• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • មហាសង្ក្រាន្ត​ឆ្នាំមមែ និង​រណ្តាប់​ទេវតា​ឆ្នាំ​ថ្មី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 April, 2015  ម៉ោង 09:14 | វប្បធម៌

    ​ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​ក្កន្តា កន្លង​ទៅហើយ​បាន​២៥៥៨ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំមមែ សប្តស័ក តទៅ ចូល​ពុទ្ធសករាជ​២៥៥៩ ។​

    នឹង​គណនា​ឆ្នាំមមែ ឥឡូវនេះ​ស​ង្ក្រា​ន​ចូលមក​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ វេលា​ម៉ោង​១៤​និង​០២​នាទី ។ ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅឯ​មេសរាសី តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា ព្រះនាម​រា​គ្យ​សៈ​ទេវី ជា​បុត្រី​ទី​៣ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​ខ្មៅ លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀត​ផ្កាឈូក អ​ភរ​ណៈ​ទ្រង់​ពាក់​កែវ មនោ​រា ភក្សាហារ​ទ្រង់​សោយ​លោហិត ព្រះ​ហ​ស្ថ ស្តាំ​ទ្រង់​ត្រីសូល៍ ព្រះហស្ត​ឆ្វេង​ទ្រង់​ធ្នូ ទ្រង់​គង់​លើ​ខ្នង​អស្ស​ភរ (​សេះ​) ជា​ពាហនៈ ។ ​ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ ហោះ​ទៅកាន់​គុហា​កែវ​ធម្ម​មាលី​នា ទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជាទី​តម្កល់ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ​ចរ ចំ​នួ​ួ​ន​៦០​នាទី (២៤​ម៉ោង​) ។

    ទើប​នាំយកទៅ​តម្កល់ទុក​នៅ​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ ចូលទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែលជា​មាត់​គោ​ឧសភរាជ​ទាំង​៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជហឫទ័យ ហើយ​នាំគ្នា​ចូលទៅ​សមាទាន​រក្សាសីល ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល ឲ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី សួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូលមក​នេះ បាន​ទូលំទូលាយ​សុខក្សេមក្សាន្ត​តរៀង​ទៅ ។​

    ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ វេលា​ម៉ោង​១៤​និង​០២​នាទី ជា​ថ្ងៃ​ចូលឆ្នាំ​មមែ សប្តស័ក (​ជា​ថ្ងៃ​មហាសង្ក្រាន្ត​) ។ ថ្ងៃ​ពុធ ១២​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ ជាវ​រៈវ័ន​បត ។​

    ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៦ មេសា គ្រឹ​ស្ត​សករាជ​២០១៥ នៅវេលា​ម៉ោង​១៨​និង​២១​នាទី ៣៦​វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច បរិបូរ​ណ៌​ចូល​ជា​សាកល ឆ្នាំមមែ សប្តស័ក ចុល្លសករាជ​១៣៧៧ និង​ម​.​ស​.១៩៣៧ តទៅ ។​

    នៅ​ក្នុងឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ សូម​អស់​ប្រជាជន​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុជ​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ​ឈ្នានីស ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យបាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹងមាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ។​

    ​រណ្តាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​

    ​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់ តាំង​គ្រឿង​ពលីការ ផ្សេងៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជាអាទិ៍ បាយសី​៩​ថ្នាក់​មួយគូ បាយសី​៧​ថ្នាក់​មួយគូ បាយសី​៥​ថ្នាក់​មួយគូ បាយសី​៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ (​ទៀន​៥ ធូប​៥) លាជ​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន ចេកណាំវ៉ា ជើងពាន​មួយគូ ផ្លែឈើ​១១​មុខ រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹកស្អាត​២​កែវ ។

    ស្រេច​ហើយ នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក ត្រូវ​ជួបជុំ​ក្រុមគ្រួសារ​ដើម្បី​បង្គំ​ព្រះ​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន សីល ហើយ​តាំងចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង ទីរឭក លុះ​ចប់​ពិធី​ទទួល​ទេវតា ។​

    ចំពោះ​បាយសី​៩​ថ្នាក់ ៧​ថ្នាក់ ជា​ទំនៀម​នៅក្នុង​ព្រះបរមរាជវាំង ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះមក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែលមាន​ទៀន​៥ ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយគូ ក៏​ល្មម​សមគួរ​ដែរ ។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឱ្យបាន​ត្រឹម​៣ ឬ​៥​មុខ ជាការ​ប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន ។ នៅ​គ្រប់​តង្វាយ​ទាំងអស់ ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ ។ នៅលើ​ជើងពាន​និង​លើ​បាយសី ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ ៕ 

    KA-14-04-2015-03

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...