១​ឆ្នាំ ទំនាយ​ថា ឆ្នាំនេះ​ជា​ឆ្នាំមាន​គ្រោះថ្នាក់​ធំ ចូរ​ប្រុងប្រយ័ត្ន​ឱ្យ​មែនទែន ព្រោះ​ហេតុ​នឹង​កើតឡើង​បានជា​ច្រើន​ប្រការ​គឺ ៖

    ១-​កើត​ហាយនៈ លិចលង់ ត្រូវ​ខូចខាត លុយកាក់​អស់រលីង​ពី​ខ្លួន ។​

    ២-​កើតការ​ផ្លាស់ប្តូរ ព្រាត់ប្រាស​និរាស​ចាកចោល​គ្នា ដោយ​សត្រូវ​ធ្វើ​ទោស ឬ​ជួប​សេចក្តី​ទុក្ខលំបាក ឬ​ត្រូវ​ធ្វើដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ដោយមាន​ហេតុ​ចាំបាច់​។ ចំពោះ​អ្នក​ដែលមាន​បំណង​នឹង​ផ្លាស់ប្តូរ ឬ​ចង់​ធ្វើដំណើរ រមែង​បាន​ដូច​បំណង ។​

    ៣-​បងប្អូន​ញាតិមិត្ត ជាទី​ស្រឡាញ់​នឹង​ប្រែក្លាយ​ទៅជា​សត្រូវ​ស្អប់ខ្ពើម​គ្នា ។​

    ៤-​ត្រូវគេ​ឆបោក កេងប្រវ័ញ្ច ធ្វើបាប​ឱ្យ​ខូចខាត​នូវ​របស់​ជាទី​ស្រឡាញ់ ហួងហែង​ជាទី​គាប់ចិត្ត ។​

    ៥-​ត្រូវ​ចោរលួច ឬ​ភ្លើង​ឆេះ​ឱ្យ​បានទទួល​សេចក្តី​ក្តៅក្រហាយ​នឹង​ការខកចិត្ត ។​

    ៦-​អ្នកធ្វើការ​ជាមួយគ្នា មានគំនិត​ផ្តន្ទា​ឈ្នានីស ឬ​រង់ចាំ​ចាប់កំហុស ជាហេតុ​ធ្វើឱ្យ​ទទួលទោស​ទណ្ឌ​ធ្វើ​ការងារ​ច្រើន​លើសលន់ ប៉ុន្តែ​សេចក្តី​គួរ​គាប់​គ្មាន ត្រូវគេ​បោក បញ្ឆោត​ក្នុង​ផ្លូវ​អកុសល ។​

    ​ថ្ងៃជា​សិរី​មង្គល

    ​ថ្ងៃ​ដែលជា​សិរី​មង្គល ដើម្បី​ជ្រើសរើស​សម្រាប់​ប្រើ​ក្នុង​ពិធី សំខាន់ៗ​របស់ខ្លួន ដូចជា​រៀប​អាពាហ៍ពិពាហ៍ លើករាសី​បុណ្យទាន ធំៗ ពិធី​ជា​មង្គល ផ្សេងៗ​ដែល​ទាក់ទង​នឹង​សុវត្ថិភាព​សេចក្តី​ចម្រុងចម្រើន រុងរឿង​ក្នុង​ជីវិត ត្រូវតែ​ចាប់ផ្តើម​ឡើងជា​ដំបូង​គឺ​ថ្ងៃ ៖ ១-​ថ្ងៃអាទិត្យ ២-​ថ្ងៃ​ចន្ទ ៣-​ថ្ងៃ​ពុធ ៤-​ថ្ងៃ​ព្រហស្បតិ៍ ។​

    បើ​ប្រុស គួរ​ជ្រើសរើស​គូស្រករ​ដែលមាន​ឆ្នាំ​កំណើត​ឆ្នាំថោះ ឆ្នាំវក ។​បើ​ប្រុស មិនគួរ​ជ្រើសរើស​គូស្រករ​ដែល មាន ឆ្នាំ​កំណើត ឆ្នាំម្សាញ់ ឆ្នាំឆ្លូវ ឆ្នាំមមែ និង​ឆ្នាំកុរ ។​បើ​ស្រី គួរ​ជ្រើសរើស​គូស្រករ​ដែលមាន​ឆ្នាំ​កំណើត ឆ្នាំថោះ ឆ្នាំកុរ និង​ឆ្នាំរោង ។ បើ​ស្រី មិនគួរ​ជ្រើសរើស​គូរ​ស្រករ​ដែលមាន​ឆ្នាំ​កំណើត ឆ្នាំខាល ឆ្នាំមមែ និង​ឆ្នាំច ៕ (​ប្រភពពី​កោះសន្តិភាព​) ​

    KA-14-04-2015-01 KA-14-04-2015-02

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...