• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • លោក ប៊ូ សំអុល ប្រធាន​ប៉ុស្តិ៍​ឡា​បា​ខេ ​ដែល​​​​​គ្រប់​គ្រង​​ច្រក​​របៀង​​បន្ថែម​ចំនួន​​៣ ​រួមមាន​ច្រករបៀង ​​​​​​​​​ង៉ាំ​ដី​​​​, ង៉ាំ​បា​ឡា​ង ​​​​​​​​​​​​និង ​ង៉ាំ​បា​វ៉េ ​​បាន​​រង​កា​រចោទ​ប្រកា​ន់ថា​ កំពុ​ង​​នៅ​​ពីក្រោយ​​ការ​រត់​ពន្ធ​ឈើ​​ប្រណី​ត​ឆ្លង​ដែន​​ទៅ​វៀត​ណាម​ ផ្គើន​​នឹង​​បទប​ញ្ជា​​អគ្គស្នង​ការ​​នគ​របាល​​ជាតិ​​​

    ​ខេត្តមណ្ឌលគិរី​៖ រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​កំពុង​ដឹកឈើ​ប្រណីត​ចេញពី ភូមិ​ស្រែអំពិល ចូល​ច្រករបៀង​ង៉ាំ​ដី លក់​ឲ្យ​ឈ្មួញ​វៀតណាម គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ​។ តែ​ពលរដ្ឋ​ថា លោក ប៊ូ សំអុល ប្រធាន​ប៉ុស្តិ៍​ឡា​បា​ខេ ដែល​គ្រប់គ្រង​ច្រករបៀង​ចំនួន​៣ រួមមាន​ច្រករបៀង ង៉ាំ​ដី​, ង៉ាំ​បា​ឡាង និង ង៉ាំ​បា​វ៉េ ហាក់ដូច​កំពុងបើក​ភ្លើង​ខៀវ​ឲ្យ​មានការ​រត់ពន្ធ​ឈើ​ប្រណីត​ឆ្លងដែន​នៅ​ទីនោះ ដោយ​ប្រមូលប្រាក់​ពី​ក្បាល​ឡាន និង​ម៉ូតូ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល បើទោះជា​មានការ​រឹតបន្តឹង​ករណី​រត់ពន្ធ​ឈើ​ឆ្លងដែន​ពី​ស្នងការ​ខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ​ក៏ដោយ ។​

    ​រ​យន្ត​ឡង់​គ្រិះ​ស័​រ និង​រថយន្ត​ច្នៃ​ប្រមាណ​៥ គ្រឿង កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត​ចេញពី​ភូមិ ស្រែអំពិល ពូ​គង់ ពូ​ច្រា និង​ភូមិ កា​ទី ក្នុង​ឃុំ​ស្រែ​ព្រះ ធ្វើ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង កាលពី​វេលា​ម៉ោង ៣ និង ៣០​នាទី ទៀបភ្លឺ​ចូល​ថ្ងៃទី​២២ មិនា ២០១៣ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែល​សកម្មភាព​នេះ គេ​ឃើញ​សមត្ថកិច្ច​ច​ម្រុះ​មាន​វត្តមាន​តាម​ដងផ្លូវ និង​ប៉ុស្តិ៍​របស់ខ្លួន តែ​មិ​នមានការ​បង្ក្រាប​នោះឡើយ គឺ​ដឹក​ទៅ​ទាំង​ខ្សែ​យ៉ាង​រលូន​ ទីបំផុត​ឆ្លង់ដែន​ទៅ​វៀតណាម​តាម​ច្រករបៀង​ចំនួន​២ គឺ​តាម​ច្រករបៀង​ង៉ាំ​ដី ក្នុងស្រុក​កែវ​សីមា និង​ច្រករបៀង​០៧ ស្រុក​ស្នួល​ខេត្តក្រចេះ យកទៅលក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅចាំ​ទិញ​ទីនោះ​។ ចំណែក​ក្រុមអ្នក​រកស៊ី​ដឹកឈើ​ដោយ​ម៉ូតូ​វិញ កំពុង​សប្បាយ​ក្នុងការ​ដឹកជញ្ជូន​ប្រណីត​យ៉ាង​ពេញទំហឹង​ដូចគ្នា គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ជំនាញ​អ្វី​ឡើយ ។​

    ​បច្ចុប្បន្ន​ក្នុង​រដូវប្រាំង​នេះ​ក្រុម​អ្នករកស៊ី​របរ​ឈើ​ប្រណីត មិន​ថា​ក្រុម​ដឹក​ដោយ​ម៉ូតូ ឬ​តាមរយៈ​រថយន្ត ហាក់​មិនមាន​បារម្ភ​ខ្លាច​សមត្ថកិច្ច​ជំនាញ​ណា​ចាប់ ឬ​បង្ក្រាប​ឡើយ ដោយ​ពួកគាត់​បាន​រត់​ការបង់​ប្រាក់​រួចរាល់​ទៅហើយ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​អ្នក​ណាហ៊ានលោក​ឆ័​ត្រ​ដឹកឈើ​គេចវេស​មិន​បង់លុយ នោះ​នឹង​ជួបប្រទះ​ការបង្ក្រាប​មិន​មេត្តា​ទេ​។ ទោះយ៉ាងណា​គេ​មិនដឹងថា​ការប្រមូលប្រាក់​ពី​ការដឹកឈើ​តាម​រថយន្ត និង​ម៉ូតូ​ទាំងនោះ ដាក់ចូល​ថវិការ​ជាតិ ឬ​ដាក់ចូល​ហោប៉ៅ​របស់​មន្ត្រី​ទាំងនោះ​ឬ​យ៉ាងណា​នោះទេ​។​

    ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​បាន​អះអាងថា ច្រករបៀង​ង៉ាំ​ដី គឺជា​ច្រក​មួយ​ដែល​សព្វថ្ងៃ​មាន​សកម្មភាព​ដ៏​មមាញឹក​ជា​រៀងរាល់ថ្ងៃ បាន​បង្ហូរ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។ ហើយ​ជុំវិញ​ព័ត៌មាន​ខាង លោក​ប្រធាន​ប៉ុស្តិ៍​ឡា​បា​ខេ ដែល​គ្រប់គ្រង​ច្រករបៀង​ចំនួន​៣ រួមមាន​ច្រករបៀង ង៉ាំ​ដី ង៉ាំ​បា​ឡាង នឹង​ង៉ាំ​បា​វ៉េ គឺលោក ប៊ូ សំអុល មិនអាច​សុំ​ការបំភ្លឺ​បាន​ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​៕ ដោយ ឦសាន​២ ​

    KA-24-03-2015-15 KA-24-03-2015-17 KA-24-03-2015-18 KA-24-03-2015-19

     

    loading...